Job Announcement

អ្នកបច្ចេកទេស

with Live and Learn Cambodia Organization

BTDC-ID: 41120
Closing Date:

Announcement Positions

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មិន​ស្វែងរក​ប្រាក់ចំណេញ​ ដែល​បាន​ចាប់​ផ្តើ​មប្រតិបត្តិការ​របស់​ខ្លួន​តាំងពី​ឆ្នាំ​ ២០០៥ មក​ម្លេះ​។ ស្របតាម​យុទ្ធសាស្ត្រ​អភិ​វឌ្ឃជាតិ​របស់​រាជរដ្ឋាភិបាល​ និង​ទស្សនៈ​វិស័យ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ និង​ជាពិសេស​នៅ​តាម​សហ​ គម​ន៍ជនបទ​ ប្រកបដោយ​និរន្ត​ភាព​ និង​សមភាព​ ជាមួយនឹង​បេសកកម្ម​ពង្រឹង​សមត្ថភាព​ពលរដ្ឋ​កម្ពុជា​ នឹង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិ​ដ្ឋ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នៅ​កម្រិត​ជីវភាព​ និង​ បរិស្ថាន​ប្រកបដោយ​និរន្តរភាព​។

បច្ចុប្បន្ន​អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ បាន​នឹង​កំពុង​អនុវត្ត​គម្រោង​នៅ​ក្នុង​ខេត្ត​ ក្រុង​មួយ​ចំនួន​ដែល​រួម​មាន​ដូចជា​ ភ្នំពេញ​ ក្រចេះ​ ស្ទឹង​ត្រែង​ រតនគិរី​ និង​សៀមរាប​ ដែល​គម្រោង​ភាគច្រើន​ធ្វើ​លើក​កម្ពស់​ជី​ភាព​រស់នៅ​ បង្កើន​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ក៏ដូចជា​យុវជន​ពី​ការប្រែប្រួល​អាកាសធាតុ​ បរិស្ថាន​ និង​សារៈសំខាន់​នៃ​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​។ សហគមន៍​ដែល​ អង្គការ​រស់នៅ​ និង​សិក្សា​កម្ពុជា​ ធ្វើការ​ជាមួយ​មាន​ដូច​ សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ សហគមន៍​នេសាទ​ (ជលផល​) និង​សហគមន៍​ព្រៃឈើ​ជាដើម​។

សហគមន៍​ព្រៃឈើ​ព្រៃ​តាម៉ូវគឺជា​សហគមន៍​មួយ​ដែល​ទើប​តែ​ត្រូវ​បាន​ចាប់​ជា​ដៃគូ​រក្នុ​ងការ​អនុវត្ត​គម្រោង​សាកល្បង​មួយ​ដែល​មានឈ្មោះ​ថា​ ការ​បង្កើត​គំរូ​សហគមន៍​ព្រៃឈើ​ដែល​ធានា​បាន​នូវ​និរន្តរភាព​ហិរញ្ញវត្ថុ​ដោយខ្លួនឯង​ នៅ​ក្នុងស្រុក​វ៉ា​រិន ខេត្ត​សៀមរាប​ (ESCM) ដែល​ទទួល​បានការ​គាំទ្រ​ថវិកា​ពី​ កម្មវិធី​ជំនួយ​ខ្នាត​តូច​ UNDP។ គម្រោង​នេះ​មាន​រយៈ​១២ ខែ​ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​ ២១ ខែក​ក្កដា​ ឆ្នាំ​ ២០២៦ រហូតដល់​ថ្ងៃ​ទី​ ២០ ខែក​ក្កដា​ ឆ្នាំ​២០២៧។

សហគមន៍​ព្រៃឈើ​ព្រៃ​តាម៉ូវ (PTM-CF) គឺជា​សហគមន៍​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ និង​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​រដ្ឋបាល​ព្រៃ​ នៃ​ក្រសួងកសិកម្ម​រក្ខាប្រ​ម៉ាញ់​ និង​នេសាទ​តាំងពី​ឆ្នាំ​ ២០០៥ ដែល​មាន​ ផ្ទៃដី​សរុប​ចំនួន​ ៩១៣ ហិច​តា​ ដែល​បាន​នឹង​កំពុង​ការពារ​ និង​អភិរក្ស​ដោយ​សហគមន៍​ផ្ទាល់​។

