Procurement Ads

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ គ្រឿងសង្ហារិម បណ្ណាល័យ

with KAFDOC

BTDC-ID: 41216
Closing Date:

Expected Outputs

Announcement Description

សមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ (ស.ខ.អ.ជ) បាន​បង្កើត​ឡើង​ដោយក្រុម​អតីត​ជនភៀសខ្លួន​ដែល​ធ្វើការ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍​ និង​ក្រុម​សាស្ត្រាចារ្យ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​បាន​ស្រាវជ្រាវ​ឃើញ​នូវ​តម្រូវ​ការចាំបាច់​របស់​ប្រជាកសិករ​ខ្មែរ​តាម​តំបន់ជនបទ​ក្នុង​ការ​លើកស្ទួយ​ជីវភាព​ និង​និរន្ត​ភាព​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ ។ ដូច្នេះ​ហើយ​ទើប​ក្រុម​អ្នក​អភិវឌ្ឍន៍​សហគមន៍​ បាន​ផ្តួច​ផ្តើ​មគំនិត​បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង​ដែល​មានឈ្មោះ​ថាៈសមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ ដែល​មាន​អក្សរ​កាត់​«ស.ខ.អ.ជ»និង​ជា​ភាសា​អង់គ្លេស​ថា​ Khmer Association For Development Of Country-side មាន​អក្សរ​កាត់​ KAFDOC ។ សមាគម​នេះ​ ជាស​មា​គម​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ និង​មិន​រក​ប្រាក់​កម្រៃ​ បម្រើ​សកម្មភាព​មនុស្សធម៌​ ហើយ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤។

អង្គការ​កា​ហ្វដុក​ សូម​អញ្ជើញ​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ សម្ភារៈ​បរិក្ខារ​ និង​គ្រឿង​សង្ហារិម​សម្រាប​ បណ្ណាល័យ​ ដែល​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

Expected Outputs

សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ គ្រឿងសង្ហារិម បណ្ណាល័យ

  • Career Category: Invitation for Bids
  • Location: Kratie Province
Summary

សម្ភារៈ​បរិក្ខារ​ និង​គ្រឿង​សង្ហារិម​

សម្ផា​រៈ​

  1. ទូតាំងទូរ​ទស្សន៏មាន​ធ្នើតាំង​សងខាង​និង​មាន​ទ្វារ​ខាងក្រោម​៤សន្លឹក​
  2. តុ​សម្រាប់​អង្គុយ​អាន​សៀវភៅ​
  3. ទូតាំងទាប​សម្រាប់​ដាក់​កាតាប​នៅ​ជាប់​សាឡុង​និង​ទូតាំងទូរទស្សន៍​
  4. សាឡុង​សម្រាប់​អង្គុយ​មុខ​ទូរ​ទស្សន៏ ជាប់​ជញ្ជាំង​ កាច់​២ជ្រុង​
  5. សាឡុង​សម្រាប់​អង្គុយ​មុខ​ទូរ​ទស្សន៏ ជាប់​ទូ​ទាប​
  6. ទូតាំងសៀវភៅ​
  7. តុប​ណ្ណា​រក្ស​អាច​តាំង​សៀវភៅ​បាន​
  8. ទូ​ខាងក្រោយ​ មាន​សាឡុង​អង្គុយ​និង​ធ្នើតាំង​សៀវភៅ​
  9. ទូ​ដាក់​កុំព្យូទ័រ​
  10. ក្ដាខៀន​ពត៌មាន​ ទំហំ​ 2.2ម * 1.2ម ធ្វើពី​ក្ដា MC និង​ជ័រកៅស៊ូ​ ស្រោប​ក្រណាត់​កាំ​ម្ញី​ពណ៌ខៀវ​ មាន​ស៊ុម​ក្ដា MC ជុំវិញ​ចាប់​ជាប់​ជញ្ជាំង​
  11. សាឡុង​អង្គុយ​
  12. កៅអី​ត្រួត​ចំរុះ​ពណ៌​

សូម​ចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

Submission Requirements

លោក​ លោកស្រី​ ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ ភ្ជាប់​មក​នូវ​ឯកសារ​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ តារាង​សម្រង់​តម្លៃ​ នៃ​សម្ភារៈ​នីមួយ​ៗមកកាន់​អង្គការ​កា​ហ្វដុក​ ដែល​មាន​អាសយដ្ឋាន​ ដូច​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​ទំនាក់ទំនង​ ត្រឹម​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​៤ ខែកញ្ញា​ ឆ្នាំ​២០២៦។ ព័ត៌មាន​លម្អិត​ សូម​ទាក់ទង​លោកស្រី​ ប៊ុន ស៊ូ​ហម នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

បញ្ជាក់​

អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ​កា​ហ្វដុក​ និង​អង្គការ​ឆា​លហ្វា​ន កម្ពុជា​ និង​ពិនិត្យ​លើកុងត្រា​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ និង​គ្រឿង​សង្ហារិម​ជួន​អង្គការ​ ។

Attachment:
  • _គ្រឿងសង្ហារិម_បណ្ណាល័យ_2026
 

Contact Details

Office Address
  • Ou Ruessei Ti Pir, Ou Ruessei Sangkat, Kracheh Municipality, Kratie Province, Cambodia
 
Contact Name
  • លោកស្រី ប៊ុន ស៊ូហម
 
Phone