ជំនួយការ អ្នកគ្រប់គ្រងផ្នែកលក់
- Career Category: Sales / Marketing, Assistant
- Schedule:Full-time
- Salary: Negotiable
គោលបំណងនៃមុខតំណែង
មុខតំណែង «ជំនួយការ អ្នកគ្រប់គ្រងផ្នែកលក់» មានតួនាទីជាសេនាធិការ និងជួយអ្នកគ្រប់គ្រងផ្នែកលក់ ក្នុងការរៀបចំ អនុវត្ត តាមដាន និងគ្រប់គ្រងប្រព័ន្ធទីផ្សារ និងការលក់របស់សហគមន៍។
តួនាទីនេះមិនមែនផ្តោតតែទៅលើការផ្សព្វផ្សាយ ឬស្វែងរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមធានាឱ្យបានថា ផលិតផលរបស់សហគមន៍មានអ្នកទិញ មានតម្លៃលក់សមស្រប មានលក្ខខណ្ឌទូទាត់ច្បាស់លាស់ និងអាចបម្លែងការប្រមូលផលទៅជាសាច់ប្រាក់បានឆាប់រហ័ស។
មុខតំណែងនេះផ្តោតលើសសរស្តម្ភសំខាន់ ៣ គឺ៖
- តម្រូវការទីផ្សារ
- តម្លៃលក់
- លំហូរសាច់ប្រាក់
ការគ្រប់គ្រងតម្លៃលក់
ត្រូវជួយអ្នកគ្រប់គ្រងផ្នែកលក់ក្នុងការ៖
- តាមដានតម្លៃទីផ្សារប្រចាំថ្ងៃ និងប្រចាំសប្តាហ៍។
- ប្រមូលព័ត៌មានតម្លៃពីអ្នកទិញ ទីផ្សារលក់ដុំ រោងចក្រកែច្នៃ និងអ្នកនាំចេញ។
- ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងតម្លាភាពនៃព័ត៌មានតម្លៃ។
- ប្រៀបធៀបតម្លៃលក់ជាមួយតម្លៃទីផ្សារ និងថ្លៃដើមផលិតកម្ម។
- ជួយរៀបចំតម្លៃគោល និងតម្លៃអប្បបរមាដែលអាចលក់បាន។
- ជួយចរចាតម្លៃជាមួយអតិថិជន។
- មិនអនុញ្ញាតឱ្យលក់ក្រោមតម្លៃដែលបានអនុម័តដោយគ្មានការអនុញ្ញាតពីថ្នាក់ដឹកនាំ។
គោលដៅគឺធានាថា ការលក់មិនមែនមានតែបរិមាណច្រើនទេ ប៉ុន្តែត្រូវមានតម្លៃដែលគាំទ្រប្រាក់ចំណេញរបស់សហគមន៍ផងដែរ។
ការគ្រប់គ្រងលំហូរសាច់ប្រាក់
មុខតំណែងនេះត្រូវជួយតាមដានដំណើរការពីការប្រមូលផល រហូតដល់ការប្រមូលសាច់ប្រាក់។ ត្រូវជួយរៀបចំ និងចរចាលក្ខខណ្ឌទូទាត់ជាមួយអតិថិជន ដូចជា៖
- ការបង់ប្រាក់មុន
- ការបង់ប្រាក់ជាដំណាក់កាល
- ការបង់ប្រាក់នៅពេលទទួលទំនិញ
- លក្ខខណ្ឌឥណទានដែលបានអនុម័ត
ត្រូវតាមដាន៖
- វិក្កយបត្រ
- កាលបរិច្ឆេទដឹកទំនិញ
- កាលកំណត់ទូទាត់
- បំណុលត្រូវទទួល
- ការបង់យឺត
- ការប្រមូលសាច់ប្រាក់
- អតិថិជនដែលមានហានិភ័យឥណទាន
- ការស្វែងរក និងគ្រប់គ្រងអ្នកទិញ
- ត្រូវស្វែងរក និងគ្រប់គ្រងបណ្ដាញអ្នកទិញ រួមមាន៖
- អ្នកលក់ដុំ
- អ្នកចែកចាយ
- រោងចក្រកែច្នៃ
- ភោជនីយដ្ឋាន និងអាជីវកម្មម្ហូបអាហារ
- អ្នកនាំចេញ
- ក្រុមហ៊ុនពាណិជ្ជកម្ម
- អ្នកទិញតាមកិច្ចសន្យា
- ត្រូវរក្សាទុកព័ត៌មានអ្នកទិញ ដូចជា៖
- ឈ្មោះ, លេខទំនាក់ទំនង, ប្រភេទអាជីវកម្ម
- ប្រភេទផលិតផលដែលត្រូវការ, ទំហំដែលត្រូវការ, បរិមាណទិញ
- តម្លៃដែលអាចទទួលយកបាន, លក្ខខណ្ឌទូទាត់