សហគមន៍​នេះ​មាន​ទីតាំង​ក្នុង​ភូមិ​វ៉ា​រិន ឃុំ​វ៉ា​រិន ស្រុក​វ៉ា​រិន ខេត្ត​សៀមរាប​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ៨៥ គីឡូម៉ែត្រ​ពី​ក្រុង​ខេត្ត​សៀមរាប​។ បន្ទាប់ពី​បាន​សិក្សា​ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ជាពិសេស​ជាមួយ​សហគមន៍​ផ្ទាល់​ គម្រោង​បាន​រៀបចំ​សកម្មភាព​សំខាន់​ៗជាច្រើន​ ដើម្បី​ចូលរួម​ស្តារ​ព្រៃឈើ​ និង​គាំទ្រ​សហគមន៍​ព្រៃ​តាម៉ូវ។ ក្នុង​នោះ​ សកម្មភាព​អាទិភាព​មួយ​គឺ​ ការ​ជីក​ប្រឡាយ​ និង​ស្រះ​ទឹក​នៅ​ក្នុង​ដី​ព្រៃ​សហគមន៍​ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ព្រៃឈើ​។

Announcement Positions

អ្នកបច្ចេកទេស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ទីប្រឹក្សា / អ្នកប្រឹក្សា, ផ្នែកវិស្វករ - ស៊ីវិល, ផ្នែកវិស្វករ - ហេដ្ឋារចនាសម្ព័ន្ធ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង

មុខតំណែង​នេះ​សម្រាប់​គូរ​ប្លង់​ប្រឡាយ​ និង​ស្រះ​ទឹក​សហគមន៍​តាម​បទដ្ឋាន​បច្ចេកទេស​ស្តង់​ដារ​វិស្វកម្ម​

គោលបំណង​

ជ្រើសរើស​ អ្នកបច្ចេកទេស​ ដើម្បី​ចុះ​សិក្សា​ទីតាំង​ និង​គូរ​ប្លង់​បច្ចេកទេស​គំរូ​ សម្រាប់​ការ​ជីក​ប្រឡាយ​ ផ្លូវ​អម​ និង​ស្រះ​ទឹក​ នៅ​ក្នុង​សហគមន៍​ព្រៃឈើ​ព្រៃ​តាម៉ូវ។

លទ្ធផល​រំពឹង​ទុក​

ប្លង់​គំរូ​ប្រឡាយ​ទឹក​ និង​ផ្លូវ​អម​មាត់​ប្រឡាយ​ ក្នុង​ព្រៃ​សហគមន៍​ចំនួន​ ១ ខ្សែ​ និង​ប្លង់​គំរូ​ស្រះ​ទឹក​ ក្នុង​ព្រៃ​សហគមន៍​ចំនួន​ ២ ទីតាំង​ ស្របតាម​បទដ្ឋាន​ និង​ស្តង់​ដារ​បច្ចេកទេស​វិស្វកម្ម​។

