Procurement Ads

អ្នកសរសេរករណីសិក្សា (កិច្ចសន្យាផ្តល់សេវា)

with Human Resource and Rural Economic Development Organization

BTDC-ID: 40958
Closing Date:

Expected Outputs

Announcement Description

អង្គការ​ធនធានមនុស្ស​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​ (HURREDO) គឺជា​អង្គការ​មិន​រក​ប្រាក់ចំណេញ​កម្ពុជា​ ដែល​បាន​ អនុវត្ត​គម្រោង​អភិវឌ្ឍន៍​សហគមន៍​ជាច្រើន​នៅ​តំបន់ជនបទ​ ជាពិសេស​ផ្នែក​អភិរក្ស​ព្រៃឈើ​សហគមន៍​ និង​ការ​គ្រប់គ្រង​ធនធាន​ ធម្ម​ ជាតិ​ប្រកបដោយ​ចីរភាព​។ ពី​ឆ្នាំ​ ២០២៥ អង្គការ​បាន​ទទួលការ​ឧបត្ថម្ភ​ ពី​កម្មវិធី​ឧបត្ថម្ភ​ជំនួយ​តូច​ (Small Grants Programme - SGP) នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ដើម្បី​អនុវត្ត​គម្រោង​ COMDEKS-4 (លេខ​កូដ KHM/COMDEK-4/2025/01) ដែល​មាន​គោលដៅ​ សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិរក្ស​ព្រៃឈើ​ និង​អភិវឌ្ឍន៍​ទេសចរណ៍​ ធម្មជាតិ​នៅ​តំបន់​ភ្នំ​គូលែន​ ខេត្ត​សៀម​ រាប​។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​សហគមន៍​ព្រៃឈើ​ចំនួន​ពីរ​គឺ​ សហគមន៍​ព្រៃឈើ​ទឹក​ជប់​ខ្នារ​ពោធិ​ និង​សហគមន៍​ព្រៃឈើ​ព្រៃ​ក្បាល​ទឹក​ លើស​កម្ម​ភាព​សំខាន់​ៗ ដោយ​ផ្តោត​លើ​ ការ​ពង្រឹង​សមត្ថភាព​គណៈកម្មការ​សហគមន៍​ ការពារ​ព្រៃឈើ​សហគមន៍​ កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​លើក​កម្ពស់​ទេសចរណ៍​ធម្មជាតិ​។

ដើម្បី​ធានា​ថា​គម្រោង​សម្រេច​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ និង​អនុលោម​តាម​តម្រូវ​ការ​របស់​ម្ចាស់​ជំនួយ​ (UNDP/SGP) អង្គការ​ HURREDO ត្រូវការ​ជ្រើសរើស​ទីប្រឹក្សា​ម្នាក់​ ដើម្បី​ធ្វើ​សរ​សរ​ករណី​សិក្សា​របស់​គម្រោង​ ដើម្បី​បន្ថែម​ទម្ងន់​លើការងា​ររបស់​គម្រោង​។ ករណី​សិក្សា​(Case Study Report) មាន​ប្រវែង​ ១-២ ទំព័រ​ មាន​ភ្ជាប់​ជាមួយ​រូបភាព​ ដែល​រំលេច​អំពី​ផល​ប៉ះពាល់​ ឬមាន​ឥទិ្ធពល​ដល់​គម្រោង​ ។

Expected Outputs

អ្នកសរសេរករណីសិក្សា (កិច្ចសន្យាផ្តល់សេវា)