- ប្រវត្តិទិញ, ប្រវត្តិទូទាត់
- ការអនុវត្តប្រព័ន្ធលក់មុនផលិតកម្ម
- ត្រូវជួយ៖
- រៀបចំបញ្ជីផលិតផលដែលនឹងត្រូវប្រមូលផល។
- ផ្គូផ្គងបរិមាណផលិតកម្មជាមួយអ្នកទិញ។
- ស្វែងរកការបញ្ជាទិញមុនពេលប្រមូលផល។
- បញ្ជាក់បរិមាណ ទំហំ គុណភាព តម្លៃ និងកាលបរិច្ឆេទដឹកជញ្ជូន។
- រៀបចំការបញ្ជាទិញជាលាយលក្ខណ៍អក្សរ។
- តាមដានការបញ្ជាទិញរហូតដល់ទទួលបានប្រាក់។
- ការគ្រប់គ្រងកិច្ចសន្យា
- ត្រូវជួយ៖
- រៀបចំឯកសារកិច្ចព្រមព្រៀងលក់។
- ផ្ទៀងផ្ទាត់តម្លៃ បរិមាណ គុណភាព កាលបរិច្ឆេទដឹកជញ្ជូន និងលក្ខខណ្ឌទូទាត់។
- តាមដានការអនុវត្តកិច្ចសន្យា។
- រាយការណ៍ភ្លាមៗ ប្រសិនបើអតិថិជនមិនគោរពកិច្ចព្រមព្រៀង។
- រក្សាឯកសារកិច្ចសន្យា និងប្រវត្តិប្រតិបត្តិការ។
- ការតាមដានបំណុលត្រូវទទួល និងការប្រមូលសាច់ប្រាក់
- ត្រូវសហការជាមួយផ្នែកហិរញ្ញវត្ថុ ដើម្បី៖
- តាមដានបំណុលអតិថិជន។
- ជូនដំណឹងអតិថិជនមុនថ្ងៃកំណត់។
- តាមដានការបង់ប្រាក់ដែលដល់កំណត់។
- រាយការណ៍បំណុលហួសកំណត់។
- មិនបន្តលក់ឥណទានដល់អតិថិជនដែលមិនគោរពលក្ខខណ្ឌ ដោយគ្មានការអនុម័ត។
- គាំទ្រផែនការប្រមូលសាច់ប្រាក់ប្រចាំសប្តាហ៍ និងប្រចាំខែ។
- ការវិភាគទីផ្សារ
- ត្រូវ៖
- តាមដានតម្លៃទីផ្សារប្រចាំថ្ងៃ។
- តាមដានតម្រូវការអ្នកទិញ។
- ប្រមូលព័ត៌មានអំពីគូប្រកួតប្រជែង។
- កំណត់ផលិតផលដែលមានតម្រូវការខ្ពស់។
- កំណត់ទំហំ គុណភាព និងរដូវកាលដែលទីផ្សារត្រូវការ។
- រៀបចំរបាយការណ៍ទីផ្សារជូនអ្នកគ្រប់គ្រងផ្នែកលក់ និងថ្នាក់ដឹកនាំ។
- ការសហការជាមួយផ្នែកផលិតកម្ម
- ត្រូវសហការជាមួយអ្នកគ្រប់គ្រងប្រតិបត្តិការ អ្នកគ្រប់គ្រងកសិដ្ឋាន និងផ្នែកបច្ចេកទេស ដើម្បី៖
- ដឹងពីបរិមាណផលិតផលដែលមាន។
- ដឹងពីកាលបរិច្ឆេទប្រមូលផល។
- ដឹងពីទំហំ និងគុណភាពផលិតផល។
- រៀបចំការតម្រៀបផលិតផលឱ្យស្របតាមតម្រូវការអ្នកទិញ។
- រៀបចំកាលវិភាគប្រមូលផល និងដឹកជញ្ជូន។
- ជៀសវាងការប្រមូលផលដោយគ្មានអ្នកទិញបញ្ជាក់។
- ការរាយការណ៍
- ត្រូវរៀបចំរបាយការណ៍៖ ប្រចាំថ្ងៃ, ប្រចាំសប្តាហ៍, ប្រចាំខែ របាយការណ៍ត្រូវបង្ហាញយ៉ាងហោចណាស់៖
- ចំនួនអ្នកទិញដែលបានទាក់ទង / មានចំណាប់អារម្មណ៍ / បានបញ្ជាក់
- បរិមាណដែលបានបញ្ជាទិញ, តម្លៃលក់, បរិមាណដែលបានដឹក
- តម្លៃលក់សរុប, ចំនួនប្រាក់ដែលបានប្រមូល, បំណុលនៅសល់
- បំណុលហួសកំណត់, បញ្ហាទីផ្សារ, សកម្មភាពដែលត្រូវអនុវត្តបន្ទាប់
- សូចនាករសមិទ្ធផល (KPIs)
- ការវាយតម្លៃមុខតំណែងនេះត្រូវផ្អែកលើលទ្ធផលជាក់ស្តែង ដោយរួមមាន៖
- ភាគរយផលិតកម្មដែលមានអ្នកទិញបញ្ជាក់មុនប្រមូលផល។
