មន្ត្រីសហគមន៍
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកការងារសង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ផ្តល់ការគាំទ្រសកម្មភាពអប់រំរបស់យុវវ័យបង្គោល និងកៀរគរយុវវ័យដើម្បីធ្វើក្រុមពិភាក្សានៅតាមសហគមន៍។
- ប្រមូលព័ត៌មាន និងរបាយការណ៍នានាអំពីការអប់រំ ការធ្វើក្រុមពិភាក្សាជាប្រចាំរបស់យុវវ័យបង្គោល
- សហការណ៍ជាមួយបុគ្គលិកគម្រោង ក្នុងការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស (ជាមួយយុវវ័យបង្គោល) ការធ្វើយុទ្ធនាការ ព្រឹត្តិការណ៍ ទិវាផ្សេងៗ និងការធ្វើញត្តិជាដើម។
- ដឹកនាំយុវវ័យបង្គោល ចូលរួមប្រជុំប្រចាំខែជាមួយគណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ ដើម្បីតាមដានអំពីញត្តិដែលបានដាក់ និងលើកឡើងពីបញ្ហាដែលកើតមានឡើងជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ នៅក្នុងសហគមន៍។
- ចូលរួមគាំទ្រជាគំនិតផ្តួចផ្តើមរបស់បណ្តាញយុវវ័យរ៉ាក់ដើម្បីសុខភាព
- ធ្វើការជាមួយមន្រ្តីសម្របសម្រួលថ្នាក់ខេត្តលើកិច្ចសហការជាមួយនាយកសាលារៀន និងសិស្សដើម្បីឱ្យសិស្សបានស្គាល់ និងមកលេងមណ្ឌលយុវវ័យ
- ធ្វើថវិកាប្រចាំខែ និងធ្វើរបាយការណ៍ចំណាយ
- អប់រំលើសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងធ្វើព្រឹត្តិការណ៍ នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាន
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក សុខាភិបាលសាធារណៈ ឬ វិទ្យាសាស្ត្រសង្គម ឬ ជំនាញពាក់ព័ន្ធ
ប្រវត្តិការងារ:
- មានបទពិសោធន៍គ្រប់គ្រងគម្រោងនិងធ្វើការងារក្នុងសហគមន៍រយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានបទពិសោធន៍ធ្វើការជាមួយយុវវ័យ គ្រូ អាជ្ញារធរ មន្ទីរអប់រំ និងអ្នកពាក់ព័ទ្ធមានចំណេះដឹង និងធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
- មានចំណេះដឹង ផ្នែកសុខភាពផ្លូវភេទ សុខភាពបន្តពូជ
- ស្គាល់ភូមិសាស្ត្រខេត្តកំពត
- អាចនិយាយ អាន ស្ដាប់ និងសរសេរភាសាខ្មែរ និង អង់គ្លេសបាន
- មានជំនាញប្រើប្រាស់កុំព្យូទ័រ MS. Word Excel Power Point Internet Email ។
ជំនាញទន់
- គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
អ្នកអប់រំសុខភាពយុវវ័យ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន, ផ្នែកសុខភាព/ការពិនិត្យពេទ្យ, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ធ្វើការជាមួយ មន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ក្នុងរៀបចំផែនការអប់រំយុវ័យតាមសាលាទាំងបួន អំពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសការគ្រប់គ្រងអនាម័យពេលមករដូវរបស់ក្មេងស្រី
- រៀបចំសម្ភារៈអប់រំនានា និងដំណើរការប្រជុំអប់រំដល់សិស្សានុសិស្សនៅសាលារៀន
- ជួយគាំទ្រលោកគ្រូ អ្នកគ្រូសម្រាប់ដំណើរនៃការអប់រំនៅតាមសាលា និងប្រមូលរបាយការណ៍
- សហការជាមួយមន្ត្រីគម្រោង បុគ្គលិក អ្នកពាក់ព័ន្ធ និងដឹកនាំយុវវ័យបង្គោល ក្នុងការរៀបចំការប្រជុំ សិក្ខាសាលា ព្រឹត្តិការណ៍ផ្តួចផ្តើមរបស់យុវវ័យ ទិវា និងយុទ្ធនាការនានា
- ជួយក្នុងការគៀងគរការចូលរួមរបស់យុវវ័យ និងប្រជាជននៅតាមសហគមន៍ ឱ្យចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានាទាក់ទងទៅនឹងសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ
- ចូលរួមប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ
- រក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកគម្រោងអ្នកពាក់ព័ន្ធ និងដៃគូអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ដើម្បីលើកកម្ពស់កម្មវិធីរបស់អង្គការរ៉ាក់
- ចូលរួមក្នុងការផលិតសម្ភារៈអប់រំ បង្កើតសារអប់រំសម្រាប់ការងារតស៊ូមតិនៅក្នុងព្រឹត្តិការណ៍នានា
- បំពេញកិច្ចការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - យ៉ាងរលូន
- អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ យ៉ាងតិច
- បរិញ្ញាបត្រ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- អាចអាននិងយល់ជាភាសាអង់គ្លេសបានខ្លះៗ និងអាចសរសេរភាសាខ្មែរបានច្បាស់
- អាចប្រើប្រាស់កុំព្យូទ័រ MS. Word Excel ។
ជំនាញទន់
- គោរពសិទ្ធិសុខភាពផ្លូវភេទ និង សុខភាពបន្តពូជ
អ្នកអប់រំសុខភាពសហគមន៍ (2 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកសុខភាព/ការពិនិត្យពេទ្យ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- រៀបចំផែនការសកម្មភាពប្រចាំសប្តាហ៍
- ចុះតាមដានការងាររបស់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSGs) ក្នុងការធ្វើការអប់រំក្រុមនៅក្នុងភូមិ។
- ចុះតាមដានការងាររបស់ឆ្មបមណ្ឌលសុខភាព ក្នុងការធ្វើការអប់រំសុខភាពដល់ស្ត្រីនៅក្នុងភូមិដាច់ស្រយាល។
- ទូរស័ព្ទទៅអ្នកចូលរួមវគ្គអប់រំដោយ VHSGs ដើម្បីផ្ទៀងផ្ទាត់មើលភាពត្រឹមត្រូវនៃទិន្នន័យរាយការណ៍របស់VHSGs។
- ប្រមូលរបាយការណ៍អប់រំប្រចាំខែរបស់ VHSG និងបញ្ចូលរបាយការណ៍ប្រចាំខែរបស់គាត់ទៅក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យរ៉ាក់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក វិទ្យាសាស្ត្រសង្គម ឬ ជំនាញប្រហាក់ប្រហែល។
ប្រវត្តិការងារ:
- មានបទពិសោធន៍ ក្នុងការអនុវត្តកម្មវិធីសុខភាពសហគមន៍រយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានជំនាញប្រើប្រាស់កុំព្យូទ័រ៖កម្មវិធីWord(អាចវាយអក្សរខ្មែរ),Excel, PowerPoint, Internet and Email
ជំនាញទន់
- មានសមត្ថភាពក្នុងការបង្កើត និងរក្សាទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ។
- មានសមត្ថភាពក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ទាំងការនិយាយ និងការសរសេរ គឺជាកត្តាចាំ
- បាច់។
- មានជំនាញទំនាក់ទំនងផ្ទាល់ខ្លួន (Interpersonal skills) ល្អបំផុត និងសមត្ថភាពធ្វើការជាក្រុម ក៏ត្រូវបានទាមទារផងដែរ។