យុវជនស្ម័គ្រចិត្ត (10 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកស្ម័គ្រចិត្ត, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $230
រយៈពេលពី៩ ទៅ ១២ ខែ។
អាយុចន្លោះពី ២០-៣០ឆ្នាំ
ករណីកិច្ច និងការទទួលខុសត្រូវ:
- ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធនៅក្នុងសហគមន៍
- គូសផែនទីសហគមន៍ ដើម្បីកំណត់ក្រុមគោលដៅ ធនធាន និងបញ្ហាប្រឈមនៅក្នុងសហគមន៍
- រៀបចំវេទិកាសហគមន៍ និងការប្រជុំ ដើម្បីផ្សព្វផ្សាយលទ្ធផលផែនទីសហគមន៍
- ដំណើរការកម្មវិធីអប់រំរបស់អ្នកស្ម័គ្រចិត្ត (ថ្នាក់បំប៉ន និងថ្នាក់អំណាន) ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងអាណាព្យាបាលសិស្ស
- ចុះសួរសុខទុក្ខតាមផ្ទះ ដើម្បីលើកទឹកចិត្តដល់កុមារដែលជួបការលំបាក
- រៀបចំបង្កើត និងពង្រឹងក្លឹបយុវជនក្នុងសហគមន៍ ដើម្បីគាំទ្រនិងជំរុញឱ្យមានការចូលរួមរបស់យុវជនវ័យក្មេង និងកុមារដើម្បីការអភិវឌ្ឍសហគមន៍
- ធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងជាមួយក្លឹបយុវជន និងអ្នកពាក់ព័ន្ធផ្សេងៗ
- សរសេរសំណើ និងគ្រប់គ្រងគម្រោងខ្នាតតូច (សិល្បៈ កីឡា និង/ឬពាក់ព័ន្ធនឹងជំនាញរបស់យុវជនស្ម័គ្រចិត្តនៅសាកលវិទ្យាល័យ)
- បញ្ចូលទិន្នន័យ និងគ្រប់គ្រងការងារតាមដាន និងវាយតម្លៃ (M&E)
- ធ្វើផែនការ និងរបាយការណ៍ប្រចាំខែ និងដាក់បញ្ជូនមកមន្ត្រីកម្មវិធី និងដៃគូសហគមន៍
- បំផុសឱ្យមានស្មារតីពលរដ្ឋ និងការទទួលខុសត្រូវតាមរយៈការដើរតួធ្វើជាគំរូល្អ
អត្ថប្រយោជន៍:
- ទទួលបានវគ្គបណ្តុះបណ្តាលយ៉ាងតិច៤ដង (មុនពេលចាប់ផ្តើម អំឡុងពេល និងចុងបញ្ចប់សេវាកម្មស្ម័គ្រចិត្ត)
- ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ
- មានធានារ៉ាប់រងលើសុខភាព និងគ្រោះថ្នាក់កំឡុងពេលបំពេញការងារ
- ទទួលបានចំណេះដឹង ជំនាញ និងបទពិសោធជាក់ស្តែង តាមរយៈការទទួលខុសត្រូវខាងលើ
- ពង្រឹងភាពជាអ្នកដឹកនាំ ការងារគ្រប់គ្រង និងការងារបច្ចេកទេស ក្រោមការចង្អុលបង្ហាញផ្ទាល់ពីមន្ត្រីកម្មវិធី ជុំវិញការធ្វើផែនការ ការសរសេររបាយការណ៍ ការទំនាក់ទំនង ការដោះស្រាយបញ្ហា ការងារM&E ការសរសេរនិងគ្រប់គ្រងគម្រោង
- ទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE ក្រោយបញ្ចប់សេវាកម្មដោយជោគជ័យ
- វិញ្ញាបនបត្របញ្ជាក់ពីបទពិសោធការងារ
- ទទួលបានកញ្ចប់ថវិកាចំនួន ២០០ដុល្លារ បន្ថែមក្រោយបញ្ចប់សេវាកម្ម
- ទទួលបានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្ម នៅសហរដ្ឋអាមេរិក
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ
- អង់គ្លេស
កម្រិតវប្បធម៌:
- បរិញ្ញាបត្ររង
- បរិញ្ញាបត្រ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
- គោរពដល់វប្បធម៌ ទំនៀមទម្លាប់ និងតម្លៃផ្សេងៗរបស់សហគមន៍
- ឱ្យតម្លៃលើការងារស្ម័គ្រចិត្ត
- មានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ
- មានឆន្ទៈក្នុងការបំពេញការងារជាក្រុម និងរៀនសូត្រនូវចំណេះដឹងថ្មីៗ
- មានភាពបត់បែន បើកចិត្តទូលាយ និងមានគំនិតប្រតិដ្ឋ