Job Announcement

បុគ្គលិកផ្នែកទីផ្សារនិងលក់, បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម, និង បុគ្គលិកផ្នែករដ្ឋបាល និងគណនេយ្យ

with Hy Pengrorth

BTDC-ID: 41319
Closing Date:

Announcement Positions

Announcement Description

ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជីក​សិក​ម្មដែល​បាន​ និង​កំពុង​ដំណើរការ​អាជីវកម្ម​លើ​ទី​ផ្សារ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០១២។ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ ត្រូវការ​ជ្រើសរើស​បេក្ខជន​និង​បេ​ក្ខនារី​ជាច្រើន​រូប​សម្រាប់​មុខតំណែង​មួយ​ចំនួន​ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិកផ្នែកទីផ្សារនិងលក់ (ច្រើននាក់)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, កសិកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ថ្ងៃ​និង​ម៉ោង​ធ្វើការ​ ៖

  • ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ (សម្រាក​ថ្ងៃត្រង់​១ម៉ោង​)
  • ថ្ងៃសៅរ៍​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ១២ថ្ងៃត្រង់​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចាត់ចែង និងគ្រប់គ្រងការងារទីផ្សារនិងលក់ផលិតផលរបស់ក្រុមហ៊ុននៅក្នុងខេត្តគោលដៅណាមួយ ឬ​បណ្តាខេត្តជាក់លាក់តាមការកំណត់ (២៤ ខេត្តទូទាំងប្រទេស)។
  • រៀបចំ អនុវត្ត និងតាមដាន​ផែនការសកម្មភាពការងារទីផ្សារនិងលក់ ថវិកា និងការទូទាត់ប្រាក់របស់អតិថិជន ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅ។
  • ដោះស្រាយ ឬរាយការណ៍ដល់ថ្នាក់ដឹកនាំនូវរាល់មតិ ឬបញ្ហា ឬសំណើដែលទទួលបានពីអតិថិជនឱ្យបានទាន់ពេល និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន។
  • គ្រប់គ្រងរបាយការណ៍ទីផ្សារនិងលក់ និង​ព័ត៌មានអតិថិជន និងកំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ការពង្រីកទីផ្សារ ព្រមទាំងប្រមូល វិភាគ និងវាយតម្លៃព័ត៌មានទីផ្សារ ដៃគូប្រកួតប្រជែង ស្ថានភាពភូមិសាស្ត្រ និងតំបន់ដែលមានសក្តានុពលនៅក្នុងខេត្តគោលដៅ។
  • រៀបចំរបាយការណ៍អំពីការអនុវត្តការងារជាប្រចាំ​តាមការណែនាំរបស់ក្រុមហ៊ុន។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្ស ដែលសមស្របតាមសមត្ថភាព និងបទពិសោធន៍ការងារជាក់ស្តែង។
  • ប្រាក់លើកទឹកចិត្តបន្ថែមបានពីការលក់ប្រចាំឆ្នាំ។
  • ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ច្បាប់ឈប់សម្រាកដែលមានប្រាក់ឈ្នួល តាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • របបសន្តិសុខសង្គម (ប.ស.ស.)។
  • ថ្លៃប្រើប្រាស់សាំងនិងកាតទូរសព្ទសម្រាប់បំពេញការងារ។
  • ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍអាជីពការងារ តាមសមិទ្ធិផលការងារ។
  • ប្រាក់សម្រាប់បំពេញបេសកកម្មនៅក្រៅខេត្តគោលដៅរបស់ខ្លួន។
  • ប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍របស់ក្រុមហ៊ុន។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ទីផ្សារ ឬ កសិពាណិជ្ជកម្ម ឬ កសិកម្ម​ ឬ ផ្នែកផ្សេងទៀតដែលពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • បទពិសោធន៍ការងារផ្នែកទីផ្សារ ​និងលក់ជីកសិកម្ម​ នៅក្នុងខេត្តគោលដៅរយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ជំនាញទំនាក់ទំនង សម្របសម្រួល ផ្សព្វផ្សាយ និងចរចារលក់ផលិតផល។
  • ចំណេះដឹងផ្នែកបច្ចេកទេសប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
  • ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។
ជំនាញទន់
  • ឆន្ទៈខ្ពស់ចំពោះការងារទីផ្សារ និងលក់ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ។
 
 

បុគ្គលិកផ្នែកបច្ចេកទេសកសិកម្ម (5 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, វិស្វកម្ម, ផ្នែកក្សេត្រសាស្ត្រ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ថ្ងៃ​និង​ម៉ោង​ធ្វើការងារ​៖

  • ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ (សម្រាក​ថ្ងៃត្រង់​១ម៉ោង​)
  • ថ្ងៃសៅរ៍​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ១២ថ្ងៃត្រង់​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ អនុវត្ត និង​តាមដាន​ផែនការសកម្មភាពការងារបច្ចេកទេស​និងថវិកា ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ សម្រាប់ខេត្តគោលដៅចំនួន ០៥ រួមមាន ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប។
  • ចូលរួមចងក្រងឯកសារបច្ចេកទេស ស្តង់ដារ គោលការណ៍ និងឯកសារដែលពាក់ព័ន្ធ។
  • សម្របសម្រួល និងអនុវត្តការងារនិង​កម្មវិធីបណ្តុះបណ្តាល ការប្រជុំផ្សព្វផ្សាយបច្ចេកទេស និង​ការ​ចែករំលែកបច្ចេកទេសកសិកម្មដល់ក្រុមការងារ និងអតិថិជន។
  • គាំទ្រ និង​ដោះស្រាយបញ្ហាបច្ចេកទេសកសិកម្ម ដល់ស្រែ ឬចំការ ឬកសិដ្ឋានរបស់អតិថិជន ឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាព ស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។
  • ប្រមូលព័ត៌មាន និងរៀបចំរបាយការណ៍សកម្មភាពការងារបច្ចេកទេសក្នុងខេត្តគោលដៅ ព្រមទាំង​កំណត់តំបន់គោលដៅថ្មីដែលមានសក្តានុពលសម្រាប់ផ្សព្វផ្សាយបច្ចេកទេសបន្ថែម។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ក្រុមហ៊ុន។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្ស ដែលសមស្របតាមសមត្ថភាព និងបទពិសោធន៍ការងារជាក់ស្តែង។
  • ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ច្បាប់ឈប់សម្រាកដែលមានប្រាក់ឈ្នួល តាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • របបសន្តិសុខសង្គម (ប.ស.ស.)។
  • ថ្លៃប្រើប្រាស់សាំងនិងកាតទូរសព្ទសម្រាប់បំពេញការងារ។
  • ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍអាជីពការងារ តាមសមិទ្ធិផលការងារ។
  • ប្រាក់សម្រាប់បំពេញបេសកកម្មនៅក្រៅខេត្តគោលដៅរបស់ខ្លួន។
  • ប្រាក់លើកទឹកចិត្តបន្ថែម និង​អត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍របស់ក្រុមហ៊ុន។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ក្សេត្រសាស្ត្រ សាកវប្បកម្ម កសិឧស្សាហកម្ម ឬមានជំនាញប្រហាក់ប្រហែល។
ប្រវត្តិការងារ:
  • បទពិសោធន៍ធ្វើការជាមួយកសិករ ម្ចាស់ស្រែ ឬចំការ ឬម្ចាស់កសិដ្ឋានរយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចំណេះដឹងបច្ចេកទេសអំពីការប្រើប្រាស់ជីលើដំណាំ ស្រូវ បន្លែ ឈើហូបផ្លែ និងដំណាំចំការ។
  • ចំណេះដឹងអំពីសត្វល្អិត ជំងឺ ផ្សិតចង្រៃ បរិយាកាស ដែលបង្កឲ្យប៉ះពាល់ដល់ដំណាំកសិកម្ម។
  • ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម។
  • ចំណេះដឹងកុំព្យូទ័រ និងបណ្តាញទំនាក់ទំនងសង្គម (MS OFFICE អ៊ីនធើណេត​អ៊ីម៉ែល)។
ជំនាញទន់
  • ឆន្ទៈខ្ពស់ចំពោះការងារបច្ចេកទេសកសិកម្មក្នុងការធ្វើស្រែ ចំការ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
 
 

បុគ្គលិកផ្នែករដ្ឋបាល និងគណនេយ្យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ថ្ងៃ​និង​ម៉ោង​ធ្វើការងារ​៖

  • ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ៥ល្ងាច​ (សម្រាក​ថ្ងៃត្រង់​១ម៉ោង​)
  • ថ្ងៃសៅរ៍​ ចាប់ពី​ ម៉ោង​៨ព្រឹក​ ដល់ម៉ោង​ ១២ថ្ងៃត្រង់​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំឯកសារ បញ្ចូលទិន្នន័យ និងគ្រប់គ្រងរក្សាឯកសារ និងព័ត៌មាន​ពាក់ព័ន្ធការងាររដ្ឋបាល និងគណនេយ្យ​ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និង​សុវត្ថិភាព​តាមការណែនាំរបស់ក្រុមហ៊ុន។
  • ពិនិត្យតាមដាន និង​គ្រប់គ្រង​សម្ភារៈសម្រាប់ប្រើប្រាស់ក្នុង​ការិយាល័យជាប្រចាំ និង​តាម​ការស្នើសុំរបស់​បុគ្គលិក។
  • រៀបចំ​ឯកសារ ពិនិត្យផ្ទៀងផ្ទាត់ តាមដាន និងកត់ត្រារាល់ប្រតិបត្តិការចំណូល និង​ការទូទាត់ប្រាក់របស់​អតិថិជន។
  • រៀបចំឯកសារ ពិនិត្យផ្ទៀងផ្ទាត់ តាមដាន និងកត់ត្រារាល់ប្រតិបត្តិការចំណាយ និង​សំណើរបស់​បុគ្គលិក។​
  • សម្របសម្រួលការងារជាមួយអ្នក​ផ្គត់ផ្គង់ និង​ពិនិត្យផ្ទៀងផ្ទាត់ តាមដាន និងកត់ត្រារាល់ប្រតិបត្តិការទូទាត់ប្រាក់ទៅកាន់​អ្នក​ផ្គត់ផ្គង់។
  • សម្របសម្រួលការងារជាមួយផ្នែកផ្សេងៗ ក្នុងការរៀបចំកម្មវិធី កិច្ចប្រជុំ និងសកម្មភាពផ្សេងៗ តាមការចាំបាច់ និង​តាមការចាត់ចែងរបស់ក្រុមហ៊ុន។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្ស ដែលសមស្របតាមសមត្ថភាព និងបទពិសោធន៍ការងារជាក់ស្តែង។
  • ការឈប់សម្រាកថ្ងៃបុណ្យដែលមានប្រាក់ឈ្នួល ច្បាប់ឈប់សម្រាកដែលមានប្រាក់ឈ្នួល តាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
  • របបសន្តិសុខសង្គម (ប.ស.ស.)។
  • ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍអាជីពការងារ តាមសមិទ្ធិផលការងារ។
  • ប្រាក់សម្រាប់បំពេញបេសកកម្មពេលចុះខេត្ត។
  • ប្រាក់លើកទឹកចិត្តបន្ថែម និង​អត្ថប្រយោជន៍ផ្សេងៗទៀត តាមគោលការណ៍របស់ក្រុមហ៊ុន។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្ររង
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ និងហិរញ្ញវត្ថុ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចំណេះដឹងផ្នែកកុំព្យូទ័រ និងកម្មវិធីគណនេយ្យ។
  • ផ្តល់អាទិភាពសម្រាប់អ្នកមានបទពិសោធន៍។
  • ជំនាញទំនាក់ទំនង សម្របសម្រួល បណ្តុះបណ្តាលផ្សេងៗ។
ជំនាញទន់
  • ឆន្ទៈខ្ពស់ចំពោះការងារ ព្រមទាំងសមត្ថភាពធ្វើការងារដោយឯករាជ្យ ឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានគុណធម៌ សុជីវធម៌ សីលធម៌ មានវិន័យ គោរពពេលវេលា និងអត់ធ្មត់ខ្ពស់ក្នុងការងារ ។
 

How to Apply

សូម​បេក្ខជន​និង​បេ​ក្ខនារី​ផ្ញើ​ Cover Letter និង​ប្រវត្តិរូប​ (CV) មកកាន់​ក្រុមហ៊ុន​ ហ៊ី​ ប៉េង​រ័ត្ន​ កសិកម្ម​ តាមរយៈ​អ៊ី​ម៉ែ​លឬតេលេក្រាម​លេខ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​ ដោយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នូវ​មុខតំណែង​ និង​ទីតាំង​ខេត្ត​គោលដៅ​ ដែល​ខ្លួន​ចាប់អារម្មណ៍​ ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​(ម៉ោង​ ៥:00 ល្ងាច​)។

ក្រុមហ៊ុន​នឹង​ទាក់ទង​បេក្ខជន​ដែលជា​ប់ Short-list មក​សម្ភាសន៍​តាមកាល​បរិច្ឆេទ​កំណត់​តាម​ក្រោយ​។

 

Contact Details

Office Address
  • E1-E2 Ground Floor, Building C, Arakawa Housing, Sangkat Tuek Thla, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Hy Pengrorth
 
Phone
 
Email
 
Socials