Job Announcement

ប្រធានប្រតិបត្តិថ្នាក់ខេត្ត, អ្នកបច្ចេកទេសកសិកម្មជាន់ខ្ពស់ថ្នាក់ខេត្ត, ប្រធានគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ខេត្ត, ប្រធានប្រតិបត្តិ, ប្រធានគ្រប់គ្រងកសិដ្ឋាន, និង ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ

with Union of Kampuchea Modern Agricultural Community

Announcement Description

សហភាព​សហគមន៍​កសិកម្ម​ទំនើប​កម្ពុជា​ (ស.ស.ក.ទ.ក) ដែល​ដំណើរការ​ក្រោម​គំរូ​ UMAC (សហភាព​សហគមន៍​ កសិកម្ម​ទំនើប​) គឺជា​យន្ត​ការ​ថ្នាក់​ជាតិ​ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​ស្វយ័ត​ សម្រាប់​ផ្តល់ សេវា​រួម​ និង​គាំទ្រ​ ប្រតិបត្តិការ​ដល់​បណ្តា​ញសហគមន៍​កសិកម្ម​ទំនើប​ (MACs) នៅ​កម្ពុជា​។ ក្រោម​ការណែនាំ​របស់ក្រ​សួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF) UKMAC ដើរតួ​នាទី​ជាយ​ន្តការ​អនុវត្ត​ការងារ​កណ្តាល​ ដែល​ភ្ជាប់​សហគមន៍​ កសិកម្ម​ទំនើប​ដែលជា​កម្មសិទ្ធិ​របស់​កសិករ​នៅ​តាម​មូលដ្ឋាន​ឱ្យ​ក្លាយ​ជា​បណ្តា​ញអាជីវកម្ម​កសិកម្ម​មួយ​ដែល​មានការ​រួបរួម​ មាន​វិជ្ជាជីវៈ​ និង​មាន​សមត្ថភាព​ទទួល​បាន​ហិរញ្ញប្បទាន​ និង​ការ​វិនិយោគ​។

បច្ចុប្បន្ន​ UKMAC បាន​ប្រមូល​ផ្តុំសហគមន៍​កសិកម្ម​ទំនើប​ដែល​បាន​ចុះបញ្ជី​ចំនួន​ ៣២ នៅ​ក្នុង​ខេត្ត​ចំនួន​ ១៤ ហើយ​កំពុង​បន្ត​ពង្រីក​បណ្តា​ញរបស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ចូលរួម​ពង្រឹង​វិស័យ​កសិកម្ម​កម្ពុជា​។

តាមរយៈ​គំរូ​ប្រតិបត្តិការ​ Hub-and-Spoke UKMAC ផ្តល់ការ​គាំទ្រ​ផ្នែកការ​ពង្រីក​ទំហំ​អាជីវកម្ម​ អភិបាល​កិច្ច​ហិរញ្ញវត្ថុ​ ការ​តភ្ជាប់​ទី​ផ្សារ​ ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ ដើម្បី​ជួយ​ឱ្យ​សហគមន៍​កសិកម្ម​ដែល​ដំណើរ​ ការ​ដោយ​ឯករាជ្យ​ អាច​អភិវឌ្ឍ​ខ្លួន​ទៅជា​ស្ថាប័ន​កសិកម្ម​ដែល​រឹង​មាំ​ មាន​និរន្តរភាព​និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ ផ្នែក​ពាណិជ្ជកម្ម​។

ចក្ខុវិស័យ​

ប្រែក្លាយ​សហគមន៍​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​ក្លាយ​ជា​បណ្តា​ញអាជីវកម្ម​កសិកម្ម​ដែល​មានការ​រួបរួម​មាន​និរន្តរភាព​ផ្នែក​ ពាណិជ្ជកម្ម​ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទី​ផ្សារ​អន្តរជាតិ​ ដើម្បី​ជំរុញ​វិបុលភាព​នៅ​តាម​តំបន់ជនបទ​ តាមរយៈ​ ការរៀបចំ​រចនា​សម្ព័ន្ធ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ វិន័យ​ និង​នវានុ​វត្ត​ន៍។

បេសកកម្ម​

ពន្លឿន​ទំនើបកម្ម​នៃ​បណ្តា​ញសហគមន៍​កសិកម្ម​ទំនើប​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្តល់ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​រួម​អភិបាល​កិច្ច​ ហិរញ្ញវត្ថុ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ និង​ការ​តភ្ជាប់​ដោយ​ផ្ទាល់​ទៅកាន់​ទី​ផ្សារ​ ដែល​សហគមន៍​នីមួយ​ៗ ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ដោយខ្លួនឯង​។

