ការជ្រើសរើសទីប្រឹក្សាវាយតម្លៃគម្រោង
- Career Category: Consultancies
- Location: Siemreap Province
គោលបំណងនៃការជ្រើសរើសទីប្រឹក្សាវាយតម្លៃ
អង្គការ HURREDO ត្រូវការជ្រើសរើសទីប្រឹក្សា ឬក្រុមហ៊ុនប្រឹក្សាឯករាជ្យភាព ដើម្បីវាយតម្លៃលទ្ធផល ប្រសិទ្ធភាព ប្រសិទ្ធផល ចីរភាព និងផលប៉ះពាល់ នៃការអនុវត្ត គម្រោង COMDEKS-4 ធៀបនឹងគោលដៅ និងសូចនាករដែលបានកំណត់ក្នុង ឯកសារ គម្រោង (Project Document) ព្រមទាំង ទទួលបានជាមេរៀន និងលទ្ធផលល្អៗ សម្រាប់កែលម្អការរៀបចំផែនការ និងការអនុវត្ត គម្រោងស្រដៀងគ្នានាពេលអនាគត។ ជាក់ស្តែង ការវាយតម្លៃនេះនឹង៖
- វិភាគកម្រិតសម្រេចបាននៃលទ្ធផល និងសូចនាករគម្រោង ធៀបនឹងផែនការដើម។
- ពិនិត្យប្រសិទ្ធភាពនៃការអនុវត្ត និងការគ្រប់គ្រងគម្រោង ធនធាន និងពេលវេលាអនុវត្តគម្រោង។
- វាយតម្លៃកម្រិតការចូលរួម និងភាពជាម្ចាស់របស់សហគមន៍មូលដ្ឋានចំពោះលទ្ធផលគម្រោង។
- កំណត់អត្តសញ្ញាណឧបសគ្គ បញ្ហាប្រឈម និងកត្តាជោគជ័យសំខាន់ៗក្នុងការអនុវត្ត។
- ផ្តល់អនុសាសន៍គោលនយោបាយ និងបច្ចេកទេស សម្រាប់ការធានាចីរភាពនៃលទ្ធផលគម្រោង បន្ទាប់ពីគម្រោងបញ្ចប់។
ទំហំការងារ (Scope of Work)
ទីប្រឹក្សាវាយតម្លៃត្រូវអនុវត្តការងារក្នុងវិសាលភាពដូចខាងក្រោម៖
- ការត្រួតពិនិត្យឯកសារ (Desk Review)
- ពិនិត្យឯកសារគម្រោង ផែនការសកម្មភាព របាយការណ៍វឌ្ឍនភាព និងកិច្ចព្រមព្រៀង ការធ្វើវិសោធនកម្ម ដែលពាក់ព័ន្ធ។
- ពិនិត្យឯកសារ ការអនុវត្តការងារ របាយការណ៍ និងឯកសារពាក់ព័ន្ធនឹងសកម្មភាពគម្រោង។
- ការចុះទីតាំង និងការប្រមូលទិន្នន័យវាល (Field Data Collection)
- ចុះទស្សនកិច្ចដល់សហគមន៍គោលដៅទាំងពីរ (សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ទឹកជប់ខ្នារពោធិ និងសហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ព្រៃក្បាលទឹក) ដើម្បីសង្កេត និងផ្ទៀងផ្ទាត់លទ្ធផលជាក់ស្តែងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពការពារព្រៃឈើ។
- ធ្វើសម្ភាសន៍ជាមួយថ្នាក់ដឹកនាំសហគមន៍ គណៈកម្មការគាំពារព្រៃឈើ សមាជិកសហគមន៍ (មានទាំងស្ត្រី និងយុវជន) និង តំណាងរដ្ឋបាលព្រៃឈើ (រដ្ឋបាលព្រៃឈើ និងសត្វព្រៃ) ស្រុកសូទ្រនិគម និងស្រុកបន្ទាយស្រី។
- រៀបចំកិច្ចប្រជុំពិភាក្សាជាក្រុម (FGD) ជាមួយអ្នកទទួលផលផ្ទាល់នៃគម្រោង។
