Job Announcement

អ្នកប្រមូលទិន្នន័យ

with University of Health Sciences

BTDC-ID: 41352
Closing Date:

Announcement Positions

Announcement Description

សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​មួយ​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ដែល​មាន​ភារកិច្ច​ និង​គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកប្រមូលទិន្នន័យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកទំនាក់ទំនង, ផ្នែកបញ្ជារម៉ាស៊ីន, ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកស្រាវជ្រាវ​/ការអភិវឌ្ឍន៍
  • ពេលវេលា:ការងារ​រយៈពេល​ខ្លី
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

បេក្ខជន​មកពី​ខេត្ត​សៀមរាប​ ជាអាទិ​ភាព​ ។

ទីកន្លែង​បំពេញ​ការងារ​ (ប្រចាំការ​)៖ ខេត្ត​សៀមរាប​ ។

មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​ការងារ​ ចំនួន​ ០៣ថ្ងៃ​ ទៅ​ ៥ថ្ងៃ​ ក្នុង​មួយ​សប្តាហ៍​ (អាច​បំពេញ​ការងារ​វេន​យប់​ និង​ចុង​សប្តាហ៍​ បាន​តាម​តម្រូវ​ការ​របស់​គម្រោង​)។

អ្នក​ប្រមូល​ទិន្នន័យ​ (Data Collector) សម្រាប់​គម្រោង​ស្រាវជ្រាវ​ ស្តីពី​ "ការ​ធ្វើ​រោគវិនិច្ឆ័យ​ និង​តាមដាន​ជំងឺ​រលាក​ស្រោម​ខួរ​ និង​ជំងឺ​រលាក​ខួរក្បាល​ស្រួចស្រាល់​នៅ​លើកុមារ​ នៅ​ប្រទេសកម្ពុជា​ (DEMELE-JEV)" នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​សាកល​ នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស ទាក់ទងនឹងការប្រមូលទិន្នន័យ មានដូចជាពិធីសាររបស់គម្រោងស្រាវជ្រាវ របៀបសម្ភាសន៍ និងកត់ត្រាចម្លើយតាមរយៈ Tablet ក្រមសីលធ៌មក្នុងការសម្ភាសន៍ និងក្នុងការអនុវត្តគម្រោងស្រាវជ្រាវ
  • ជួយសម្រួលដល់សកម្មភាពផេ្សងៗ របស់គម្រោងស្រាវជ្រាវ តាមការណែនាំ និងចាត់តាំងរបស់ប្រធានក្រុម និងអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវ ទាំងមុនពេលចុះ ក្នុងកំឡុងពេលចុះ និងក្រោយពេលចុះប្រមូលទិន្នន័យ
  • ធ្វើដំណើរទៅកាន់ទីតាំងដែលបានកំណត់ តាមតម្រូវការដែលបានកំណត់ក្នុងវិសាលភាពនៃគម្រោង
  • ពន្យល់អាណាព្យាបាល និង/ឬ អ្នកចូលរួមដែលត្រូវតាមលក្ខខណ្ឌកំណត់​របស់គម្រោងស្រាវជ្រាវ អំពីគោលបំណងរបស់គម្រោង និងសុំការយល់ព្រមចូលរួមក្នុងគម្រោងស្រាវជ្រាវពីពួកគាត់
  • សម្ភាសន៍អាណាព្យាបាល និង/ឬ អ្នកចូលរួមដោយប្រើប្រាស់កម្រងសំណួរដែលបានចងក្រងតាមរយៈ Tablet
  • ផ្ទៀងផ្ទាត់រាល់សំណួរ និងចំលើយកត់ត្រា ឬ បញ្ជូលក្នុងtablet និងទម្រង់លិខិតយល់ព្រម (consent form) របស់អ្នកចូលរួមម្នាក់ៗ ឲ្យបានត្រឹមត្រូវ កុំឲ្យមានរំលងសំណួរ ឬកត់ត្រាខុស
  • ទំនាក់ទំនងជាមួយអាណាព្យាបាល និង/ឬ អ្នកចូលរួមដើម្បីរៀបចំណាត់ជួបតាមដានតាមកាលវិភាគដែលបានកំណត់នៅមន្ទីរពេទ្យ
  • សម្របសម្រួលការងារប្រចាំថ្ងៃជាមួយក្រុមការងារគម្រោង ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ និងបុគ្គលិកនានាដែលនៅក្នុងមន្ទីរពេទ្យ
  • បំពេញទម្រង់ឯកសារនានាដែលទាក់ទងនឹងការបញ្ចូលអ្នកចូលរួម និងការត្រលប់មកតាមដាន
  • គោរពតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងគម្រោង និង ស.វ.ស ។
អត្ថប្រយោជន៍:
  • ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
  • ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
  • បរិញ្ញាបត្ររង
  • បរិញ្ញាបត្រ ផ្នែក វិស័យសុខាភិបាល
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការងារទាក់ទង ទៅនឹងការចុះប្រមូលទិន្នន័យស្រាវជ្រាវ
  • មានចំណេះដឹងប្រើប្រាស់កុំព្យូទ័រ នូវកម្មវិធី Microsoft Office ចេះប្រើ tablet និង smart phone
  • ចំណេះដឹងភាសាអង់គ្លេសមធ្យម
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ជំនាញទន់
  • បេក្ខជនជានារីត្រូវបានលើទឹកចិត្តជាអាទិភាព
  • មានការទទួលខុសត្រូវខ្ពស់ និងមានស្មារតីធ្វើការជាក្រុម
  • មានទាក់ទងល្អ រួសរាយ រាក់ទាក់ ស្លូតបូត សុភាពរាបសារ ស្មោះត្រង់ និងគោរពវិន័យល្អ
 

How to Apply

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ (បើ​សិន​មាន​) (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  • សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  • បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Email ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​
  • ព័ត៌មាន​ផ្សេង​ៗ (រៀងរាល់​ម៉ោង​ធ្វើការ​) តាមរយៈ​សារ​អេឡិច​ត្រូនិច​ (Telegram)

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។
Attachment:
  • 12-092026_DataCollector
  • 2-ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
 

Contact Details

Office Address
  • #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • University of Health Science
 
Phone
 
Email
 
Socials
 
Website