Announcement Positions

ប្រធានប្រតិបត្តិថ្នាក់ខេត្ត (14 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, កសិកម្ម, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកក្សេត្រសាស្ត្រ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $1200 - $1500
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ ខេត្ត​គោលដៅ​នៃ​សហគមន៍​ទំនើប​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកនាំ និង គ្រប់គ្រងប្រតិបត្តិការទូទៅ ការអភិវឌ្ឍអាជីវកម្ម និងលទ្ធផលប្រតិបត្តិការរបស់សហគមន៍ កសិកម្មទំនើបទាំងអស់ ដែលជាសមាជិករបស់UKMAC នៅក្នុងខេត្តគោលដៅ។
  • រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការអាជីវកម្មប្រចាំឆ្នាំ ផែនការប្រតិបត្តិការ និង គោលដៅ សមិទ្ធផលថ្នាក់ខេត្ត ឱ្យស្របតាមចក្ខុវិស័យ គោលនយោបាយ និងស្តង់ដាររបស់ UKMAC។
  • ត្រួតពិនិត្យ និង សម្របសម្រួលការគ្រប់គ្រងលើផលិតកម្មកសិកម្ម ហិរញ្ញវត្ថុ រដ្ឋបាល ពាណិជ្ជកម្ម សេវាកម្ម សមាជិក និង មុខងារប្រតិបត្តិការផ្សេងៗរបស់សហគមន៍កសិកម្មទំនើបក្នុងខេត្ត។
  • ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃការអនវត្តការងាររបស់នាយកប្រតិបត្តិសហគមន៍នីមួយៗ អ្នកបច្ចេកទេសកសិកម្មជាន់ខ្ពស់ថ្នាក់ខេត្ត ប្រធានគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ខេត្ត និង បុគ្គលិកពាក់ព័ន្ធ។
  • ផ្ដល់ការណែនាំ និងគាំទ្រដល់សហគមន៍កសិកម្មទំនើបក្នុងការដោះស្រាយបញ្ហាប្រតិបត្តិការ ការគ្រប់គ្រង ការផលិត ហិរញ្ញវត្ថុ និងទីផ្សារ។
  • ស្វែងរក និងអភិវឌ្ឍឱកាសទីផ្សារថ្មីៗ ព្រមទាំងជំរុញការលក់រួម និងការចរចាកិច្ចសន្យាទីផ្សារ សម្រាប់ផលិត ផលរបស់សហគមន៍ក្នុងខេត្ត។
  • សម្របសម្រួលការរៀបចំផែនការផលិតកម្ម និងអាជីវកម្ម ដោយផ្អែកលើតម្រូវការទីផ្សារ ធនធានដែលមាន និងផលិតផលកសិកម្ម ឬប្រព័ន្ធផលិតកម្មសំខាន់ៗរបស់សហគមន៍។
  • បង្កើត និងពង្រឹងការតភ្ជាប់ទីផ្សារជាមួយអ្នកទិញ អ្នកប្រមូលទិញ ក្រុមហ៊ុនកែច្នៃ អ្នកនាំចេញ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងដៃគូពាណិជ្ជកម្មផ្សេងៗ។
  • សម្របសម្រួលការរៀបចំផែនការផលិតកម្ម និងផែនការអាជីវកម្មរួមថ្នាក់ខេត្ត ដោយផ្អែកលើតម្រូវការទីផ្សារ សមត្ថភាពផលិត ធនធានដែលមាន និងផលិតផលកសិកម្មអាទិភាព។
  • ពង្រឹងអភិបាលកិច្ច គណនេយ្យភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមគោល នយោបាយរបស់ UKMAC និងបទប្បញ្ញត្តិជាធរមាន។
  • គាំទ្រការរៀបចំ ផែនការវិនិយោគ ការពង្រីកអាជីវកម្ម ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងនិរន្តរ ភាពហិរញ្ញវត្ថុ រយៈពេលវែងរបស់សហគមន៍។
  • សម្របសម្រួលការទទួលបានសេវាហិរញ្ញវត្ថុ ឥណទាន បច្ចេកវិទ្យា ធាតុចូលកសិកម្ម និងសេវាគាំទ្រចាំបាច់ សម្រាប់សហគមន៍ក្នុងខេត្ត។
  • តំណាងឱ្យ UKMAC ថ្នាក់ខេត្ត ក្នុងការទំនាក់ទំនង និងសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត គ្រឹះស្ថានហិរញ្ញវត្ថុ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។
  • ប្រមូលផ្តុំ ផ្ទៀងផ្ទាត់ និងវិភាគទិន្នន័យពីសហគមន៍ទាំងអស់ ដើម្បីគាំទ្រការធ្វើផែនការ ការសម្រេចចិត្ត និងការវាយតម្លៃលទ្ធផលថ្នាក់ខេត្ត។
  • រៀបចំ និងដាក់ជូនរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ស្តីពីលទ្ធផលប្រតិបត្តិការ ផលិតកម្ម ហិរញ្ញវត្ថុ ទីផ្សារ អភិបាលកិច្ច និងបញ្ហាប្រឈមទៅកាន់ UKMAC។
  • បំពេញភារកិច្ចផ្សេងៗទៀតតាមការចាត់តាំងរបស់ UKMAC ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍កសិ កម្មទំនើប ការពង្រីកអាជីវកម្ម និងការតភ្ជាប់ទីផ្សារនៅថ្នាក់ខេត្ត។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតល្អត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ផ្នែកអាជីវកម្មកសិកម្ម គ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រង កសិកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • វិស័យអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម ខ្សែច្រវាក់ តម្លៃកសិកម្ម សហគ្រាសជនបទ ឬវិស័យពាក់ព័ន្ធរយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ជាក់ស្តែងក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ផែនការអាជីវកម្ម ថវិកា ការគ្រប់គ្រង ប្រតិ បត្តិការ និងការវាយតម្លៃលទ្ធផលការងារ។
  • មានការយល់ដឹងល្អអំពីវិស័យកសិកម្ម ខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រព័ន្ធទីផ្សារកសិកម្ម ការធ្វើផលិតកម្ម តាមកិច្ចសន្យា និងបរិបទសេដ្ឋកិច្ចជនបទនៅកម្ពុជា។
  • មានបទពិសោធន៍ក្នុងការតភ្ជាប់ទីផ្សារ ការចរចាកិច្ចសន្យាទិញ–លក់ និងការបង្កើតភាពជាដៃគូជាមួយ វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។
  • មានជំនាញខ្ពស់ផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង ការចរចា ការសម្រេចចិត្ត និងការដោះ ស្រាយបញ្ហា។
  • មានសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយកសិករ សមាជិកសហគមន៍ ស្ថាប័នរដ្ឋ ដៃគូវិស័យ ឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ។
  • មានសមត្ថភាពប្រមូល វិភាគ និងប្រើប្រាស់ទិន្នន័យផលិតកម្ម ហិរញ្ញវត្ថុ និងទីផ្សារ សម្រាប់ការធ្វើផែនការ ការសម្រេចចិត្ត និងការរៀបចំរបាយការណ៍។
  • អាចប្រើប្រាស់ភាសាខ្មែរបានល្អ មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងជំនាញ កុំព្យូទ័រ គឺជា ជម្រើសអាទិភាព។
ជំនាញទន់
  • មានឆន្ទៈនិងសមត្ថភាពក្នុងការបំពេញការងារប្រចាំនៅសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើសក្នុង ខេត្តនីមួយៗ។
 