  • Career Category: Consultancies
  • Location: Siemreap Province
Summary

គោលបំណង​នៃ​ការ​ជ្រើសរើស​អ្នក​សរសេរ​ករណី​សិក្សា​

អង្គការ​ HURREDO ត្រូវការ​ជ្រើសរើស​អ្នក​សរសេរ​ករណី​សិក្សា​ ដើម្បី​សរសេរ​អត្ថបទ​ (ករណី​សិក្សា​មួយ​) ដែល​មាន​ឥទ្ធិពល​លើ​គម្រោង​ ការ​អភិរក្ស​ព្រៃឈើ​សហគមន៍​ និង​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ ធម្មជាតិ​ តំបន់​ភ្នំ​គូលែន​ ក្រោម​ជំនួយ​ខ្នាត​តូច​ (UNDP /SGP COMDEKS-4) ដែល​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ លទ្ធផល​លេចធ្លោ​រ ឬបទពិសោធន៍​ជោគជ័យ​អ្នកទទួល​ផល​សហគមន៍​ ឬដៃគូ​អនុវត្ត​គម្រោង​៖

  • ចងក្រង​ជាឯក​សារ​ និង​សរសេរ​សាច់រឿង​ជោគជ័យ​ ឬការ​ផ្លាស់​ប្តូរជាវិជ្ជមានរ​បស់អ្នកទទួល​ផល​ ឬសហគមន៍​ ដែល​ទាក់ទង​ នឹង​សកម្មភាព​គម្រោង​ COMDEKS-4។
  • ផលិត​ខ្លឹមសារ​ជាលា​យលក្ខណ៍​អក្សរ​ ដែល​អាច​ប្រើប្រាស់​សម្រាប់​របាយការណ៍​ជូន​ UNDP/SGP និង​សម្រាប់​ផ្សព​ផ្សាយ​បណ្តា​ញ ផ្សព្វផ្សាយ​សង្គម​ (Social Media)។
  • ឆ្លុះបញ្ចាំង​ពី​សម្លេង និង​ទស្សនៈ​ផ្ទាល់​របស់​សហគមន៍​ក្នុង​ទម្រង់​ ដែល​ងាយ​យល់​ និង​មាន​ភាព​ទាក់ទាញ​។

ទំហំ​ការងារ​ (Scope of Work)

អ្នក​សរសេរ​ករណី​សិក្សា​ ត្រូវ​អនុវត្ត​ការងារ​ក្នុង​វិសាលភាព​ដូច​ខាងក្រោម​៖

  • ការ​ត្រួតពិនិត្យ​ឯកសារ​បឋម​ (Light Desk Review)
  • ពិនិត្យ​របាយការណ៍​វឌ្ឍនភាព​ រូបភាព​ និង​ឯកសារ​សង្ខេប​ស្តីពី​សកម្មភាព​គម្រោង​ដែល​ HURREDO ផ្តល់ឱ្យ​។
  • ការ​សម្ភាសន៍​ប្រមូល​រឿងរ៉ាវ​ (Story Collection)
  • សម្ភាសន៍​ជាមួយ​អ្នកទទួល​ផល​ ឬសមាជិក​សហគមន៍​ចំនួន​ ៣-៤ នាក់​ ចុះ​ជួប​ផ្ទាល់​ តាម​ការ​សម្របសម្រួល​របស់​ HURREDO)។
  • ការ​សួរនាំ​បញ្ជាក់​តាម​ទូរស័ព្ទ​អាច​ប្រព្រឹត្តទៅ​បាន​ក្រោយពេល​សម្ភាសន៍​នៅ​សហគមន៍​។
  • ប្រមូល​រូបថត​ និង​សម្រង់​សម្តី (Quotes) ពាក់ព័ន្ធ​សម្រាប់​បញ្ចូល​ក្នុង​ករណី​សិក្សា​។
  • ការ​និពន្ធ​ករណី​សិក្សា​
  • សរសេរ​ករណី​សិក្សា​/រឿង​ជោគជ័យ​ ចំនួន​ ១-២ ដើម្បី​ ជា​ភាសាខ្មែរ​ (ប្រមាណ​ ៣០០-៣៥០ ពាក្យ​ នៃ​ករណី​និមួយ​ៗ) ស្រប​ តាម​ទម្រង់​ស្តង់​ដារ​របស់​ HURREDO/ UNDP-SGP។
  • ធ្វើការ​កែស​ម្រួល​ឡើងវិញ​១ ដង​បន្ទាប់ពី​ទទួល​បាន​មតិ​ត្រឡប់​ពី​ HURREDO។

