Job Announcement

អ្នកគ្រប់គ្រងកសិដ្ឋាន

with Kaksekor Sen Chey Agricultural Cooperative

BTDC-ID: 41142
Closing Date:

Announcement Positions

Announcement Description

សក​កសជ គឺជា​សហគមន៍​កសិកម្ម​ ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​លើក​កម្ពស់​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដើម្បី​ធានា​បាន​នូវ​ជីវភាព​រឹង​មាំ​ជូន​ដល់​បងប្អូន​កសិករ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ព្រមទាំង​ដើរតួ​នាទី​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ឱ្យ​មាន​ចីរភាព​ និង​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​។ បច្ចុប្បន្ន​ សក​កសជ ផ្ដោត​សំខាន់​លើ​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម​ ដែល​រួម​មាន​៖

  • វារី​វប្បកម្ម​ (Aquaculture)
  • បសុសត្វ​ (Livestock)
  • ដំណាំ​ (Crops)
  • កសិកម្ម​ចម្រុះ​ (Integrated Farming)
  • ប្រព័ន្ធ​ផលិតកម្ម​ផ្អែកលើ​ទី​ផ្សារ​។

Announcement Positions

អ្នកគ្រប់គ្រងកសិដ្ឋាន

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, កសិកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

តួនាទី​៖

តួនាទី​នេះ​ ត្រូវ​ធានា​ប្រសិទ្ធិភាព​ និង​និរន្ត​ភាព​ដំណើរ​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​កសិដ្ឋាន​ ដោយ​ផ្តោត​លើកិច្ចការបីសំខាន់​៖

  • ការ​គ្រប់គ្រង​ការងារ​ទូទៅ​ក្នុង​កសិដ្ឋាន​
  • សម្របសម្រួល​ការងារ​ប្រចាំថ្ងៃ​ នៃ​ផ្នែក​ទាំង​បី​របស់​សហគមន៍​ឧ្យធ្វើការ​រួមគ្នា​ជា​ប្រព័ន្ធ​ មាន​ផ្នែក​ទី​ផ្សារ​ ផ្នែក​ផលិតកម្ម​ និង​ហិរញ្ញវត្ថុ​។
  • គ្រប់គ្រង​ និង​សម្របសម្រួល​កិច្ចការ​រដ្ឋបាល​ ធាន​ធាន​មនុស្ស​ ឃ្លាំង​ និង​ការងារ​ដឹកជញ្ជូន​។