 

អ្នកបច្ចេកទេសកសិកម្មជាន់ខ្ពស់ថ្នាក់ខេត្ត (14 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម, ផ្នែកក្សេត្រសាស្ត្រ, ផ្នែកវិទ្យាសាស្រ្តសត្វ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $900 - $1100
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ ខេត្ត​គោលដៅ​នៃ​សហគមន៍​ទំនើប​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និង សម្របសម្រួលផែនការផលិតកម្មតាមរដូវកាល និងប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទំនើប ទាំងអស់ក្នុងខេត្ត ដោយផ្អែកលើសមត្ថភាពផលិតកម្ម និង តម្រូវការទីផ្សាររបស់សហគមន៍កសិកម្មទំនើប។
  • ប្រមូល និងផ្ទៀងផ្ទាត់កាលវិភាគផលិតកម្ម ផ្ទៃដី បរិមាណ ទិន្នផលរំពឹងទុក និងតម្រូវការធាតុចូល ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព។
  • ផ្តល់ការណែនាំបច្ចេកទេស និងគាំទ្រដល់ប្រធានគ្រប់គ្រងកសិដ្ឋាន និងបុគ្គលិកបច្ចេកទេសប្រចាំសហគមន៍ លើផលិតផល និងប្រព័ន្ធផលិតកម្មអាទិភាពរបស់ខេត្ត។
  • ចុះតាមដាន និងវាយតម្លៃជាប្រចាំលើស្ថានភាពផលិតកម្ម ទិន្នផល គុណភាព ការអនុវត្តបច្ចេកទេស និងលទ្ធផលការងាររបស់សហគមន៍នីមួយៗ។
  • គាំទ្រសហគមន៍ ប្រធានគ្រប់គ្រងកសិដ្ឋាន និង កសិករក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកផលិតកម្ម រួមមានជីជាតិដី ប្រព័ន្ធស្រោចស្រព អាហារូបត្ថម្ភដំណាំ សត្វល្អិត និងជំងឺ សុខភាពសត្វ ជីវសុវត្ថិភាព ហានិភ័យអាកាសធាតុ និងបញ្ហា បច្ចេកទេសផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រភេទផលិតកម្មនីមួយៗ។
  • ជំរុញ និងតាមដានការអនុវត្តស្តង់ដារផលិតកម្មសមស្រប នីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ការអនុវត្តកសិកម្មល្អ (GAP) សុវត្ថិភាពចំណីអាហារ ប្រព័ន្ធតាមដានប្រភពដើម ជីវសុវត្ថិភាព និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព តាមភាពចាំបាច់។
  • វាយតម្លៃតម្រូវការធាតុចូលកសិកម្ម និងរៀបចំលក្ខណៈបច្ចេកទេសសម្រាប់ការទិញគ្រាប់ពូជ ជី ថ្នាំ សម្ភារៈ ឬធាតុចូលផ្សេងៗប្រកបដោយគុណភាព និងប្រសិទ្ធភាព។
  • សម្របសម្រួលការបណ្តុះបណ្តាលបច្ចេកទេស ការធ្វើបង្ហាញជាក់ស្តែង ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពជូនសមាជិកសហគមន៍ និងបុគ្គលិកផ្នែកផលិតកម្ម។
  • ប្រមូល និងរក្សាទុកទិន្នន័យផលិតកម្ម រួមមានផ្ទៃដីផលិតកម្ម កាលវិភាគផលិតកម្ម ទិន្នផលរំពឹងទុក ទិន្នផលជាក់ស្តែង ការប្រើប្រាស់ធាតុចូល ថ្លៃដើមផលិតកម្ម និងព័ត៌មានសមិទ្ធផលពាក់ព័ន្ធផ្សេងៗ។
  • សហការ និងសម្របសម្រួលជាមួយនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ខេត្ត ក្នុងការរៀបចំថវិកា ផលិតកម្ម ការគ្រប់គ្រងថ្លៃដើម ការតភ្ជាប់ទីផ្សារ និងការរៀបចំរបាយការណ៍បច្ចេកទេសជាប្រចាំ។
  • រៀបចំរបាយការណ៍ផលិតកម្មជាប្រចាំ កំណត់ហានិភ័យ និងគម្លាតនៃលទ្ធផលការងារ ព្រមទាំងផ្តល់ អនុសាសន៍ លើវិធានការកែលម្អ ដើម្បីបង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព និងស្ថិរភាពនៃផលិតកម្ម។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ក្សេត្រសាស្ត្រ កសិកម្ម វិទ្យាសាស្ត្រសត្វ ពេទ្យសត្វ ជីវវិស្វកម្ម វិស្វកម្មកសិកម្ម វិទ្យាសាស្ត្រដំណាំ សាកវប្បកម្ម ឬជំនាញពាក់ព័ន្ធនឹងវិស័យផលិតកម្មរបស់សហគមន៍ កសិកម្ម ទំនើបដែលបានជ្រើសរើស។
ប្រវត្តិការងារ:
  • ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិដ្ឋាន បច្ចេកទេសកសិកម្ម សេវាផ្សព្វផ្សាយកសិកម្ម ឬវិស័យពាក់ព័ន្ធរយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានជំនាញបច្ចេកទេស និងបទពិសោធន៍ជាក់ស្តែងពាក់ព័ន្ធនឹងផលិតផលកសិកម្ម ឬប្រព័ន្ធផលិតកម្មអាទិ ភាពរបស់ខេត្ត។
  • មានចំណេះដឹងល្អអំពីការរៀបចំផែនការផលិតកម្ម ការព្យាករទិន្នផល ការប្រមូលផ្តុំផលិតផល ការគ្រប់គ្រង គុណភាព ថ្លៃដើម និងហានិភ័យកសិកម្ម។
  • មានចំណេះដឹងអំពី SOPs, GAP សុវត្ថិភាពចំណីអាហារ ប្រព័ន្ធតាមដានប្រភពដើម ជីវសុវត្ថិភាព និង កសិកម្មឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
  • មានសមត្ថភាពវិភាគ និងដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងដំណាំ បសុសត្វ ដី ទឹក សត្វល្អិត ជំងឺ និងការគ្រប់គ្រងធាតុចូលកសិកម្ម។
  • មានសមត្ថភាពប្រមូល ផ្ទៀងផ្ទាត់ និងវិភាគទិន្នន័យផលិតកម្ម ព្រមទាំងរៀបចំរបាយការណ៍បច្ចេកទេស បានច្បាស់លាស់។
  • មានបទពិសោធន៍ក្នុងការរៀបចំបណ្តុះបណ្តាល ការធ្វើបង្ហាញជាក់ស្តែង និងការផ្តល់ប្រឹក្សាបច្ចេកទេស ដល់កសិករ និងបុគ្គលិកផលិតកម្ម។
ជំនាញទន់
  • មានជំនាញល្អផ្នែកភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការសម្របសម្រួល ការរៀបចំផែនការ និងការដោះ ស្រាយបញ្ហា។
  • មានសុចរិតភាព គណនេយ្យភាព និងជំនាញប្រើប្រាស់កុំព្យូទ័រ។ សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និង កម្មវិធីគ្រប់គ្រងទិន្នន័យកសិកម្ម គឺជាអាទិភាព។
  • មានឆន្ទៈបំពេញការងារប្រចាំក្នុងខេត្តដែលបានជ្រើសរើស និងធ្វើដំណើរចុះតាមសហគមន៍ និងទីតាំង ផលិតកម្មជាប្រចាំ។
 
