ជំនួយការព្រឹទ្ធបុរស (2 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកអភិវឌ្ឍន៍សង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $500 - $803
មុខតំណែងនេះសម្រាប់ាមហាវិទ្យាល័យសុខភាពសាធារណៈ
មានអាយុចាប់ពី ២៥ឆ្នាំ ដល់ ៤៥ឆ្នាំ
ករណីកិច្ច និងការទទួលខុសត្រូវ:
- រៀបចំឯកសារ លិខិតផ្លូវការ ឯកសារទស្សនៈទាន (Concept note) របាយការណ៍/កំណត់ហេតុប្រជុំ និងគ្រប់គ្រងឯកសាររដ្ឋបាលនានារបស់មហាវិទ្យាល័យ
- រៀបចំផែនការ តាមដានការងារ និងវាយតម្លៃការងារផែនការ របស់មហាវិទ្យាល័យសុខភាពសាធារណៈ
- សម្របសម្រួលកាលវិភាគ និងកិច្ចប្រជុំ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗរបស់មហាវិទ្យាល័យ
- តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលបានចាត់តាំង
- សម្របសម្រួលការទំនាក់ទំនង រវាងមហាវិទ្យាល័យសុខភាពសាធារណៈ និងអង្គភាពពាក់ព័ន្ធ
- សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
- ទំនាក់ទំនងជាមួយដៃគូ ស្ថាប័ន និងអង្គការអន្តរជាតិ
- សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ច
- សម្របសម្រួលការរៀបចំពិធីការ និងទទួលភ្ញៀវជាតិ និងអន្តរជាតិ
- គោរពតាមចាត់តាំងរបស់ ម.ស.ស និង ស.វ.ស ។
អត្ថប្រយោជន៍:
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ច្បាប់ឈប់សម្រាកលំហែមាតុភាព
- ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - យ៉ាងរលូន
- បារាំងត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឬ ជំនាញ/ឯកទេសពាក់ព័ន្ធ
ប្រវត្តិការងារ:
- មានបទពិសោធន៍លើផ្នែករដ្ឋបាលទូទៅ ឬកិច្ចការទំនាក់ទំនងអន្តរជាតិ និងបដិសណ្ឋារកិច្ចរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ត្រូវមានចំណេះដឹងភាសាអង់គ្លេសច្បាស់លាស់ (សរសេរ អាន និងនិយាយ ល្អ)
- មានចំណេះដឹងភាសាបារាំង ជាគុណសម្បត្តិបន្ថែម
- មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលល្អ
- មានជំនាញទំនាក់ទំនង និងកិច្ចការអន្តរជាតិ
- មានសមត្ថភាព និងជំនាញប្រើប្រាស់កុំព្យូទ័រល្អ ទៅលើកម្មវិធី Microsoft Word, Excel, and PowerPoint និងកម្មវិធីទំនាក់ទំនងអេឡិចត្រូនិចដូចជា Internet, Email, Telegram
- មានចំណេះដឹងក្នុងការប្រើប្រាស់ AI សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ជំនាញទន់
- មានការយល់ដឹងទូលំទូលាយការប្រាស្រ័យទំនាក់ទំនងល្អ ស្លូតបូត សុភាពរាបសារ និងគោរពវិន័យ
- មានភាពជាអ្នកដឹកនាំ (Leadership Skills) មានការទទួលខុសត្រូវខ្ពស់ចំពោះភារៈកិច្ច និងមានស្មារតីល្អក្នុងការធ្វើការងារជាក្រុម ពោរពេញទៅដោយគំនិតផ្តួចផ្តើម និងជំនាញក្នុងការដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ និងគោរពក្រមសិលធម៌ក្នុងការងារ