បុគ្គលិកទទួលចុះឈ្មោះសិស្ស
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ផែ្នកបំរើអតិថិជន, ផ្នែករដ្ឋបាល/ការគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
បុគ្គលិកទទួលចុះឈ្មោះសិស្ស(បុគ្គលិកលក់)មានតួនាទីសំខាន់ក្នុងការបង្កើត និងជ្រើសរើសអតិថិជនថ្មី ប្រកបដោយគុណភាព កសាងទំនាក់ទំនងជាមួយអតិថិជន ពិគ្រោះយោបល់ព័ត៌មានអំពីសាលា និងកម្មវិធីសិក្សា រៀបចំការទស្សនាសាលា (School Tour) តាមដានអតិថិជន បិទការលក់ និងបម្លែងអតិថិជនថ្មីចុះឈ្មោះចូលរៀន។ បន្ថែមពីនេះ ត្រូវសហការរៀបចំ និងដឹកនាំកម្មវិធីផ្សេងៗ ដោយចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ផ្នែកទីផ្សារ និងផ្នែកពាក់ព័ន្ធដទៃទៀត ដើម្បីសម្រេចគោលដៅចំនួនសិស្ស និងបង្កើនភាពពេញចិត្តរបស់មាតាបិតា និងសិស្ស។
- បង្កើត និងជ្រើសរើសអតិថិជនថ្មី
- បង្កើតអតិថិជនថ្មីតាម Online និង Offline។
- ចូលរួមព្រឹត្តិការណ៍ ពិព័ណ៌អប់រំ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ។
- ជួប បង្កើត បង្កើន និងថែរក្សាទំនាក់ទំនងជាមួយសហគមន៍ ដូចជាព្រះវិហារ អង្គការ និងក្រុមហ៊ុន ជាដើម ដើម្បីជំរុញការបញ្ជូនសិស្សមកចុះឈ្មោះចូលរៀន。
- សហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងការអនុវត្តយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្រ្តទីផ្សារ។
- ឆ្លើយតប និងផ្តល់ព័ត៌មានដល់អតិថិជន
- ឆ្លើយតបអតិថិជនតាម Facebook, Telegram ទូរស័ព្ទ អ៊ីមែល និងចូលមកសាលាផ្ទាល់ (Walk-in) មិនឱ្យលើសពី ៥ នាទី។
- ផ្តល់ព័ត៌មានអំពីកម្មវិធីសិក្សា សេវាកម្ម ថ្លៃសិក្សា និងកម្មវិធីប្រូម៉ូសិនផ្សេងៗបានច្បាស់លាស់។
- បង្កើតទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយមាតាបិតា។
- វាយតម្លៃតម្រូវការ និងសមត្ថភាពរបស់សិស្ស ដើម្បីណែនាំកម្មវិធីសិក្សាដែលសមស្រប។
- ប្រឹក្សាយោបល់ និងបិទការចុះឈ្មោះ
- រៀបចំការប្រឹក្សាយោបល់ជាមួយមាតាបិតា។
- ណែនាំកម្មវិធីសិក្សា និងអត្ថប្រយោជន៍របស់សាលា។
- រៀបចំ School Tour និងបង្ហាញបរិក្ខារ បរិយាកាស និងសកម្មភាពសិក្សា។
- ឆ្លើយសំណួរ និងដោះស្រាយការស្ទាក់ស្ទើរ ឬការបដិសេធប្រកបដោយវិជ្ជាជីវៈ។
- ជំរុញ និងបញ្ចប់ការចុះឈ្មោះសិស្សថ្មី។
- តាមដានអតិថិជន
- តាមដានអតិថិជនជាប្រចាំតាមផែនការ (ថ្ងៃទី១ ថ្ងៃទី៣ ថ្ងៃទី៧ ថ្ងៃទី១៤ និងថ្ងៃទី៣០)。
- ទាក់ទងអតិថិជនដែលមិនទាន់សម្រេចចិត្ត。
- ទាក់ទាញអតិថិជនចាស់ឱ្យត្រលប់មកវិញ。
- ធ្វើបច្ចុប្បន្នភាពស្ថានភាពអតិថិជនក្នុង CRM。
- គ្រប់គ្រងទិន្នន័យ និងរបាយការណ៍
- បញ្ចូលព័ត៌មានអតិថិជនទាំងអស់ក្នុងប្រព័ន្ធ CRM。