 

ប្រធានគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ខេត្ត (14 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគណនេយ្យ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $900 - $1100
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ ខេត្ត​គោលដៅ​នៃ​សហគមន៍​ទំនើប​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកនាំ និងត្រួតពិនិត្យប្រព័ន្ធគណនេយ្យ ហិរញ្ញវត្ថុ ថវិកា និងការគ្រប់គ្រងផ្ទៃក្នុងរបស់សហគមន៍កសិកម្ម ទំនើបទាំងអស់ក្នុងខេត្ត។
  • សម្របសម្រួល និងបូកសរុបថវិកាប្រចាំឆ្នាំ ផែនការហិរញ្ញវត្ថុ ការព្យាករណ៍ និងផែនការលំហូរសាច់ប្រាក់ ថ្នាក់ខេត្ត។
  • ណែនាំ ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់ប្រធានគ្រប់គ្រងហិរញ្ញវត្ថុប្រចាំសហគមន៍ ព្រមទាំងពង្រឹង សមត្ថភាពការងាររបស់ពួកគេ។
  • ត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ឯកសារគាំទ្រ ការផ្ទៀងផ្ទាត់សាច់ប្រាក់ និងធនាគារ និងការបិទ បញ្ជីគណនេយ្យរបស់សហគមន៍នីមួយៗ។
  • តាមដាន និងវិភាគចំណូល ចំណាយ ថ្លៃដើមផលិតកម្ម ការប្រើប្រាស់ថវិកា លំហូរសាច់ប្រាក់ និងលទ្ធផល ចំណេញ–ខាតរបស់សហគមន៍ក្នុងខេត្ត។
  • ត្រួតពិនិត្យការគ្រប់គ្រងបំណុលត្រូវទទួល បំណុលត្រូវសង សាច់ប្រាក់ បុរេប្រទាន ស្តុក ទ្រព្យសកម្ម និងប្រតិបត្តិការធនាគារ។
  • ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង ការបែងចែកតួនាទី ការអនុម័តចំណាយ និងការគ្រប់គ្រងហានិភ័យ ដើម្បីទប់ ស្កាត់កំហុស ការបាត់បង់ និងភាពមិនប្រក្រតី។
  • សហការជាមួយនាយកប្រតិបត្តិ និងអ្នកជំនាញកសិកម្មជាន់ខ្ពស់ថ្នាក់ខេត្ត ក្នុងការវិភាគថ្លៃដើម កំណត់តម្លៃលក់ វាយតម្លៃប្រាក់ចំណេញ និងរៀបចំផែនការវិនិយោគ។
  • សម្របសម្រួលជាមួយធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រតម្រូវការហិរញ្ញប្បទាន និងការពង្រីកអាជីវកម្មរបស់សហគមន៍។
  • តាមដានចំណូល ចំណាយ ថ្លៃដើមផលិតកម្ម លំហូរសាច់ប្រាក់ ការប្រើប្រាស់ថវិកា និងលទ្ធផល ហិរញ្ញវត្ថុ ជារួមថ្នាក់ខេត្ត។
  • សម្របសម្រួលសវនកម្មផ្ទៃក្នុង និងខាងក្រៅ តាមដានអនុសាសន៍សវនកម្ម និងធានាការអនុវត្តវិធានការកែលម្អទាន់ពេលវេលា។
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុបូកសរុបថ្នាក់ខេត្ត ព្រមទាំងរាយការណ៍អំពីសមិទ្ធផល គម្លាតថវិកា ហានិភ័យ និងវិធានការកែលម្អជូននាយកប្រតិបត្តិថ្នាក់ខេត្ត និង UKMAC។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រប់គ្រងអាជីវកម្ម ឬជំនាញ ពាក់ព័ន្ធ។
ប្រវត្តិការងារ:
  • គណនេយ្យ ហិរញ្ញវត្ថុ ថវិកា សវនកម្ម ឬការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុរយៈពេល 5 ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បទពិសោធន៍ក្នុងវិស័យអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ឬអង្គការ អភិវ ឌ្ឍន៍ គឺជាអាទិភាព។
  • មានចំណេះដឹងល្អអំពីគោលការណ៍គណនេយ្យ បទប្បញ្ញត្តិពន្ធដារ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និង តម្រូវការសវនកម្មនៅកម្ពុជា។
  • មានបទពិសោធន៍ក្នុងការរៀបចំថវិកា ការព្យាករណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការវិភាគ គម្លាតថវិកា។
  • មានចំណេះដឹងអំពីការគណនាថ្លៃដើមផលិតកម្ម ការគ្រប់គ្រងស្តុក ការកំណត់តម្លៃលក់ និងការវិភាគប្រាក់ ចំណេញ។
  • មានការយល់ដឹងច្បាស់អំពីអភិបាលកិច្ចហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការ គ្រប់គ្រងហានិភ័យ។
  • មានសមត្ថភាពប្រើប្រាស់ Microsoft Excel និងកម្មវិធីគណនេយ្យ ឬប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។
  • មានសមត្ថភាពវិភាគទិន្នន័យហិរញ្ញវត្ថុ រៀបចំរបាយការណ៍ និងបកស្រាយព័ត៌មានហិរញ្ញវត្ថុ ជូនថ្នាក់ដឹកនាំ បានច្បាស់លាស់។
ជំនាញទន់
  • មានជំនាញល្អផ្នែកភាពជាអ្នកដឹកនាំ ការត្រួតពិនិត្យ ការទំនាក់ទំនង ការសម្របសម្រួល និងការដោះ ស្រាយបញ្ហា។
  • មានសុចរិតភាពខ្ពស់ រក្សាការសម្ងាត់ គោរពវិជ្ជាជីវៈ និងមានឆន្ទៈធ្វើដំណើរចុះតាមសហគមន៍ កសិកម្ម ទំនើបនានាក្នុងខេត្
 
 

