Job Announcement

គ្រូបង្រៀនកម្រិតបឋម

with ChorogUsan for children

BTDC-ID: 40859
Closing Date:

Announcement Positions

Announcement Description

អង្គការ​ ChorogUsan for children (ដែល​ពីមុន​មានឈ្មោះ​ថា​ ChildFund Korea) ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ 1948 ហើយ​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដើម្បី​ការពារ​សិទ្ធិ​កុមារ​ និង​ជួយ​កុមារ​ដែល​រងទុក្ខ​ដោយ​ភាព​ក្រីក្រ​ និង​ជំងឺ​ ព្រមទាំង​បាន​ចាប់​ផ្តើ​មក​ម្មវិធី​សកល​ ដើម្បី​បង្កើត​ពិភពលោក​មួយ​ដែល​កុមារ​មាន​សុភមង្គល​តាំងពី​ឆ្នាំ​1997។

អង្គការ​ ChorogUsan for children នៃ​ការិយាល័យ​ប្រចាំ​ប្រទេសកម្ពុជា​ បច្ចុប្បន្ន​កំពុង​សាកល្បង​មណ្ឌល​អភិវឌ្ឍន៍​កុមារ​បឹង​ត្របែក​ (BT CDP) នៅ​រាជធានី​ភ្នំពេញ​ ដោយមាន​គោលដៅ​បំបែក​វដ្តនៃ​ភាព​ក្រីក្រ​ដែល​កុមារ​ងាយ​រងគ្រោះ​ជួបប្រទះ​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​បឹង​ត្របែក​។ គម្រោង​នេះ​ប្រើប្រាស់​វិធី​សាស្រ្តពហុ​វិស័យ​ដែល​មាន​មូលដ្ឋាន​នៅ​សហគមន៍​ ដែល​រួមបញ្ចូល​សេវា​ថែទាំ​កុមារ​ដែល​មាន​មូលដ្ឋាន​នៅ​សហគមន៍​ និង​មជ្ឈមណ្ឌល​។ តាមរយៈ​នេះ​ គម្រោង​នេះ​មាន​គោលបំណង​កសាង​ប្រព័ន្ធ​គាំទ្រ​ប្រកបដោយ​ចីរភាព​ ដែល​រួមបញ្ចូល​ការអប់រំ​ សុខភាព​ អនាម័យ​ អាហារូបត្ថម្ភ​ និង​ការ​ការពារ​កុមារ​។

បច្ចុប្បន្ននេះ​ អង្គការ​ChorogUsan for children កំពុង​ស្វែង​ជ្រើសរើស​បេក្ខជន​ដែល​មាន​សមត្ថភាព​ និង​សក្តានុពល​ខ្ពស់​ ដើម្បី​មក​បំពេញ​តួនាទី​ជា​គ្រូបង្រៀន​កម្រិត​ថ្នាក់​បឋម​ដើម្បី​បំពេញ​ការងារ​។

Announcement Positions

គ្រូបង្រៀនកម្រិតបឋម

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារក្រៅម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន + ផ្អែកលើបទពិសោធន៍
សង្ខេបមុខតំណែង