- ធ្វើបច្ចុប្បន្នភាពស្ថានភាពការចុះឈ្មោះ。
- រៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ。
- វិភាគប្រភពអតិថិជន (Lead Source) និងអត្រាបម្លែង (Conversion Rate)។
- រក្សាទុកឯកសារអតិថិជនឱ្យមានសុវត្ថិភាព និងសម្ងាត់。
- គ្រប់គ្រងដំណើរការចុះឈ្មោះ
- ពិនិត្យ និងប្រមូលឯកសារចុះឈ្មោះ。
- សហការជាមួយផ្នែករដ្ឋបាល ដើម្បីធានារៀបចំដំណើរការចុះឈ្មោះចូលរៀនបានជោគជ័យ。
- ផ្ទេរព័ត៌មានសិស្សថ្មីទៅផ្នែកពាក់ព័ន្ធ。
- គាំទ្រការងារទីផ្សារ
- ជួយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ。
- សហការជាមួយអ្នកថតរូប វីដេអូ និងប្រមូលបទពិសោធន៍ល្អពីមាតាបិតា ដើម្បីផលិតវីឌីអូ。
- សហការក្នុងការផលិតសម្ភារៈផ្សព្វផ្សាយ និងខ្លឹមសារ (Caption) បណ្តាញសង្គម。
- ផ្តល់ព័ត៌មានទីផ្សារ និងសំណូមពររបស់អតិថិជនជូនប្រធានផ្នែក。
- ចូលរួមប្រជុំប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីវិភាគ តាមដាន វាយតម្លៃលទ្ធផល ដោះស្រាយបញ្ហា ប្រឈម និងការអនុវត្តន៍ផែនការបន្ត。
- ថតរូប និងថតវីដេអូសកម្មភាពសិក្សា ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗរបស់សាលា សម្រាប់ប្រើប្រាស់ក្នុងការផ្សព្វផ្សាយ。
- កាត់ត និងកែសម្រួលវីដេអូខ្លី សម្រាប់ Facebook Telegram និងបណ្តាញសង្គមផ្សេងៗ。
- រចនារូបភាពផ្សព្វផ្សាយ (Poster, Banner, Social Media Post)。
- រៀបចំ Content Calendar និងផលិតខ្លឹមសារផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា。
- សេវាកម្មអតិថិជន
- ផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ និងវិជ្ជាជីវៈ。
- ឆ្លើយតប និងដោះស្រាយបញ្ហាបឋមរបស់មាតាបិតា。
- ថែរក្សាទំនាក់ទំនងល្អជាមួយមាតាបិតា ដើម្បីបង្កើនការបន្តការសិក្សា និងការណែនាំអំពីសាលាឱភាសកម្ពុជាដល់អតិថិជនថ្មី。
- បរិញ្ញាបត្រ ផ្នែក ទីផ្សារ ពាណិជ្ជកម្ម គ្រប់គ្រង អប់រំ ឬជំនាញពាក់ព័ន្ធ។
- មានបទពិសោធន៍ផ្នែកលក់ ទទួលចុះឈ្មោះ ឬសេវាកម្មអតិថិជនរយៈពេល ១ ឆ្នាំ យ៉ាងតិច
- មានបទពិសោធន៍ក្នុងវិស័យអប់រំ គឺជាអាទិភាព។
- មានចំណេះដឹងមូលដ្ឋានខ្លះៗអំពីការថតរូប ការថតវីដេអូ ការកាត់តវីដេអូ និងការរចនាក្រាហ្វិក។
- ជំនាញប្រើប្រាស់ Microsoft Office, Google Workspace និង CRM
- ជំនាញប្រើប្រាស់ Facebook, Telegram និងបណ្តាញសង្គម
- ជំនាញទំនាក់ទំនង និងការចរចា
- ជំនាញលក់ និងបញ្ចុះបញ្ចូល
- ជំនាញធ្វើបទបង្ហាញ
- ជំនាញសេវាកម្មអតិថិជន
- ជំនាញដោះស្រាយបញ្ហា
- ជំនាញរៀបចំព្រឹត្តិការណ៍
- ជំនាញគ្រប់គ្រងពេលវេលា
- ស្មោះត្រង់ ទទួលខុសត្រូវ និងរក្សាការសម្ងាត់របស់អតិថិជន។