Job Announcement

អ្នកឯកទេសផ្នែកទីផ្សារ និងលក់

with Crown Resorts Co., Ltd.

BTDC-ID: 40842
Closing Date:

Announcement Positions

Announcement Description

Laoban Huoguo កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​ភាព​ច្នៃប្រឌិត​ សកម្ម​ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ការងារ​ក្នុង​តួនាទី​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកឯកទេសផ្នែកទីផ្សារ និងលក់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកទំនាក់ទំនង, ផ្នែកបណ្តុំព័ត៌‌មាន (មីឌា)
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $500
សង្ខេបមុខតំណែង

បេក្ខជន​នឹង​មានតួនាទី​ក្នុង​ការរៀបចំ​ និង​អនុវត្ត​យុទ្ធសាស្ត្រ​ទី​ផ្សារ​ ដើម្បី​បង្កើន​ការយល់​ដឹង​អំពី​ម៉ាក​ (Brand Awareness) ទាក់ទាញ​អតិថិជន​ថ្មី​ និង​ជំរុញ​ការ​លក់​របស់​ហាង​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារ ទាំងអនឡាញ និងអុហ្វឡាញ ដើម្បីពង្រីកទីផ្សារ និងបង្កើនការលក់។
  • បង្កើត និងគ្រប់គ្រងមាតិកា ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ Facebook, TikTok និង Instagram។
  • រៀបចំផែនការផ្សព្វផ្សាយម៉ឺនុយថ្មី កម្មវិធីបញ្ចុះតម្លៃ និងព្រឹត្តិការណ៍ពិសេសរបស់ហាង។
  • ថត និងផលិតរូបភាព ឬវីដេអូខ្លីៗ ដែលមានភាពទាក់ទាញ សម្រាប់ការផ្សព្វផ្សាយលើបណ្ដាញសង្គម។
  • វិភាគនិន្នាការទីផ្សារ សិក្សាឥរិយាបថអតិថិជន និងសកម្មភាពរបស់ដៃគូប្រកួតប្រជែង ដើម្បីស្វែងរកឱកាសអាជីវកម្មថ្មីៗ។
  • សហការជាមួយក្រុមប្រតិបត្តិការហាង ដើម្បីធានាបាននូវបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជន ស្របតាមអត្តសញ្ញាណម៉ាក (Brand Identity)។
  • បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយ Influencers, Media Partners, KOLs និងអតិថិជន VIP។
  • តាមដាន និងវាយតម្លៃលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយ និងរៀបចំរបាយការណ៍ ដើម្បីកែលម្អប្រសិទ្ធភាពការងារ។
  • គាំទ្រសកម្មភាពផ្នែកលក់ និងរួមចំណែកសម្រេចគោលដៅលក់ប្រចាំខែ និងប្រចាំឆ្នាំ។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្សរ៍អាចចរចាបាន (អាស្រ័យលើបទពិសោធន៍ និងសមត្ថភាព)
  • ប្រាក់លើកទឹកចិត្ត (Commission / Bonus) ផ្អែកលើលទ្ធផលការងារ
  • អាហារប្រចាំថ្ងៃ
  • ឱកាសអភិវឌ្ឍជំនាញ និងរីកចម្រើនក្នុងអាជីព
  • បរិយាកាសការងារល្អ មិត្តភាព និងគាំទ្រគ្នាទៅវិញទៅមក
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ
ប្រវត្តិការងារ:
  • មានបទពិសោធន៍ការងារក្នុងផ្នែកទីផ្សារ ឬផ្នែកលក់រយៈពេល ១ ទៅ ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បទពិសោធន៍ក្នុងវិស័យ Food & Beverage (F&B) នឹងទទួលបានការពិចារណាពិសេស។
  • មានគំនិតច្នៃប្រឌិត និងចូលចិត្តបង្កើត Content ឬវីដេអូខ្លីៗសម្រាប់ Facebook និង TikTok។
  • អាចប្រើប្រាស់ Canva, CapCut, Adobe Photoshop, Adobe Illustrator ឬកម្មវិធីកែសម្រួលរូបភាព និងវីដេអូផ្សេងៗបាន គឺជាអាទិភាព។
ជំនាញទន់
  • មានជំនាញទំនាក់ទំនងល្អ អាចធ្វើការជាក្រុម និងមានភាពបត់បែនក្នុងការងារ។
  • មានការទទួលខុសត្រូវខ្ពស់ សកម្ម និងអាចធ្វើការក្រោមសម្ពាធបាន។
  • មានចំណាប់អារម្មណ៍ និងស្រឡាញ់ការងារក្នុងវិស័យម្ហូបអាហារ និងសេវាកម្មអតិថិជន។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ CV និង​ Cover Letter មកកាន់​យើងខ្ញុំ​តាមរយៈ​កាល​រិយា​ល័យ ឬ អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

មានតែ​បេក្ខជន​ដែលជា​ប់ការ​ជ្រើសរើស​បឋម​ ប៉ុណ្ណោះ​ ដែល​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាសន៍​។

 

Contact Details

Office Address
  • Street No. 1986, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • Crown Resorts Co., Ltd.
 
Phone
 
Email