ប្រធានប្រតិបត្តិ (32 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, កសិកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $800 - $1000
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ សហគមន៍​ទំនើប​ណាមួយ​នៅ​តាម​ខេត្ត​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ដឹកនាំការគ្រប់គ្រងទូទៅ ការអភិវឌ្ឍអាជីវកម្ម និងលទ្ធផលប្រតិបត្តិការរបស់ សហគមន៍ កសិកម្មទំនើប។
  • រៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការអាជីវកម្មប្រចាំឆ្នាំ ផែនការប្រតិបត្តិការ និង គោលដៅសមិទ្ធផលរបស់សហគមន៍ ឱ្យស្របតាមចក្ខុវិស័យ និងស្តង់ដាររបស់ UKMAC។
  • ត្រួតពិនិត្យ និងគ្រប់គ្រងលើផលិតកម្មកសិកម្ម ហិរញ្ញវត្ថុ រដ្ឋបាល ពាណិជ្ជកម្ម សេវាកម្ម សមាជិក និង មុខងារប្រតិបត្តិការផ្សេងៗរបស់សហគមន៍។
  • ដឹកនាំ ត្រួតពិនិត្យ និងសម្របសម្រួលការងាររបស់អ្នកគ្រប់គ្រងផលិតកម្មកសិកម្ម អ្នកគ្រប់ គ្រងហិរញ្ញវត្ថុ និងបុគ្គលិកផ្សេងទៀតរបស់សហគមន៍។
  • ស្វែងរក និងអភិវឌ្ឍឱកាសទីផ្សារ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអ្នកទិញ អ្នកផ្គត់ផ្គង់ គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងៗ។
  • សម្របសម្រួលការរៀបចំផែនការផលិតកម្ម និងអាជីវកម្ម ដោយផ្អែកលើតម្រូវការទីផ្សារ ធនធានដែលមាន និងផលិតផលកសិកម្ម ឬប្រព័ន្ធផលិតកម្មសំខាន់ៗរបស់សហគមន៍។
  • តាមដានលទ្ធផលប្រតិបត្តិការ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការគ្រប់គ្រងអង្គភាពរបស់ សហគមន៍ ព្រមទាំង ចាត់វិធានការកែលម្អនៅពេលចាំបាច់។
  • ពង្រឹងអភិបាលកិច្ច គណនេយ្យភាព ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការអនុលោមតាមគោល នយោបាយរបស់ UKMAC និងបទប្បញ្ញត្តិជាធរមាន។
  • គាំទ្រការរៀបចំ ផែនការវិនិយោគ ការពង្រីកអាជីវកម្ម ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ និងនិរន្តរ ភាពហិរញ្ញវត្ថុ រយៈពេលវែងរបស់សហគមន៍។
  • រក្សាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយសមាជិកសហគមន៍ ក្រុមប្រឹក្សាភិបាល UKMAC និងភាគី ពាក់ព័ន្ធ។
  • រៀបចំ និងដាក់ជូនរបាយការណ៍ជាប្រចាំ ស្តីពីលទ្ធផលការងារ ប្រតិបត្តិការ និងការគ្រប់គ្រង។
  • បំពេញភារកិច្ចផ្សេងៗទៀតដែលពាក់ព័ន្ធនឹងទំហំវិស័យផលិតកម្មសំខាន់ សកម្មភាព អាជីវកម្ម និងតម្រូវ ការអភិវឌ្ឍន៍របស់សហគមន៍។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតល្អត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក អាជីវកម្មកសិកម្ម គ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រង កសិកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ពាក់ព័ន្ធផ្នែកគ្រប់គ្រងអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម កសិកម្ម ពាណិជ្ជកម្ម ខ្សែ ច្រវាក់ផលិតកម្ម សហគ្រាសជនបទ ឬវិស័យពាក់ព័ន្ធ។
  • មានបទពិសោធន៍ជាក់ស្តែង ក្នុងការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការ ការដឹកនាំក្រុមការងារ ការរៀបចំថវិកា និងការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ។
  • មានការយល់ដឹងល្អអំពីវិស័យកសិកម្ម ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងលក្ខខណ្ឌ អាជីវកម្មជនបទនៅ កម្ពុជា។
  • បទពិសោធន៍ពាក់ព័ន្ធនឹងផលិតផលកសិកម្ម ឬសកម្មភាពអាជីវកម្មសំខាន់ៗរបស់ MAC។
  • អាចប្រើប្រាស់ភាសាខ្មែរបានល្អ មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និងជំនាញ កុំព្យូទ័រ គឺជា ជម្រើសអាទិភាព។
ជំនាញទន់
  • មានជំនាញខ្ពស់ផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង ការចរចា ការសម្រេចចិត្ត និងការដោះ ស្រាយបញ្ហា។
  • មានសមត្ថភាពធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយកសិករ សមាជិកសហគមន៍ ស្ថាប័នរដ្ឋ ដៃគូវិស័យ ឯកជន និងភាគីពាក់ព័ន្ធផ្សេងៗ។
  • មានសុចរិតភាព គណនេយ្យភាព និងការប្តេជ្ញាចិត្តខ្ពស់ចំពោះការអភិវឌ្ឍអង្គភាព។
  • មានឆន្ទៈនិងសមត្ថភាពក្នុងការបំពេញការងារប្រចាំនៅសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើសក្នុង ខេត្តនីមួយៗ។
 
 