មុខតំណែង​នេះ​សម្រាប់​ប្រភេទ​កិច្ចព្រមព្រៀង​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការរៀបចំ និងការបង្រៀន
  • រៀបចំកិច្ចតែងការបង្រៀនប្រចាំសប្តាហ៍ និងដឹកនាំការបង្រៀនឱ្យស្របតាមកម្រិតសមត្ថភាព និងការយល់ដឹងជាក់ស្តែងរបស់សិស្ស។
  • អនុវត្តវិធីសាស្ត្របង្រៀនតាមបែបសកម្ម និងចូលរួម ដោយបញ្ជ្រាបសកម្មភាព អាន គិត លេង និងសិល្បៈគំនូរ ឱ្យមានភាពទាក់ទាញ និងចូលចិត្តសិក្សា។
  • បង្កើត និងច្នៃប្រឌិតឧបករណ៍ជំនួយការសិក្សា (សម្ភារៈឧបទេស ល្បែងសិក្សា និងរូបភាពគំនូរ) ដើម្បីជំរុញឱ្យកុមារចូលរួមរៀនសូត្រយ៉ាងសកម្ម។
  • ផ្តល់ការគាំទ្រពិសេស ចំពោះកុមារដែលរៀនយឺត ឬកុមារដែលមានតម្រូវការពិសេស ដោយប្រើប្រាស់វិធីសាស្ត្របត់បែនស្របតាមកុមារម្នាក់ៗ។
  • ការគ្រប់គ្រងថ្នាក់រៀន និងសុខមាលភាពកុមារ
  • បង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព មេត្រីភាព បរិយាបន្ន និងសមស្របតាមដំណាក់កាលលូតលាស់របស់ កុមារ។
  • លើកកម្ពស់ការអនុវត្តវិន័យបែបវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការកសាងទម្លាប់ល្អៗនៅក្នុងថ្នាក់រៀនជាប្រចាំ។
  • ប្រកាន់ខ្ជាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារកុមារ និងក្រមសីលធម៌ការងារ។
  • ថែរក្សា និងគ្រប់គ្រងសម្ភារ បរិស្ថាន និងបរិយាកាសថ្នាក់រៀន ឱ្យមានអនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជានិច្ច។
  • ការតាមដាន ការវាយតម្លៃ និងការរាយការណ៍
  • កត់ត្រាវត្តមានសិស្សជាប្រចាំ និងតាមដានអវត្តមាន ដើម្បីឆ្លើយតបបានទាន់ពេលវេលា។
  • វាយតម្លៃការរីកចម្រើនរបស់កុមារ ជាទៀងទាត់លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងសិល្បៈ តាមរយៈការធ្វើតេស្តល្បង និងការសង្កេតជាក់ស្តែង។
  • សហការជាមួយបុគ្គលិកគម្រោង ក្នុងការវាស់កម្ពស់ ថ្លឹងទម្ងន់ និងតាមដានស្ថានភាពសុខភាព/អាហារូបត្ថម្ភរបស់កុមារប្រចាំខែ។
  • កត់ត្រានិងរៀបចំរបាយការណ៍វឌ្ឍនភាពសិស្សឬបញ្ហាប្រឈមផ្សេងៗជូនប្រធានគ្រប់គ្រងគម្រោងតាមកាលកំណត់។
  • ទំនាក់ទំនង និងកិច្ចសហការ
  • បង្កើតទំនាក់ទំនងជិតស្និទ្ធ និងធ្វើការទំនាក់ទំនងជាទៀងទាត់ជាមួយមាតាបិតា/អាណាព្យាបាល ក្នុងករណីសិស្សអវត្តមាន មានបញ្ហាប្រឈម ឬដើម្បីចែករំលែកពីការរីកចម្រើនរបស់កុមារ។
  • ចូលរួមការប្រជុំបច្ចេកទេស និងវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាព/គម្រោង ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម។
  • បំពេញភារកិច្ចផ្សេងៗទៀត ទៅតាមការចាត់តាំង ឬការស្នើសុំពីប្រធានគ្រប់គ្រងផ្ទាល់ តាមតម្រូវការជាក់ស្តែងរបស់អង្គភាព/គម្រោង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - យ៉ាងរលូនគឺត្រូវការចាំបាច់
  • អង់គ្លេស - កម្រិតមូលដ្ឋានត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក អប់រំ ចិត្តវិទ្យា ឬសង្គមវិទ្យាគឺត្រូវការចាំបាច់
ប្រវត្តិការងារ:
  • ការរៀបចំកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្តែងផ្នែកអង្គការក្រៅរដ្ឋាភិបាល និងការអភិវឌ្ឍន៍សហគមន៍រយៈពេល ២ ឆ្នាំគឺត្រូវការចាំបាច់
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • អាចបំពេញការងារបាន ៤ ម៉ោងក្នុងមួយថ្ងៃ។
  • មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ក្នុងការរៀបចំកិច្ចតែងការបង្រៀន និងការបង្រៀនជាក់ស្តែង។
  • មានភាពត្រឹមត្រូវ ស្មោះត្រង់ និងមានទំនាក់ទំនងល្អ/រួសរាយរាក់ទាក់។
  • ស្រឡាញ់ និងចូលចិត្តធ្វើការជាមួយកុមារអាយុពី ៥ ដល់ ១១ ឆ្នាំ។
  • ជាជនជាតិខ្មែរ។
  • ប្តេជ្ញាចិត្តចំពោះគោលការណ៍ការពារកុមារ ការការពារកុមារ និងការអនុវត្តរួម។
  • មានអាកប្បកិរិយាវិជ្ជមាន គោរពពេលវេលា។
ជំនាញទន់
  • គ្រប់បេក្ខជនទាំងអស់ត្រូវមានការប្តេជ្ញាចិត្តក្នុងការការពារកុមារ និងអនុវត្តន៍បែបបរិយាបន្ថ
  • មានអាកប្បកិរិយាវិជ្ជមាន និងទំនួលខុសត្រូវខ្ពស់
  • មិនមានប្រវត្តិពាក់ព័ន្ធនឹងការបំពានកុមារផ្សេងៗ
 

How to Apply

បេក្ខជន​ដែល​មានបំណង​ដាក់ពាក្យ​សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​របស់​ខ្លួន​ដោយ​ភ្ជាប់​លិខិត​ចំណាប់អារម្មណ៍​មកកាន់​អ៊ី​ម៉ែ​ល ឬដាក់ពាក្យ​ផ្ទាល់​មកកាន់​ការិយាល័យ​ ChorogUsan for children ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។ បេ​ក្ខនារី​ដែល​មាន​សមត្ថភាព​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ដាក់ពាក្យ​។ មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ជូនដំណឹង​។

អង្គការ​ ChorogUsan for children ប្តេជ្ញា​ការពារ​កុមារ​ ហើយ​បេក្ខជន​នឹង​តម្រូវ​អនុវត្ត​តាម​គោល​នយោបាយ​ស្តីពី​ការ​ការពារ​កុមារ​របស់​អង្គការ​។

 

Contact Details

Office Address
  • #176 Amas Central Tower, 7th floor, room number 701A and 702A, Street 63, Phum 6, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
 
Contact Name
  • ChorogUsan for children
 
Phone
 
Email