អ្នកបើកបររថយន្ដ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $200 - $396
មានអាយុចាប់ពី ២០ឆ្នាំ ដល់ ៤៥ឆ្នាំ
ករណីកិច្ច និងការទទួលខុសត្រូវ:
- ថែទាំ និង លាងសំអាតរថយន្តឲ្យបានស្អាតជាប្រចាំ
- បើកបរ និងដឹកជញ្ជូន រាល់តម្រូវការដែលបានកំណត់របស់ ស.វ.ស
- បើកបរជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងភ្ញៀវ ស.វ.ស ទាំងនៅក្នុងរាជធានីភ្នំពេញ និង ចុះបេសកកម្ម នៅតាមខេត្ត-ក្រុង
- កត់ត្រារៀងរាល់ថ្ងៃពីការប្រើប្រាស់រថយន្ត
- ទុកដាក់ថែទាំរក្សារថយន្ត ទៅតាមទីកន្លែងដែលបានកំណត់
- ធ្វើរបាយការណ៍ប្រចាំថ្ងៃ ខែ ពីសកម្មភាព និង រយៈចម្ងាយ នៃការបើកបរប្រចាំថ្ងៃ
- ជួយកិច្ចការផ្សេងៗទៀត តាមតម្រូវការរបស់ថ្នាក់ដឹកនាំ ស.វ.ស
- គោរពតាមចាត់តាំងរបស់ប្រធានអង្គភាពកិច្ចការទូទៅ និង ស.វ.ស ។
អត្ថប្រយោជន៍:
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ
- អង់គ្លេសត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
- មានបទពិសោធន៍បើកបររថយន្ត ២៥ កៅអី ឬ ច្រើនជាងនេះ និង ធ្លាប់ជាអ្នកបើកបរយ៉ាងតិច នៅតាមស្ថាប័ន អង្គការនានារយៈពេល 3 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានប័ណ្ណបើកបររថយន្តប្រភេទ (ឃ ២) ទ្បើងទៅ
- អាចនិយាយភាសាអង់គ្លេសបានជាការប្រសើរ
ជំនាញទន់
- ទទួលខុសត្រូវក្នុងការងារ និង មានស្មារតីប្រុងប្រយ័ត្នខ្ពស់
- មានការប្រាស័យទាក់ទងល្អ រួសរាយ រាក់ទាក់ ស្លូតបូត សុភាពរាបសារ និង អាចធ្វើការទៅតាមម៉ោងបត់បែន
- មានសុខភាពល្អ កាយសមប្បទារគ្រប់គ្រាន់
- មានសមត្ថភាពអាចជួសជុលរថយន្តក្នុងកម្រិតមូលដ្ឋាន
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។