សូចនា​ករ​សមិទ្ធផល​

ការ​វាយ​តម្លៃ​មុខតំណែង​នេះ​ត្រូវ​ផ្អែកលើ​លទ្ធផលជាក់​ស្តែង​ ដោយ​រួម​មាន​៖

  • ភាគរយ​នៃ​ការ​អនុវត្ត​តាម​គោលការណ៍​ប្រតិបត្តិ​សហគមន៍​ និង​ការ​រាយការណ៍​ប្រចាំថ្ងៃ​របស់​បុគ្គលិក​។
  • កម្រិត​នៃ​ការ​ប្រមូល​ផល​ទាន់ពេល​វេលា​ មាន​អ្នកទិញ​តាម​ផែនការ​ប្រមូល​ផល​។
  • ការ​គ្រប់គ្រង​ហានិភ័យ​ មិន​ឱ្យ​ឈាន​ដល់ក​ម្រិត​ប្រកាស​អាសន្ន​។
  • មាន​ស្តុ​កគ្រប់គ្រាន់​តាម​តម្រូវ​ការ​ ដឹកជញ្ជូន​ទាន់ពេល​វេលា​។
  • មាន​បុគ្កលិក និង​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវ​ការ​គ្រប់​ផ្នែក​ និង​មិន​ខ្ជះខ្ជាយ​។
  • ឯកសារ​ពាក់ព័ន្ធ​ត្រូវ​បាន​បង្កើត​ឬប្រមូល​បាន​គ្រប់គ្រាន់​ ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​។
  • សំណើ​ទាំងអស់​មិន​ត្រូវ​បាន​ពន្យា​ពេល​ ឬជាប់​គាំង​។
  • ភាព​ត្រឹមត្រូវ​ និង​ទាន់ពេល​វេលា​នៃ​របាយការណ៍​ប្រតិបត្តិការ​ណ៍ក្នុង​កសិដ្ឋាន​។
  • ការ​រក្សា​ទិន្នន័យ​រដ្ឋបាល​ និង​ប្រតិបត្តិការ​ឱ្យ​បាន​ពេញលេញ​។
  • កម្រិត​សម្របសម្រួល​កិច្ច​សហការ​ជាមួយ​ផ្នែក​ផលិតកម្ម​ ហិរញ្ញវត្ថុ​ ស្តុ​ក និង​ប្រតិបត្តិការ​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • អ្នកគ្រប់គ្រងកសិដ្ឋាន មានភារកិច្ច និងទំនួលខុសត្រូវ ដូចតទៅ៖
  • គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការទូទៅរបស់កសិដ្ឋាន
  • សម្របសម្រួលការងារផលិតកម្មកសិកម្ម និងវារីវប្បកម្ម
  • ត្រួតពិនិត្យការប្រមូលផល និងផ្ទៀងផ្ទាត់ទិន្នន័យផលិតកម្ម
  • ដោះស្រាយបញ្ហាប្រឈមនៅទីតាំងប្រតិបត្តិការ
  • រៀបចំ និងពិនិត្យឯកសារសំណើប្រតិបត្តិការ
  • រៀបចំ ឬផ្តល់ធាតុចូលសម្រាប់របាយការណ៍វិភាគ និងរបាយការណ៍ប្រតិបត្តិការ
  • សម្របសម្រួលការងាររបស់បុគ្គលិក និងក្រុមផលិត
  • តាមដានការអនុវត្តផែនការ និងលទ្ធផលប្រតិបត្តិការ។
  • រៀបចំសំណើ និងឯកសារប្រចាំថ្ងៃ
  • រៀបចំផែនការ និងបែងចែកការងារប្រចាំថ្ងៃ
  • តាមដាន និងត្រួតពិនិត្យការអនុវត្តរបស់បុគ្គលិក
  • សម្របសម្រួលប្រតិបត្តិការប្រចាំថ្ងៃ
  • គ្រប់គ្រងឯកសាររដ្ឋបាល
  • គាំទ្រកិច្ចការធនធានមនុស្ស
  • ពិនិត្យ និងតាមដានបញ្ហាប្រឈម ដែលនាំឧ្យរាំងស្ទះការងារ
  • រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំថ្ងៃ
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្សប្រចាំខែតាមសមត្ថភាព និងបទពិសោធន៍។
  • ប្រាក់លើកទឹកចិត្តផ្អែកលើសមិទ្ធផល និងសមត្ថភាពហិរញ្ញវត្ថុរបស់សហគមន៍។
  • ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព។
  • ឱកាសចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងសហគមន៍ និងអាជីវកម្មកសិកម្មទំនើបរបស់សហគមន៍ និងអាជីវករក្នុងវិស៍យកសិកម្ម។
  • ឱកាសទទួលការទទួលខុសត្រូវកាន់តែខ្ពស់ដោយផ្អែកលើសមិទ្ធផល។
  • ឱកាសអភិវឌ្ឍខ្លួនទៅជាអ្នកគ្រប់គ្រងទូទៅរបស់សហគមន៍។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ
ប្រវត្តិការងារ:
  • បទពិសោធន៍ការងារគ្រប់គ្រងទូទៅ ពិសេសលើវិស័យកសិកម្មរយៈពេល 3 ឆ្នាំ យ៉ាងតិច
  • បទពិសោធន៍រយៈពេល ៣ ទៅ ៥ ឆ្នាំត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ការងារជាមួយសហគមន៍កសិកម្ម ជាអាទិភាព។
  • មានសមត្ថភាពគ្រប់គ្រង សម្របសម្រួលកិច្ចការទូទៅប្រចាំថ្ងៃ របស់បុគ្គលិកក្នុងកសិដ្ឋាន។
  • មានសមត្ថភាពគ្រប់គ្រងហានិភ័យ និងផ្តល់ការសម្រេចចិត្តបន្ទាន់ ដើម្បីដោះស្រាយបញ្ហា។
  • មានសមត្ថភាពចាត់ចែងការងារជូនបុគ្គលិក និងតាមដានការបំពេញការងារប្រចាំថ្ងៃ។
  • មានសមត្ថភាពរៀបចំឯកសារ និងរបាយការណ៍។
  • មានសមត្ថភាពប្រើកុំព្យូទ័រ និងកម្មវិធីការិយាល័យមូលដ្ឋាន។
ជំនាញទន់
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុម។
  • មានភាពស្មោះត្រង់ មានវិន័យ និងទំនួលខុសត្រូវ។
  • អាចធ្វើដំណើរទៅជួបដៃគូរបស់សហគមន៍បាន។
  • អាចធ្វើការក្រោមសម្ពាធនៃគោលដៅគ្រប់គ្រង ដឹកនាំ សម្របសម្រួលបុគ្គលិក ហានិភ័យ និងការឆ្លើយតបនឹងហេតុការណ៍បន្ទាន់បាន។
  • មានបណ្ដាញជាមួយអង្កភាពកសិកម្ម ឬបទពិសោធន៍ទីផ្សារកសិកម្ម វារីវប្បកម្ម ឬផលិតផលម្ហូបអាហារ ជាអាទិភាព។
 

How to Apply

បេក្ខជន​ ត្រូវ​ទំនាក់ទំនង​ និង​ផ្ញើ​ឯកសារ​ រួមាន (១) ប្រវត្តិរូប​សង្ខេប​ (Curriculum Vitae - CV) និង​ (២) លិខិត​អម​ឯកសារ​ (Cover Letter) ដែល​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​មក​ធ្វើការ​នៅ​សហគមន៍​ មកកាន់​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Damnak Ampil, Sdaeung Chey Commune, Cheung Prey District, Kampong Cham Province, Cambodia
 
Contact Name
  • Mr. Ly Huy
 
Phone
 
Email