មន្ត្រីផ្នែកលក់ និងបច្ចេកទេស (5 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកក្សេត្រសាស្ត្រ, ផ្នែកលក់/ទីផ្សារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: ផ្អែកលើបទពិសោធន៍
ករណីកិច្ច និងការទទួលខុសត្រូវ:
- ផ្សព្វផ្សាយបច្ចេកទេស និងផលិតផលដល់កសិករ ចរចារដេប៉ូលក់ផលិតផល និងប្រមូលប្រាក់។
- ធ្វើផែនការណ៍សកម្មភាពប្រចាំសប្តាហ៍ ប្រចាំខែ និងរបាយការណ៏ប្រចំាខែជូនប្រធានតំបន់។
- រក្សារទំនាក់ទំនងល្អជាមួយអតិថិជនដែលមានស្រាប់ និងស្វែងរកអតិថិជនដែលមានសក្តានុពលបន្ថែម។
- ប្រមូលពត៌មាន អំពីទីផ្សារ ផលិតផល និងត្រូវរាយការណ៍ជូនប្រធានតំបន់ឲ្យបានទាន់ពេលវេលា។
អត្ថប្រយោជន៍:
- ប្រាក់ខែតាមសមត្ថភាពនិងបទពិសោធន៏ការងារ
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ប្រាក់រង្វាន់ប្រចាំឆ្នាំ (ចូលឆ្នាំ និង បុណ្យភ្ជុំ)
- ប្រាក់អតីតភាពការងារ
- ប្រាក់សោធននិវត្តន៍
- ផ្តល់កន្លែងស្នាក់នៅ និងការធ្វើដំណើរ
- ប្រាក់ឧបត្ថម្ភលំហែមាតុភាព (សម្រាលកូន)
- ប្រាក់ឈ្នួលក្នុងកំឡុងពេលឈប់សម្រាកព្យាបាលជំងឺរយៈពេលវែង
- បសស (ធានារ៉ាប់រងលើគ្រោះថ្នាក់ការងារ ថែទាំសុខភាព )
- ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ ច្បាប់ពិសេស និងឈប់សម្រាកបុណ្យជាតិ
- ទទួលបានការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ
- និងអត្ថប្រយោជន៍ផ្សេងជាច្រើនទៀត។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក វិទ្យាសាស្រ្តកសិកម្ម (Agronomy) ឬសញ្ញាប័ត្រដែលពាន់ព័ន្ធ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានបទពិសោធន៍ការងារផ្នែកលក់ ជី និង ថ្នាំកសិកម្ម
- មានបទពិសោធន៍លើដំណាំហូបផ្លែ (ទុរេន ស្វាយ និង ស្វាយចន្ទី) កាន់តែប្រសើរ
- ស្គាល់ទីផ្សារ និងដេប៉ូចែកចាយមានអាទិភាព
ជំនាញទន់
- មានភាពប៉ិនប្រសប់ក្នុងការទំនាក់ទំនង ប្រឹក្សាយោបល់ និងដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ រួសរាយរាក់ទាក់ និង មានទំនាក់ទំនងល្អក្នុងសង្គម
- មានការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តចំពោះការងារ ក្នុងការធ្វើការនៅតាមខេត្ត ជាមួយកសិករ និងដេប៉ូចែកចាយជី និង ថ្នាំកសិកម្ម។