Job Announcement

គ្រូបឋមសិក្សាថ្នាក់ទី៥, និង បណ្ណារក្ស

with Sala Opheas Kampuchea

BTDC-ID: 41111
Closing Date:

Announcement Positions

Announcement Description

ឥឡូវនេះ​ យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​តួនាទី​ដូច​ខាងក្រោម​៖

Announcement Positions

គ្រូបឋមសិក្សាថ្នាក់ទី៥

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ផ្នែក​៖ កម្មវិធី​បឋមសិក្សា​ភាសាខ្មែរ​

រាយការណ៍​ជូន​៖ អ្នក​សម្របសម្រួល​កម្មវិធី​បឋម​

ទីតាំង​ការងារ​៖ សាលា​ឱភាសក​ម្ពុ​ជា​

កាលបរិច្ឆេទ​រំពឹង​ចូល​រធ្វើការ​៖ 14 កញ្ញា​ 2026

គោលបំណង​នៃ​តួនាទី​

គ្រូបឋមសិក្សា​ ថ្នាក់ទី​៥ មានតួនាទី​រៀបចំ​ និង​អនុវត្ត​ការ​បង្រៀន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​ ជំនាញ​ សមត្ថភាព​ និង​អាកប្បកិរិយា​របស់​សិស្ស​។ គ្រូ​ត្រូវ​បង្កើត​បរិយាកាស​ថ្នាក់រៀន​ដែល​មាន​សុវត្ថិភាព​ រីករាយ​ និង​ជំរុញ​ឱ្យ​សិស្ស​មានការ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការរៀនសូត្រ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំផែនការបង្រៀន និងការរៀនសូត្រ
  • រៀបចំកិច្ចតែងការ ផែនការបង្រៀន មេរៀន សកម្មភាព និងសម្ភារៈសិក្សាឱ្យសមស្របនឹងកម្មវិធីសិក្សា កម្រិត និងតម្រូវការរបស់សិស្ស ព្រមទាំងប្រើវិធីសាស្ត្របង្រៀនដែលជំរុញការគិតវិភាគ ការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការសហការ។
  • បង្រៀន និងអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស
  • បង្រៀនតាមកម្មវិធីសិក្សា និងផែនការសិក្សារបស់សាលា ដោយប្រើវិធីសាស្ត្រដែលផ្តោតលើសិស្ស លើកទឹកចិត្តការចូលរួម និងការបញ្ចេញមតិ ព្រមទាំងផ្តល់ការគាំទ្រសមស្រប ដើម្បីអភិវឌ្ឍជំនាញអាន សរសេរ គណិតវិទ្យា ការស្រាវជ្រាវ និងការរៀនដោយខ្លួនឯង។
  • គ្រប់គ្រងថ្នាក់រៀន និងបង្កើតបរិយាកាសសិក្សា
  • គ្រប់គ្រងថ្នាក់រៀន និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព មានរបៀបរៀបរយ និងគោរពគ្នា ដោយអនុវត្តបទបញ្ជាផ្ទៃក្នុងថ្នាក់រៀន គ្រប់គ្រងអាកប្បកិរិយាសិស្សប្រកបដោយវិជ្ជមាន តាមដានការចូលរៀន និងការចូលរួមរបស់សិស្ស។
  • វាយតម្លៃ និងតាមដានការសិក្សារបស់សិស្ស
  • រៀបចំ និងអនុវត្តការវាយតម្លៃសិស្សជាប្រចាំ កត់ត្រា និងតាមដានលទ្ធផលសិក្សា ផ្តល់មតិស្ថាបនា កំណត់សិស្សដែលត្រូវការការគាំទ្របន្ថែម និងសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្ស។
  • គាំទ្រការអភិវឌ្ឍសិស្សជារួម
  • គាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍសិស្សជារួម ទាំងផ្នែកបញ្ញា អារម្មណ៍ សង្គម សីលធម៌ និងរាងកាយ ព្រមទាំងលើកទឹកចិត្តឱ្យមានភាពជឿជាក់ ទំនួលខុសត្រូវ និងឯករាជ្យភាព ដោយសហការជាមួយអ្នកពាក់ព័ន្ធដើម្បីផ្តល់ការគាំទ្រសមស្របដល់សិស្ស។