ទីតាំង​ រយៈ​ និង​ពេលវេលា​អនុវត្ត​

  • ប្រឡាយ​ទឹក​៖ ស្ថិតនៅ​ចន្លោះ​ចាប់ពី​ម្តុំ ប្រាសាទ​ព្រៃ​ប្រាសាទ​ តាម​បណ្តោ​យព្រំប្រទល់​ព្រៃ​សហគមន៍​ រហូតដល់​ចំណុច​ ហួស​ត្រពាំង​គុំ​ភ្នេញ។
  • ស្រះ​ទឹក​ទី​ ១៖ ទីតាំង​ជាក់លាក់​ស្ថិតនៅ​ត្រង់​ចំណុច​ ត្រពាំង​គុំ​ភ្នេញ។
  • ស្រះ​ទឹក​ទី​ ២៖ ទីតាំង​ជាក់លាក់​ស្ថិតនៅ​ត្រង់​ចំណុច​ ត្រពាំង​ពុរ​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដំណាក់កាលទី១៖ការចាប់ផ្តើម
  • រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា ស្វែងយល់ និងប្រមូលព័ត៌មានបឋម។
  • ពិនិត្យឡើងវិញនូវឯកសារពាក់ព័ន្ធ និងទិន្នន័យផែនទីដែលមានស្រាប់។
  • សិក្សា និងយល់ដឹងឱ្យបានស៊ីជម្រៅអំពីគោលបំណង និងលទ្ធផលរំពឹងទុករបស់គម្រោង។
  • ដំណាក់កាលទី២៖ ការចុះសិក្សាស្ថានភាពជាក់ស្តែងនៅទីតាំងផ្ទាល់
  • ជួបប្រជុំជាមួយប្រជាសហគមន៍ និងចុះពិនិត្យមើលស្ថានភាពភូមិសាស្ត្រជាក់ស្តែង។
  • សិក្សាពីប្រព័ន្ធធារាសាស្ត្រ ចរន្ត និងលំហូរទឹកក្នុងតំបន់។
  • សិក្សាពីលក្ខណៈបច្ចេកទេស និងគុណភាពដី។
  • សិក្សាវាយតម្លៃប្រព័ន្ធលំហូរទឹកដែលមានស្រាប់ ទាំងក្នុង និងជុំវិញតំបន់គម្រោង។
  • សិក្សាវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។
  • កំណត់ខ្សែតម្រឹម (Alignment) ប្រឡាយទឹកឱ្យស្របតាមបទដ្ឋានបច្ចេកទេស។
  • កំណត់ទីតាំង ទំហំ និងប្រវែង ប្រឡាយ ផ្លូវអម និងទំហំស្រះទឹកឱ្យសមស្របតាមបទដ្ឋានបច្ចេកទេស។
  • ដំណាក់កាលទី៣៖ គូរប្លង់តាមបទដ្ឋានស្តង់ដារបច្ចេកទេសវិស្វកម្ម
  • រចនាប្លង់ប្រឡាយទឹក និងផ្លូវអម៖ កំណត់ប្រវែងសរុប ទទឹង ជម្រៅ មុខកាត់ខាងលើ បាតប្រឡាយ កម្រិតជម្រាល និងទំហំផ្លូវអមមាត់ប្រឡាយ។
  • រចនាប្លង់ស្រះទឹក៖
  • កំណត់កូអរដោនេ/ទីតាំងភូមិសាស្ត្រជាក់លាក់ និងវិមាត្រ (ប្រវែង ទទឹង ជម្រៅ)។
  • គណនាបរិមាណដីត្រូវជីកកកាយ និងកម្រិតជម្រាលរលក/ជម្រាលចាំងាយ។
  • រចនាប្រព័ន្ធ/រចនាសម្ព័ន្ធច្រកទឹកចូល និងច្រកទឹកចេញ។
  • កំណត់វិធានការសុវត្ថិភាព និងភាពរឹងមាំនៃទំនប់/ខ្នងស្រះ។
  • ដំណាក់កាលទី៤៖ ប៉ាន់ប្រមាណខ្ទង់ចំណាយ និងទំហំថវិកា
  • គណនាតម្លៃដើមឯកត្តា។
  • ធ្វើការប៉ាន់ប្រមាណទំហំថវិកាសរុប (BOQ - Bill of Quantities) ដែលត្រូវចំណាយលើការសាងសង់។
  • កំណត់តម្រូវការសម្ភារៈ គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសសម្រាប់សាងសង់។
  • រៀបចំកាលវិភាគ និងផែនការសកម្មភាពសាងសង់។
  • ដំណាក់កាលទី៥៖ ការបង្ហាញពីលទ្ធផល និងរបាយការណ៍
  • រៀបចំកិច្ចប្រជុំបង្ហាញលទ្ធផលនៃការសិក្សា ព្រមទាំងប្លង់គំរូជូនដល់ភាគីពាក់ព័ន្ធ។
  • រៀបចំ និងប្រគល់ របាយការណ៍បូកសរុបលទ្ធផលនៃការសិក្សា និងកញ្ចប់ប្លង់បច្ចេកទេសសមាសភាពពេញលេញ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក វិស្វកម្មសំណង់ស៊ីវិល ធារាសាស្ត្រ ឬជំនាញដែលពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ក្នុងការគូរប្លង់បច្ចេកទេសប្រឡាយ និងស្រះទឹកសហគមន៍ ជាមួយអង្គការក្រៅរដ្ឋាភិបាល (NGOs) ឬស្ថាប័នអភិវឌ្ឍន៍នានា។
  • មានបទពិសោធន៍ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍នៅតាមតំបន់ជនបទ។
  • មានជំនាញ និងបទពិសោធន៍ក្នុងការសម្របសម្រួលកិច្ចប្រជុំ ការធ្វើបទបង្ហាញ និងការសរសេររបាយការណ៍លទ្ធផល។
 

How to Apply

បេក្ខជន​ ឬបេ​ក្ខនារី​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ ប្រវត្តិរូប​សង្ខេប​ (CV), លិខិត​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ (Cover Letter) ព្រមទាំង​ សំណើ​ថវិកា​/តម្លៃ​សេវាកម្ម​ (Financial Proposal) ដែល​បាន​រាប់បញ្ចូល​ទាំង​ពន្ធ​ និង​ការ​ចំណាយ​ផ្សេង​ៗ មកកាន់​ អាសយដ្ឋាន​ផ្ទាល់​ ឬតាមរយៈ​អ៊ី​មែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

Attachment:
  • Updated _ToR Canal&Pond in Khmer Version
 

Contact Details

Office Address
  • Building 54 (Room 503), St. 598, Boeng Kak Ti 2 Sangkat, Khan Tuol Kouk, Phnom Penh, Cambodia
 
Contact Name
  • Live & Learn Cambodia (LLC)
 
Email