ប្រធានគ្រប់គ្រងកសិដ្ឋាន (32 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, កសិកម្ម, ផ្នែកក្សេត្រសាស្ត្រ, ​ផ្នែកបសុព្យាបាល
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $500 - $600
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ សហគមន៍​ទំនើប​ណាមួយ​នៅ​តាម​ខេត្ត​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និង សម្របសម្រួលផែនការផលិតកម្មតាមរដូវកាល និងប្រចាំឆ្នាំរបស់កសិករជាសមាជិក ដោយផ្អែក លើប្រភេទផលិតកម្មសំខាន់ សមត្ថភាពផលិតកម្ម និង តម្រូវការទីផ្សាររបស់សហគមន៍កសិកម្មទំនើប។
  • សម្របសម្រួលកាលវិភាគផលិតកម្ម វដ្តដាំដុះ ឬ វដ្តផលិតកម្ម តម្រូវការធាតុចូល និងការប្រើប្រាស់ធនធាន របស់សមាជិកសហគមន៍ ដើម្បីធានាការផ្គត់ផ្គង់ផលិតផលប្រកបដោយស្ថិរភាព និងសម្រេចបានតាមគោល ដៅផលិតកម្ម។
  • ផ្តល់ការដឹកនាំ និង ការណែនាំផ្នែកបច្ចេកទេសដែលពាក់ព័ន្ធនឹងប្រភេទផលិតផលកសិកម្ម និង ប្រព័ន្ធ ផលិតកម្មជាក់លាក់របស់សហគមន៍កសិកម្មទំនើប។
  • ចុះតាមដាន និងត្រួតពិនិត្យទីវាលជាប្រចាំ ដើម្បីវាយតម្លៃលទ្ធផលផលិតកម្ម ស្ថានភាពដំណាំ ឬសត្វ បញ្ហាប្រឈមផ្នែកបច្ចេកទេស និងការអនុលោមតាមស្តង់ដារផលិតកម្មដែលបានកំណត់។
  • គាំទ្រកសិករក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកផលិតកម្ម រួមមានជីជាតិដី ប្រព័ន្ធស្រោចស្រព អាហារូបត្ថម្ភដំណាំ សត្វល្អិត និងជំងឺ សុខភាពសត្វ ជីវសុវត្ថិភាព ហានិភ័យអាកាសធាតុ និងបញ្ហា បច្ចេកទេសផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រភេទផលិតកម្មនីមួយៗ។
  • ជំរុញ និងតាមដានការអនុវត្តស្តង់ដារផលិតកម្មសមស្រប នីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) ការអនុវត្តកសិកម្មល្អ (GAP) សុវត្ថិភាពចំណីអាហារ ប្រព័ន្ធតាមដានប្រភពដើម ជីវសុវត្ថិភាព និងការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព តាមភាពចាំបាច់។
  • សម្របសម្រួលការបណ្តុះបណ្តាលបច្ចេកទេស ការធ្វើបង្ហាញជាក់ស្តែង ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសមត្ថភាពជូនសមាជិកសហគមន៍ និងបុគ្គលិកផ្នែកផលិតកម្ម។
  • ប្រមូល និងរក្សាទុកទិន្នន័យផលិតកម្ម រួមមានផ្ទៃដីផលិតកម្ម កាលវិភាគផលិតកម្ម ទិន្នផលរំពឹងទុក ទិន្នផលជាក់ស្តែង ការប្រើប្រាស់ធាតុចូល ថ្លៃដើមផលិតកម្ម និងព័ត៌មានសមិទ្ធផលពាក់ព័ន្ធផ្សេងៗ។
  • សហការ និងសម្របសម្រួលជាមួយនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគមន៍ លើការរៀប ចំផែនការផលិតកម្ម តម្រូវការទីផ្សារ ការរៀបចំថវិកា លទ្ធកម្មធាតុចូល ការគ្រប់គ្រងថ្លៃដើម និងការកំណត់ អាទិភាពប្រតិបត្តិការ។