  • សហការជាមួយមាតាបិតា និងសហគមន៍
  • រក្សាទំនាក់ទំនង និងសហការប្រកបដោយវិជ្ជាជីវៈជាមួយមាតាបិតា ដោយផ្តល់ព័ត៌មានអំពីការសិក្សា ការរីកចម្រើន និងអាកប្បកិរិយារបស់សិស្ស ព្រមទាំងចូលរួមជំនួបមាតាបិតា និងឆ្លើយតបចំពោះសំណួរ ឬកង្វល់តាមនីតិវិធីរបស់សាលា។
  • គ្រប់គ្រងឯកសារ និងរដ្ឋបាលថ្នាក់រៀន
  • គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពកំណត់ត្រាវត្តមាន ព័ត៌មានសិស្ស ផែនការបង្រៀន លទ្ធផលវាយតម្លៃ និងឯកសាររដ្ឋបាលថ្នាក់រៀនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
  • អភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន
  • ចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈ ស្វែងរក និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ទទួលយកមតិយោបល់ និងចូលរួមចែករំលែកបទពិសោធន៍ ដើម្បីបន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជាប្រចាំ។
  • ចូលរួមសកម្មភាព និងការអភិវឌ្ឍសាលា
  • ចូលរួម និងសហការក្នុងកម្មវិធី ព្រឹត្តិការណ៍ កិច្ចប្រជុំ និងសកម្មភាពអភិវឌ្ឍសាលា ព្រមទាំងគាំទ្រគម្រោងរបស់សាលា និងអនុវត្តតាមគោលការណ៍ បទបញ្ជា និងវប្បធម៌របស់សាលា។
អត្ថប្រយោជន៍:
  • ប្រាក់ខែសមរម្យតាមសមត្ថភាព និងបទពិសោធន៍
  • អត្ថប្រយោជន៍ផ្សេងៗតាមគោលការណ៍របស់សាលា
  • ឱកាសចូលរួមវគ្គបណ្តុះបណ្តាល និង ការអភិវឌ្ឍន៍វិជ្ជាជីវៈ
  • បរិយាកាសការងារដែលមានការគាំទ្រ និងសហការល្អ
  • ឱកាសអភិវឌ្ឍអាជីពក្នុងវិស័យអប់រំ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក អប់រំ គរុកោសល្យ ឬជំនាញពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍បង្រៀនថ្នាក់បឋមសិក្សា ជាពិសេសថ្នាក់ទី៥ នឹងទទួលបានការពិចារណាជាពិសេស។
  • មានចំណេះដឹងល្អអំពីវិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀន។
  • មានជំនាញក្នុងការរៀបចំ ផែនការបង្រៀន និង ការវាយតម្លៃ។
  • មានជំនាញប្រើប្រាស់ Microsoft Office, Google Workspace ឬបច្ចេកវិទ្យាសម្រាប់ការបង្រៀន។
  • មានចំណេះដឹងភាសាអង់គ្លេសកម្រិតសមរម្យសម្រាប់ការងារ។
  • ជំនាញបង្រៀន និងរៀន
  • ជំនាញរៀបចំផែនការបង្រៀន
  • ជំនាញគ្រប់គ្រងថ្នាក់រៀន
  • ជំនាញវាយតម្លៃសិស្ស
  • ជំនាញទំនាក់ទំនង
  • ជំនាញគាំទ្រ និងអភិវឌ្ឍសិស្ស
  • ជំនាញទំនាក់ទំនងជាមួយមាតាបិតា
  • ជំនាញធ្វើការជាក្រុម និងសហការ
  • ជំនាញគ្រប់គ្រងពេលវេលា
  • ជំនាញដោះស្រាយបញ្ហា
  • ជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល
  • វិជ្ជាជីវៈ និងសីលធម៌ការងារ
ជំនាញទន់
  • មានជំនាញទំនាក់ទំនងល្អ និងអាចធ្វើការជាមួយកុមារបានល្អ។
  • មានភាពអត់ធ្មត់ រួសរាយរាក់ទាក់ មានទំនួលខុសត្រូវ និងមានវិជ្ជាជីវៈ។
  • អាចធ្វើការជាក្រុម និងសហការជាមួយគ្រូ មាតាបិតា និងបុគ្គលិកផ្សេងៗបានល្អ។
 