ការ​ទទួលការ​ងារ​ និង​ការ​ត្រួតពិនិត្យ​

  • នាយក​ប្រតិបត្តិ​របស់​អង្គការ​ HURREDO ជា​អ្នក​សម្រេច​អនុម័ត​លើ​លទ្ធផល​ចុងក្រោយ​។
  • លទ្ធផល​ត្រូវ​ដាក់​ស្នើ​សម្រាប់​ត្រួតពិនិត្យ​ក្នុងរយៈពេល​មិន​លើស​ពី​ ៣ថ្ងៃធ្វើការ​ បន្ទាប់ពី​ទទួល​បាន​ឯកសារ​។
  • ក្នុង​ករណី​លទ្ធផល​មិន​ត្រូវនឹង​លក្ខខណ្ឌ​វិនិច្ឆ័យ​គុណភាព​ដែល​បាន​កំណត់​ អ្នកនិពន្ធ​ត្រូវធ្វើ​ការ​កែស​ម្រួល​ឡើងវិញ​ ដោយ​ឥត​គិតថ្លៃ​បន្ថែម​ ក្នុងរយៈពេល​ដែល​បាន​ព្រមព្រៀងគ្នា​។
  • ការ​ទូទាត់​ប្រាក់​ ធ្វើឡើង​លុះត្រាតែ​លទ្ធផល​ចុងក្រោយ​ត្រូវ​បាន​ទទួលយក​ និង​អនុម័ត​ជា​ផ្លូវការ​។

Eligibility

  • ​បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ ឬផ្នែកពាក់ព័ន្ធ។
  • មានបទពិសោធន៍យ៉ាងតិច ១-២ឆ្នាំ ក្នុងការសរសេររឿងជោគជ័យ ករណីសិក្សា ឬខ្លឹមសារទំនាក់ទំនងសម្រាប់ អង្គការ មិនរកប្រាក់ចំណេញ ឬគម្រោងអភិវឌ្ឍន៍។
  • ស្ទាត់ជំនាញភាសាខ្មែរក្នុងការសរសេរ អាចប្រើភាសាអង់គ្លេសបានជាការប្រសើរ។
  • មានជំនាញសម្ភាសន៍ និងចំណេះដឹងផ្នែកយេនឌ័រ និងបរិយាបន្នសង្គម។
  • សំណើសង្ខេប (ការយល់ដឹងអំពីលក្ខខណ្ឌយោង និងវិធីសាស្ត្រការងារខ្លីៗ)។
  • ផ្ញើរមកនូវប្រវត្តិរូបសង្ខេប (CV) មានភ្ជាប់អត្តសញ្ញាណបណ្ណ (ក្រោយពេល Short-list) ដោយមានភ្ជាប់គំរូការងារ សរសេរពីមុន (Case Study Sample) ចំនួនយ៉ាងតិចមួយ (ប្រសិនបើមាន)។

Submission Requirements

អ្នក​ផ្តល់សេវាកម្ម​/អ្នក​ដេញថ្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ត្រូវ​ផ្ញើ​ឯកសារ​ដេញថ្លៃ​មក​យើង​ដោយ​ប្រើប្រាស់​ព័ត៌មាន​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ថ្ងៃ​សម្ភាស​៖ ថ្ងៃ​ទី​ ២៤ ឬ២៥ ខែ​សីហា​ ឆ្នាំ​២០២៦ (នឹង​ជូនដំណឹង​ជាក់លាក់​)

Attachment:
  • Case Study Writer TOR_VC
 

Contact Details

Office Address
  • #167, Sala Kamreuk Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • ឆាំ សុខា ប្រធានគម្រោង
 
Phone
 
Email