  • រៀបចំរបាយការណ៍ផលិតកម្មជាប្រចាំ កំណត់ហានិភ័យ និងគម្លាតនៃលទ្ធផលការងារ ព្រមទាំងផ្តល់ អនុសាសន៍ លើវិធានការកែលម្អ ដើម្បីបង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព និងស្ថិរភាពនៃផលិតកម្ម។
អត្ថប្រយោជន៍:
  • ទទួលបានប្រាក់បៀវត្សរ៍សមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកលើលក្ខណសម្បត្តិ បទពិសោធន៍ ព្រមទាំងទំហំការងារ និង ភាពស្មុគស្មាញនៃសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • ទទួលបានឱកាសកាន់តួនាទីគ្រប់គ្រងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសអភិវឌ្ឍវិជ្ជាជីវៈ ការបណ្តុះបណ្តាល និងការរីកចម្រើនក្នុងអាជីពនៅក្នុងបណ្តាញ UKMAC និងសហគមន៍កសិកម្មទំនើប។
  • ទទួលបានឱកាសចូលរួមដោយផ្ទាល់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ ការអភិវឌ្ឍសហគមន៍ និងទំនើបកម្មវិស័យកសិកម្មកម្ពុជា។
  • ទទួលបានបទពិសោធន៍វិជ្ជាជីវៈ និងឱកាសសហការជាមួយស្ថាប័នរដ្ឋ ដៃគូវិស័យឯកជន អ្នកជំនាញ កសិកម្ម និងដៃគូអភិវឌ្ឍន៍។
  • បរិយាកាសការងារប្រកបដោយភាពសកម្ម ដែលផ្តល់ឱកាសឱ្យបុគ្គលិកអនុវត្តជំនាញវិជ្ជាជីវៈ និងចូលរួមក្នុងការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យមាននិរន្តរភាព និងភាពរីកចម្រើនផ្នែកពាណិជ្ជកម្ម។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក ក្សេត្រសាស្ត្រ កសិកម្ម វិទ្យាសាស្ត្រសត្វ ពេទ្យសត្វ ជីវវិស្វកម្ម វិស្វកម្មកសិកម្ម វិទ្យាសាស្ត្រដំណាំ សាកវប្បកម្ម ឬជំនាញពាក់ព័ន្ធនឹងវិស័យផលិតកម្មរបស់សហគមន៍ កសិកម្ម ទំនើបដែលបានជ្រើសរើស។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ពាក់ព័ន្ធក្នុង វិស័យកសិកម្មពាណិជ្ជកម្ម ផលិតកម្មកសិកម្ម ការគ្រប់គ្រងកសិដ្ឋាន ផលិត កម្ម បសុសត្វ ឬ វិស័យពាក់ព័ន្ធ។
  • មានចំណេះដឹងបច្ចេកទេសកសិកម្ម និងបទពិសោធន៍ជាក់ស្តែងដែលពាក់ព័ន្ធនឹងផលិតផលសំខាន់ឬប្រព័ន្ធ ផលិតកម្មរបស់សហគមន៍កសិកម្មទំនើបដែលបានជ្រើសរើស។
  • មានចំណេះដឹងអំពីការរៀបចំផែនការផលិតកម្ម ប្រតិបត្តិការកសិដ្ឋាន ការគ្រប់គ្រងគុណភាពការគ្រប់គ្រង ថ្លៃដើម និងការគ្រប់គ្រងហានិភ័យកសិកម្ម។
  • បេក្ខជនដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងបុគ្គលិកបច្ចេកទេស កម្មករកសិដ្ឋាន ឬប្រតិបត្តិការកសិកម្ម នឹងត្រូវបានផ្តល់អាទិភាព។
  • មានសមត្ថភាពក្នុងការរៀបចំ និងរក្សាទុកកំណត់ត្រាផលិតកម្ម វិភាគទិន្នន័យប្រតិបត្តិការ និងរៀបចំ របាយការណ៍។
ជំនាញទន់
  • មានជំនាញល្អផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង ការសម្របសម្រួល និងការដោះស្រាយបញ្ហា។
  • មានឆន្ទៈក្នុងការបំពេញការងារប្រចាំនៅសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើសក្នុងខេត្តនីមួយៗ។
  • មានសុចរិតភាព គណនេយ្យភាព និងជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ។
 
