Procurement Ads

ការដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ និងជួសជុលផ្ទះរបស់គ្រួសារសិស្ស

with Phare Ponleu Selpak

BTDC-ID: 40876
Closing Date:

Expected Outputs

Announcement Description

សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​សូម​ជម្រាប​ជូនដំណឹង​ដល់ក្រុមហ៊ុន​ម៉ៅការ​សាង់សង​លំនៅ​ស្ថាន​ ក្នុងស្រុក​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​ សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​ និង​ជួសជុល​ផ្ទះ​របស់​គ្រួសារ​សិស្ស​។

Expected Outputs

ការដេញថ្លៃ​ជាសាធារ​ណៈ​ ដើម្បី​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ និងជួសជុលផ្ទះរបស់គ្រួសារសិស្ស

  • Career Category: Invitation for Bids
  • Location: Battambang Province
Summary

ការ​ដេញថ្លៃ​ដូច​ខាងក្រោម​ និង​មាន​ភ្ជាប់​ជាមួយ​តារាង​លំអិត​ទៅលើ​ការ​សាងសង់​និមួយ​ៗ៖

  • សាងសង់​ផ្ទះ​ជាន់​ផ្ទាល់​ដី​ ចំនួន​ ៤ផ្ទះ​
  • សាងសង់​ផ្ទះ​មាន​មួយ​ជាន់​ ចំនួន​ ៣ផ្ទះ​
  • ជួសជុល​ផ្ទះ​ ចំនួន​ ៥ផ្ទះ​

Submission Requirements

ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការចូលរួម​ដេញថ្លៃ​សូម​ធ្វើការ​រៀបចំ​ដាក់ពាក្យ​ចូលរួម​ដេញថ្លៃ​តាម​អាសយដ្ឋាន​ រឺ​តាម​រយះ​អ៊ី​មេ​លដូចដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​ទំនាក់ទំនង​។

ចាប់ពី​ថ្ងៃ​ទី​០៦ខែ​សីហា​ ឆ្នាំ​២០២៦រហូតដល់​ថ្ងៃ​ទី​៣០ខែ​សីហា​ ឆ្នាំ​២០២៦ ។ សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​ នឹង​រៀបចំ​ប្រជុំ​ក្រុម​វាយ​តម្លៃ​ដើម្បី​បើក​កញ្ចប់​ឯកសារ​ដេញថ្លៃ​ និង​សម្រង់​តម្លៃ​ រួច​ពិនិត្យ​ទៅតាម​លក្ខណ​ដែល​បាន​កំណត់​ ដែល​ទទួល​បាន​ពី​ការ​ដាក់​តម្លៃ​របស់ក្រុមហ៊ុន​នីមួយ​ៗ ហើយ​តំរូវ​អោយ​ក្រុមហ៊ុន​ទាំង​ចូលរួម​ដែរ​។

ដំណើរការ​នៃ​ការ​ដេញថ្លៃ​នឹង​ត្រូវ​បង្ហាញ​ជាសាធារ​ណៈ​ ទៅកាន់​ក្រុមហ៊ុន​ដែល​បាន​ដាក់ពាក្យ​ដេញថ្លៃ​ទាំងអស់​ឱ្យ​បានដឹង​ដើម្បី​ផ្តល់តម្លា​ភាព​ដល់​អ្នក​ផ្គត់ផ្គង់​ តាមរយៈ​អន​ឡាញ (Microsoft Teams) ខាង​សមាគម​និង​បពា្ជក់​ពេលវេលា​តាម​ក្រោយ​។

បញ្ជាក់​៖

អ្នកចូលរួម​ដេញថ្លៃ​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ភស្តុតាង​ បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ខ្លួន​ដូច​ខាងក្រោម​៖

  • វិញ្ញាបនបត្រ​ចុះឈ្មោះ​ក្រុមហ៊ុន​ ឬអាជីវកម្ម​ ក្នុង​បញ្ជី​ក្រសួង​ពាណិជ្ជកម្ម​ (ថត​ចម្លង​) ១ច្បាប់​
  • ប័ណ្ណ​ប៉ាត​ង់ប្រចាំ​ឆ្នាំ​ (ថត​ចម្លង​) ១ច្បាប់​
  • វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម​ (ថត​ចម្លង​- បើ​មាន​) ១ច្បាប់​
  • វិញ្ញាបនបត្រ​ប្រកប​អាជីវកម្ម​ ចេញ​ដោយ​ក្រសួង​ពាក់ព័ន្ធ​ (ថត​ចម្លង​- បើ​មាន​) ១ច្បាប់​
  • អត្តសញ្ញាណ​បណ្ណសញ្ជាតិ​ខ្មែរ​ ឬលិខិតឆ្លងដែន​ (ថត​ចម្លង​) ១ច្បាប់​
  • សំ​រង់​តំលៃ​លំអិត​ដែល​បាន​បំពេញ​តំលៃ​រួចរាល់​ ១ច្បាប់​

អ្នក​ដេញថ្លៃ​ទាំងអស់​ដែល​យក​ឯកសារ​មក​ដាក់​ផ្ទាល់​នៅ​សមាគម​ តំរូវ​អោយ​រៀប​ឯកសារ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិត​ជិត​។

អ្នក​ដេញថ្លៃ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បើក​សម្រង់​តម្លៃ​តាមរយៈ​អន​ឡាញឱ្យ​ទាន់ពេល​វេលា​ទៅតាម​កាលបរិច្ឆេទ​។ ប្រសិនបើ​ចូលរួម​មិនទាន់​ពេលវេលា​ឬក៏​អវត្តមាន​ការ​ដេញថ្លៃ​របស់ក្រុមហ៊ុន​នោះ​នឹង​ត្រូវ​ចាត់ទុកជា​អាសា​របង់។

យើងខ្ញុំ​សូម​រក្សា​សិទ្ទិក្នុង​ការ​ផ្លាស់​ប្តូរកា​លប​រិច្ឆេ​ទបើក​សម្រង់​តម្លៃ​បើ​មានការ​ចាំបាច់​ហើយ​យើងខ្ញុំ​នឹង​ជូនដំណឹង​ជាមុន​ទៅ​ក្រុមហ៊ុន​ដែល​បាន​ផ្ញើ​ឯកសារ​ដេញថ្លៃ​មក​។

Attachment:
  • 1._2.8 house Life up_BoQ
  • 1.ToR_House Building project_House 2.8 m Lift floor
  • 5.BoQ_Ground house_Final
  • 5.ToR_Ground Floor housing
  • Case#3_BoQ_Sophanna_Revised_Bidding
  • Case#4_BoQ_Vyna_Revised_Bidding
  • Case#6.TOR_House for renovation Sensambou
  • Case#8_House for renovation TOR
  • Case#12. Renovation TOR+BoQ
  • 1. Announcement for Bidding
 

Contact Details

Office Address
  • P.O Box 316 BTB, Anh Chanh Village, Ou Char Sangkat, Battambang Municipality, Battambang Province, Cambodia
 
Contact Name
  • Phare Ponleu Selpak
 
Phone
 
Email
 
Website