 

បណ្ណារក្ស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: បណ្ណាល័យ, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ផ្នែក​៖ បណ្ណាល័យ​

រាយការណ៍​ជូន​៖ នាយក​រង​ទទួលបន្ទុក​ផ្នែក​សិក្សាធិការ​ និង​ការ​អភិវឌ្ឍ​សិស្ស​

ទីតាំង​ការងារ​៖ សាលា​ឱភាសក​ម្ពុ​ជា​ ភ្នំពេញ​

កាលបរិច្ឆេទ​រំពឹង​ចូល​រធ្វើការ​: 14 កញ្ញា​ 2026

គោលបំណង​នៃ​តួនាទី​

បណ្ណារក្ស​មានតួនាទី​ក្នុង​ការ​គ្រប់គ្រង​ និង​អភិវឌ្ឍ​បណ្ណាល័យ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ដើម្បី​ផ្តល់បរិយាកាស​សិក្សា​ដែល​ល្អ​ សុវត្ថិភាព​ និង​សមស្រប​សម្រាប់​សិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​។ បណ្ណារក្ស​ត្រូវលើ​កក​ម្ពស់​វប្បធម៌​អាន​ ជួយ​សិស្ស​ក្នុង​ការស្វែងរក​ធនធាន​សិក្សា​ និង​គាំទ្រ​ដល់ការបង្រៀន​របស់​គ្រូ​ និង​ការ​រៀន​របស់​សិស្ស​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការគ្រប់គ្រងបណ្ណាល័យ
  • គ្រប់គ្រង និងរៀបចំបណ្ណាល័យ សៀវភៅ និងធនធានសិក្សា ព្រមទាំងតាមដានការខ្ចី-ប្រគល់ និងស្ថានភាពសៀវភៅ ឱ្យមានរបៀបរៀបរយ ប្រសិទ្ធភាព និងងាយស្រួលប្រើប្រាស់។
  • ការផ្តល់សេវាបណ្ណាល័យ
  • ផ្តល់ និងគ្រប់គ្រងសេវាបណ្ណាល័យ ដូចជា ការខ្ចី-ប្រគល់សៀវភៅ ការស្វែងរកធនធានសិក្សា ការណែនាំការប្រើប្រាស់បណ្ណាល័យ និងការគ្រប់គ្រងកាលវិភាគ ដោយធានាឱ្យមានប្រសិទ្ធភាព និងគោរពតាមបទបញ្ជាបណ្ណាល័យ។
  • ការលើកកម្ពស់វប្បធម៌អាន
  • រៀបចំ និងអនុវត្តសកម្មភាពលើកកម្ពស់វប្បធម៌អាន ដូចជា Reading Challenge, Book Week និង Storytelling ព្រមទាំងណែនាំសៀវភៅដែលសមស្រប និងលើកទឹកចិត្តសិស្សឱ្យស្រឡាញ់ការអាន និងប្រើប្រាស់បណ្ណាល័យជាប្រចាំ។
  • ការគ្រប់គ្រងធនធានសិក្សា
  • គ្រប់គ្រង និងតាមដានសៀវភៅ ឯកសារ សម្ភារៈ និងធនធានសិក្សាក្នុងបណ្ណាល័យ រួមទាំងការរៀបចំបញ្ជីស្តុក ពិនិត្យគុណភាព និងស្នើសុំធនធានថ្មីៗឱ្យសមស្របតាមតម្រូវការរបស់សិស្ស និងការសិក្សាស្រាវជ្រាវ។
  • ការគាំទ្រការបង្រៀន និងការរៀន
  • សហការជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការស្វែងរក និងរៀបចំធនធានសិក្សា គាំទ្រកម្មវិធីសិក្សា និងសកម្មភាពអាន ព្រមទាំងលើកកម្ពស់ជំនាញស្រាវជ្រាវ និងការរៀនដោយខ្លួនឯងរបស់សិស្ស។
  • ការគ្រប់គ្រងឯកសារ និងរបាយការណ៍
  • គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពកំណត់ត្រា ឯកសារ និងរបាយការណ៍បណ្ណាល័យឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងងាយស្រួលស្វែងរក ព្រមទាំងរាយការណ៍អំពីការប្រើប្រាស់បណ្ណាល័យ ការខ្ចី-ប្រគល់សៀវភៅ សកម្មភាពអាន សៀវភៅបាត់ ឬខូច និងធនធានដែលត្រូវការបន្ថែម។