- សម្ភាសន៍ជាមួយបុគ្គលិកគម្រោង HURREDO និងតំណាងអង្គការ UNDP/SGP (ករណីចាំបាច់)។
- ការវិភាគ និងសរសេររបាយការណ៍
- វិភាគទិន្នន័យបរិមាណ និងគុណភាព ធៀបនឹងក្របខណ្ឌសូចនាកររបស់គម្រោង (Logical Framework)
- រៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃ ស្របតាមទម្រង់ស្តង់ដាររបស់ UNDP/SGP។
- បង្ហាញលទ្ធផលដំបូងជូនអង្គការ HURREDO និងតំណាងសហគមន៍ ដើម្បីប្រមូលមតិត្រឡប់ មុនពេលបញ្ចប់របាយការណ៍ចុង ក្រោយ។
Eligibility
- សម្រាប់ទីប្រឹក្សាបុគ្គល
- បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ (បរិញ្ញាបត្រជាន់ខ្ពស់កាន់តែប្រសើរ) ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ បរិស្ថានវិទ្យា ផ្នែកព្រៃឈើ ឬផ្នែកពាក់ព័ន្ធ។
- មានបទពិសោធន៍យ៉ាងតិច ៣-៥ឆ្នាំ ក្នុងការវាយតម្លៃគម្រោងអភិវឌ្ឍន៍ ជាពិសេសគម្រោងបរិស្ថាន ឬការគ្រប់គ្រងធនធាន ធម្មជាតិដោយសហគមន៍។
- មានបទពិសោធន៍ធ្វើការជាមួយគម្រោងឧបត្ថម្ភដោយ UNDP/SGP ឬអង្គការអន្តរជាតិផ្សេងទៀត នឹងត្រូវបានផ្តល់អាទិភាព
- ស្ទាត់ជំនាញភាសាខ្មែរ និងអង់គ្លេស ទាំងការនិយាយ និងការសរសេររបាយការណ៍។
- មានចំណេះដឹងផ្នែកយេនឌ័រ និងបរិយាបន្នសង្គមក្នុងការវាយតម្លៃគម្រោង។
- សម្រាប់ក្រុមហ៊ុនប្រឹក្សា
- បានចុះបញ្ជីស្របច្បាប់នៅព្រះរាជាណាចក្រកម្ពុជា និងមានប័ណ្ណប៉ាតង់ត្រឹមត្រូវ។
- មានបទពិសោធន៍អនុវត្តការវាយតម្លៃគម្រោងស្រដៀងគ្នាយ៉ាងតិច ៣គម្រោង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
- មានក្រុមការងារជំនាញរវាងអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញសង្គម/សហគមន៍ (ក្រុមការងារ)។
- ឯកសារត្រូវដាក់ស្នើ
- សំណើរ (Technical Proposal) រួមមានយោគយល់ចំពោះលក្ខខណ្ឌយោង វិធីសាស្ត្រការងារលម្អិត និងកាល វិភាគអនុវត្ត។
- ប្រវត្តិរូបសង្ខេប (CV) របស់ទីប្រឹក្សា ឬសមាជិកក្រុមការងារ ដែលមានឈ្មោះជាអ្នកទទួលបន្ទុកចម្បង (Team Leader)។
- ភស្តុតាងបទពិសោធន៍ការងារពាក់ព័ន្ធ (ឯកសារយោង ឬកិច្ចសន្យាការងារពីមុន)។
- ច្បាប់ថតចម្លងប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណអាជីវកម្ម ឬឯកសារចុះបញ្ជីស្របច្បាប់ (សម្រាប់ក្រុមហ៊ុន)។
- លិខិតយោង (Reference Letters) ពីអតិថិជនពីមុនចំនួនយ៉ាងតិចពីរ (ប្រសិនបើមាន)។