Procurement Ads

ការប្រកាសដាក់ឲ្យដេញថ្លៃទោចក្រយាន និង យានយន្ត

with SOS Children's Villages of Cambodia

BTDC-ID: 40698
Closing Date:

Expected Outputs

Announcement Description

អង្គការ​ភូមិ​កុមារ​SOS កម្ពុជា​ សូម​ប្រកាស​ជូន​ដល់​សាធាណៈ​ជន​ឲ្យបាន​ជ្រាប​ថា​៖

Expected Outputs

ការប្រកាសដាក់ឲ្យដេញថ្លៃទោចក្រយាន និង យានយន្ត

  • Career Category: Invitation for Bids
  • Location: Phnom Penh
Summary

អង្គការ​យើងខ្ញុំ​មាន​កា​ដាក់​អោយ​ដេញថ្លៃ​ទោចក្រយាន​(ម៉ូតូ​)­ចំនួន​ ១គ្រឿង​ និង​ យាន​­យន្ត​(រថយន្ត​)ចំនួន​១គ្រឿង​ (ម៉ាក​ ទោចក្រយាន​­និង​ យានយន្ត​ សូម​មើល​ឯកសារ​ភ្ជាប់​)

Eligibility

  • នីតិវិធីនៃការដេញថ្លៃ
  • អ្នកដេញថ្លៃទាំងអស់ ត្រូវភ្ជាប់ជាមួយនូវពាក្យស្នើសុំដេញថ្លៃ ០១ច្បាប់ ហើយភ្ជាប់ជាមួយនឹងសេចក្ដីលម្អិតនៃតម្លៃទោចក្រយាន និង យានយន្តដែលចង់ដេញថ្លៃ​និង ភ្ជាប់ឯកសារ​អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនថតចម្លងចំនួន ០១ច្បាប់ ផងដែរ ។
  • រាល់ឯកសារដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃ តម្រូវអោយមានចុះហត្ថលេខា ឬផ្តិតមេដៃពីអ្នកចូលរួមដេញថ្លៃ ត្រូវច្រកចូលក្នុងស្រោមសំបុត្ររួចបិទឲ្យជិត​។
  • រាល់ឯកសារពាក្យស្នើសុំចូលរួមដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនទាន់ពេលវេលាទេ ត្រូវបានចាត់ទុកជាអាសាបង់ និងជានិរាករណ៍ ហើយគណ:កម្មការសូមរក្សាសិទ្ធរបស់ខ្លួន ក្នុងការបដិសេធប្រសិនបើសំណុំឯកសារដេញថ្លៃណាមួយដែលមិនត្រឹមត្រូវ ។
  • ការដេញថ្លៃនឹងត្រូវបានបើកដោយគណ:កម្មការបស់អង្គការភូមិកុមារSOS។​រាល់ឯកសារដេញថ្លៃបានដាក់មកហើយ គណ:កម្មការមិនប្រគល់ជូនត្រឡប់វិញទេ។​
  • អ្នកដេញថ្លៃដែលទទួលបានជោគជ័យតែប៉ុណ្ណោះនឹងត្រូវបានជូនដំណឹងតាមរយៈលេខទូរសព្ទដែលបានផ្តល់ជូន ។
  • យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនៃការបើកកញ្ចប់ឯកសារដេញថ្លៃប្រសិនបើមានការចាំបាច់​។

Submission Requirements

លក្ខខណ្ឌ​ក្នុង​ការ​លក់​ ឬ ការ​ដេញថ្លៃ​

  • បើ​សិន​អ្នក​ដេញថ្លៃ​ចង់​ទៅ​មើល​ទោចក្រយាន​ (ម៉ូតូ​) និង​យានយន្ត​(រថយន្ត​)សូម​ទៅ​មើល​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • អង្គការ​នឹង​មិន​ទទូល​ខុសត្រូវ​ចំពោះ​ការ​ចំណាយ​លើការជួសជុល​ និង​ពន្ធ​នានា​ឡើយ​ ។ អ្នកទិញ​ត្រូវ​ទទូល​ខុសត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ និង​ ប្តូរម្ចាស់​កម្ម​សិទ្ធ​ពី​អង្គការ​ភូមិ​កុមារ​ SOS ទៅជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដោយខ្លួនឯង​ ។
  • អង្គការ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ចំណាយ​លើការចុះឈ្មោះ​លើស្លាក​លេខ​ថ្មី​ ប៉ុន្តែ​នឹង​ចេញ​លិខិត​ពាក់ព័ន្ធ​ទៅលើ​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ចុះបញ្ជី​ស្លាក​លេខ​ថ្មី​។
  • អ្នកឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ ត្រូវ​បង់លុយ​ពេល​មក​យក​ម៉ូតូ​និង​រថយន្ត​ ដែល​បាន​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ ។
  • ក្នុង​ករណី​អ្នកទិញ​មិនមាន​លទ្ធភាព​ ឬខកខាន​ក្នុង​ការ​បង់ពន្ធ​ ឬបំពេញ​នីតិវិធី​ផ្ទេរ​កម្មសិទ្ធិ​ អង្គការ​មិន​ទទួលយក​រថយន្ត​ត្រឡប់មកវិញ​ មិន​សង​ប្រាក់​ដែល​បាន​បង់​រួច​ និង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​ ឬការ​ចំណាយ​ណាមួយ​ដែល​កើតឡើង​ពី​មូលហេតុ​ខាងលើ​ឡើយ​។

ការ​ដាក់ពាក្យសុំ​ដេញថ្លៃ​ត្រូវ​ផ្ញើ​មក​ការិយាល័យ​ដូច​ខាងក្រោម​៖

  • ចំពោះ​សាធាណៈ​ជន​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​បំពេញ​ព័ត៌មាន​ដេញថ្លៃ​ហើយ​ផ្ញើ​មកកាន់​ការិយាល័យ​ ថ្នាក់​ជាតិ​នៃ​អង្គការ​ភូមិ​កុមារ​ អេស អូ​ អេស កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២៣ ខែក​ក្កដា​ ឆ្នាំ​២០២៦ រហូតដល់​ថ្ងៃ​ទី​០៧ ខែ​សីហា​ ឆ្នាំ​២០២៦ រៀងរាល់ថ្ងៃ​ធ្វើការ​ចាប់ពី​ម៉ោង​ 8:00ព្រឹក​ ដល់ម៉ោង​ 12:00ថ្ងែត្រង់​ និង​ពេលរសៀល​ចាប់ពី​ម៉ោង​ 1:00នាទី​ ដល់ម៉ោង​ 5:00ល្ងាច​តាមរយៈ​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។
  • កាលបរិច្ឆេទ​ឈប់​ទទួល​ឯកសារ​ដេញថ្លៃ​ ៖ ថ្ងៃ​ទី​០៧ ខែ​សីហា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ០៥:០០ ល្ងាច​ជា​កំហិត​។
  • ពាក្យ​ដេញថ្លៃ​ណា​ដែល​មកដល់​ក្រោយ​កាលបរិច្ឆេទ​ដែល​កំណត់​នឹង​មិន​ត្រូវ​ទទួលយក​ឡើយ​។
Attachment:
  • SOS Vehicle Bidding Application Form_final
  • Vehicle pictures
 

Contact Details

Office Address
  • # 44Bis, Street 334, Sangkat Boeng Keng Kang Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
  • ការិយាល័យមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់ជាតិ Street 1019, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • លោកស្រី សេន ស៊ីនីន
 
Phone