  • . ការថែរក្សាបរិយាកាសបណ្ណាល័យ
  • ថែរក្សាបណ្ណាល័យឱ្យស្អាត ស្ងប់ស្ងាត់ មានសុវត្ថិភាព និងមានរបៀបរៀបរយ ព្រមទាំងត្រួតពិនិត្យការប្រើប្រាស់សម្ភារៈ អនុវត្តបទបញ្ជា និងបង្កើតបរិយាកាសដែលជំរុញការអាន និងការសិក្សា។
  • ការអភិវឌ្ឍវិជ្ជាជីវៈ
  • ចូលរួមវគ្គបណ្តុះបណ្តាល កិច្ចប្រជុំ និងសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹង ស្វែងរកវិធីសាស្ត្រថ្មីៗ និងទទួលយកមតិយោបល់ ដើម្បីកែលម្អគុណភាព និងប្រសិទ្ធភាពការងារជាប្រចាំ។
  • ភារកិច្ចផ្សេងៗ
  • អនុវត្តការងារពាក់ព័ន្ធនឹងបណ្ណាល័យ និងការគាំទ្រការអប់រំតាមការចាត់តាំង ចូលរួមកម្មវិធី និងព្រឹត្តិការណ៍របស់សាលាតាមការចាំបាច់ ព្រមទាំងសហការជាមួយអ្នកពាក់ព័ន្ធ និងគោរពតាមគោលការណ៍ បទបញ្ជា និងវប្បធម៌ការងាររបស់សាលា។
អត្ថប្រយោជន៍:
  • ប្រាក់ខែសមរម្យតាមសមត្ថភាព និងបទពិសោធន៍
  • ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗតាមគោលការណ៍របស់សាលា
  • ឱកាសចូលរួមវគ្គបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈ
  • បរិយាកាសការងារដែលមានការគាំទ្រ និងសហការល្អ
  • ឱកាសអភិវឌ្ឍអាជីពក្នុងវិស័យអប់រំ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ការអប់រំ ភាសានិងអក្សរសាស្រ្ត ឬជំនាញពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ ឬជំនាញពាក់ព័ន្ធនឹងបណ្ណាល័យ និងវិស័យអប់រំ មានសមត្ថភាពរៀបចំ និងគ្រប់គ្រងឯកសារ ទំនាក់ទំនង និងសហការល្អ មានភាពរួសរាយរាក់ទាក់ អត់ធ្មត់ ស្មោះត្រង់ និងមានវិជ្ជាជីវៈ អាចប្រើប្រាស់បច្ចេកវិទ្យាការិយាល័យ និងភាសាអង់គ្លេសបានសមរម្យ ព្រមទាំងស្រឡាញ់ការអាន និងការអភិវឌ្ឍកុមារ។
ជំនាញទន់
  • ជំនាញគ្រប់គ្រងបណ្ណាល័យ និងធនធានសិក្សា
  • ជំនាញទំនាក់ទំនង និងសេវាកម្ម
  • ជំនាញរៀបចំការងារ និងគ្រប់គ្រងពេលវេលា
  • ជំនាញធ្វើការជាក្រុម និងសហការជាមួយអ្នកពាក់ព័ន្ធ
  • ជំនាញប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍ឌីជីថល
  • ជំនាញដោះស្រាយបញ្ហា
  • សមត្ថភាពធ្វើការជាមួយកុមារ និងយល់ដឹងពីតម្រូវការរបស់សិស្ស
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ CV និង​ Cover Letter មកកាន់​សាលា​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ បេក្ខជន​ដែលជា​ប់ការ​ជ្រើសរើស​ជាបឋម​ នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • ផ្ទះលេខ ៤៩, ផ្លូវ​ បេតុង​ ភូមិ ដំណាក់, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Sala Opheas Kampuchea
 
Phone
 
Email