- ចំនួនអ្នកទិញថ្មីដែលមានសមត្ថភាពទិញពិតប្រាកដ។
- ចំនួនអ្នកទិញដែលបញ្ជាទិញជាប្រចាំ។
- បរិមាណលក់សរុប។
- តម្លៃលក់ប្រៀបធៀបនឹងតម្លៃទីផ្សារ និងថ្លៃដើម។
- ភាគរយនៃការលក់ដែលទទួលបានប្រាក់មុន។
- ភាគរយនៃការលក់ដែលទទួលសាច់ប្រាក់ទាន់ពេល។
- អត្រាបំណុលហួសកំណត់។
- រយៈពេលពីការប្រមូលផលរហូតដល់ការប្រមូលសាច់ប្រាក់។
- ភាពត្រឹមត្រូវ និងទាន់ពេលវេលានៃរបាយការណ៍ទីផ្សារ និងលល់។
- ការរក្សាទិន្នន័យអ្នកទិញ និងប្រតិបត្តិការឱ្យបានពេញលេញ។
- កម្រិតសហការជាមួយផ្នែកផលិតកម្ម ហិរញ្ញវត្ថុ ស្តុក និងប្រតិបត្តិការ។
- សមិទ្ធផលមិនត្រូវវាស់តែចំនួនអតិថិជនដែលបានទាក់ទងទេ ប៉ុន្តែត្រូវវាស់ពី៖ «អ្នកទិញ ការបញ្ជាទិញ ការលក់ ការដឹកជញ្ជូន ការទូទាត់ ការប្រមូលសាច់ប្រាក់»។
- ប្រាក់បៀវត្សប្រចាំខែតាមសមត្ថភាព និងបទពិសោធន៍។
- ប្រាក់លើកទឹកចិត្តផ្អែកលើសមិទ្ធផល និងសមត្ថភាពហិរញ្ញវត្ថុរបស់សហគមន៍។
- ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព។
- ឱកាសចូលរួមក្នុងការអភិវឌ្ឍប្រព័ន្ធទីផ្សារ និងលក់ទំនើបរបស់សហគមន៍។
- ឱកាសទទួលការទទួលខុសត្រូវកាន់តែខ្ពស់ដោយផ្អែកលើសមិទ្ធផល។
- ឱកាសអភិវឌ្ឍខ្លួនទៅជាអ្នកគ្រប់គ្រងផ្នែកលក់ ឬតួនាទីគ្រប់គ្រងទីផ្សារ និងពាណិជ្ជកម្មនាពេលអនាគត។
- Khmer - Good
- Bachelor's Degree
- បទពិសោធន៍ការងារផ្នែកលក់យ៉ាងតិច ៣ឆ្នាំ ហើយបទពិសោធន៍ពី ៣ ទៅ ៥ឆ្នាំ ជាអាទិភាព។
- មានបទពិសោធន៍លក់ទៅអាជីវកម្ម ឬអ្នកទិញធំ ជាអាទិភាព។
- មានសមត្ថភាពស្វែងរកអតិថិជន។
- មានសមត្ថភាពចរចាតម្លៃ និងលក្ខខណ្ឌទូទាត់។
- មានសមត្ថភាពតាមដាន និងបិទការលក់។
- មានសមត្ថភាពរៀបចំឯកសារ និងរបាយការណ៍។
- មានសមត្ថភាពប្រើកុំព្យូទ័រ និងកម្មវិធីការិយាល័យមូលដ្ឋាន។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុម។
- មានភាពស្មោះត្រង់ មានវិន័យ និងទំនួលខុសត្រូវ។
- អាចធ្វើដំណើរទៅជួបអតិថិជន និងទីផ្សារបាន។
- អាចធ្វើការក្រោមសម្ពាធនៃគោលដៅលក់បាន។
- មានបណ្ដាញអ្នកទិញ ឬបទពិសោធន៍ទីផ្សារកសិកម្ម វារីវប្បកម្ម ឬផលិតផលម្ហូបអាហារ ជាអាទិភាព។
- មិនរង់ចាំឱ្យអតិថិជនមករក តែអាចសកម្មស្វែងរកអតិថិជន។
- មិនត្រឹមតែរកអ្នកចាប់អារម្មណ៍ ប៉ុន្តែអាចបម្លែងទៅជាការបញ្ជាទិញពិតប្រាកដ។
- មិនផ្តោតតែការលក់ ប៉ុន្តែយល់ពីការប្រមូលសាច់ប្រាក់។
- មានទំនួលខុសត្រូវចំពោះលទ្ធផល។
- មានស្មារតីរៀនសូត្រ និងអភិវឌ្ឍខ្លួន។
- អាចសហការជាមួយផ្នែកផលិតកម្ម ហិរញ្ញវត្ថុ និងប្រតិបត្តិការ។
- អាចរាយការណ៍តាមទិន្នន័យ និងភស្តុតាងបាន។