អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society-WCS) គឺជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិបង្កើតឡើងនៅឆ្នាំ១៨៩៥ ប្រតិបត្តិការនៅជាង ៦០ប្រទេស ក្នុងសកលលោក លើការងារអភិរក្សជីវៈចម្រុះ ជួយសង្គ្រោះសត្វព្រៃ និងព្រៃឈើតាមរយៈការងារវិទ្យាសាស្ត្រសកម្មភាពអភិរក្សការអប់រំ និងជម្រុញឱ្យប្រជាជនផ្តល់តម្លៃលើធម្មជាតិ។
អង្គការ WCS ប្រចាំកម្ពុជាមានវត្តមានចាប់តាំងពីឆ្នាំ១៩៩៩ដោយបានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា។ អង្គការWCS ប្រចាំកម្ពុជា បានអនុវត្តសកម្មភាពតាមវិធីសាស្រ្តដ៏ទូលំទូលាយមួយក្នុងការអភិរក្សដោយរួមបញ្ចូលទាំងវិទ្យាសាស្ត្រស្រាវជ្រាវ គំនិតផ្តួចផ្តើមសម្រាប់សហគមន៍ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្នុងតំបន់។ ការការពារព្រៃឈើតំបន់ត្រូពិចដែលសំបូរទៅដោយឥណទានកាបូនឈានដល់ការកាត់បន្ថយផលប៉ះពាល់នៃការកើតជំងឺផ្សេងៗ និងការទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់ ការខិតខំប្រឹងប្រែងពង្រីកសកម្មភាពការងារទៅលើការអភិរក្សជាច្រើនទៀត និងប្រព័ន្ធអេកូឡូស៊ីផងដែរ។
ជាផ្នែកមួយនៃគោលនយោបាយគ្រប់គ្រងទ្រព្យសម្បត្តិ និងដើម្បីបំពេញតាមតម្រូវការប្រតិបត្តិការ អង្គការ WCS ប្រចាំកម្ពុជា មានគម្រោងលក់យានជំនិះមួយចំនួនដែលត្រូវបានដកចេញពីការប្រើប្រាស់ប្រចាំថ្ងៃក្នុងគម្រោង។ ការលក់នេះនឹងរៀបចំតាមនីតិវិធីដេញថ្លៃ ប្រកួតប្រជែង ដោយភាពថ្លៃថ្នូរ និងស្មើភាពគ្នា។
អង្គការ WCS ប្រចាំកម្ពុជា សូមអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ ដាក់សំណើដេញថ្លៃការដាក់ម៉ូតូដោយបំពេញឯកសារដូចមានជូនភ្ជាប់។