 

ប្រធានគ្រប់គ្រងហិរញ្ញវត្ថុ (32 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគណនេយ្យ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $500 - $600
សង្ខេបមុខតំណែង

ទីតាំង​ការងារ​៖ សហគមន៍​ទំនើប​ណាមួយ​នៅ​តាម​ខេត្ត​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គ្រប់គ្រងប្រព័ន្ធគណនេយ្យ ការរៀបចំថវិកា ផែនការហិរញ្ញវត្ថុ របាយការណ៍ហិរញ្ញវត្ថុ និងប្រព័ន្ធត្រួត ពិនិត្យផ្ទៃក្នុងរបស់សហគមន៍កសិកម្មទំនើប។
  • រៀបចំថវិកាប្រចាំឆ្នាំ ការព្យាករណ៍ហិរញ្ញវត្ថុ ផែនការលំហូរសាច់ប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំ។
  • រៀបចំ និងរក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានត្រឹមត្រូវ ធានាឱ្យមានឯកសារហិរញ្ញវត្ថុគ្រប់គ្រាន់ និង អនុលោមតាមគោលនយោបាយរបស់ UKMAC។
  • តាមដានចំណូល ចំណាយ ថ្លៃដើមផលិតកម្ម លំហូរសាច់ប្រាក់ ការប្រើប្រាស់ថវិកា និងលទ្ធផល ហិរញ្ញវត្ថុ ជារួមរបស់សហគមន៍។
  • គ្រប់គ្រងបំណុលត្រូវសង បំណុលត្រូវទទួល សាច់ប្រាក់ ប្រតិបត្តិការធនាគារ និងប្រតិបត្តិការ ហិរញ្ញវត្ថុ ផ្សេងៗ។
  • គាំទ្រនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងផលិតកម្មកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការរៀបចំថវិកា ផលិតកម្ម ការវិភាគថ្លៃដើម និងការសម្រេចចិត្តផ្នែកគ្រប់គ្រង។
  • គាំទ្រការធ្វើសវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ កំណត់ហានិភ័យហិរញ្ញវត្ថុ និងអនុវត្តវិធានការ កែលម្អ សមស្រប។
  • សហការ និងសម្របសម្រួលជាមួយក្រុមការងារហិរញ្ញវត្ថុរបស់ UKMAC និងផ្តល់របាយការណ៍ ព្រមទាំង ព័ត៌មានហិរញ្ញវត្ថុតាមតម្រូវការ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រប់គ្រងអាជីវកម្ម ឬជំនាញ ពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ពាក់ព័ន្ធផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ការរៀបចំថវិកា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឬការ គ្រប់គ្រងហិរញ្ញវត្ថុ។
  • បទពិសោធន៍ការងារក្នុងវិស័យអាជីវកម្មកសិកម្ម សហគមន៍កសិកម្ម កសិកម្មពាណិជ្ជកម្ម សហគ្រាសធុន តូច និងមធ្យម (SMEs) ឬអង្គភាពពាក់ព័ន្ធ គឺជាអត្ថប្រយោជន៍បន្ថែម។
  • មានចំណេះដឹងល្អអំពីគោលការណ៍គណនេយ្យ ការរៀបចំថវិកា របាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរ សាច់ប្រាក់ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងតម្រូវការសវនកម្ម។
  • មានជំនាញក្នុងការប្រើប្រាស់ Microsoft Excel និងកម្មវិធីគណនេយ្យ ឬកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុ ដែលពាក់ ព័ន្ធ។
ជំនាញទន់
  • មានជំនាញល្អផ្នែកការវិភាគ ការរៀបចំការងារ ទំនាក់ទំនង និងការដោះស្រាយបញ្ហា។
  • មានសុចរិតភាព គណនេយ្យភាព ការរក្សាការសម្ងាត់ និងការយកចិត្តទុកដាក់ខ្ពស់លើភាពលម្អិត។
  • មានឆន្ទៈក្នុងការបំពេញការងារប្រចាំនៅសហគមន៍កសិកម្មទំនើបដែលបានជ្រើសរើសក្នុងខេត្តនីមួយៗ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ អាច​ដាក់​ជូន​ ប្រវត្តិរូប​សង្ខេប​ (CV) ដោយ​ភ្ជាប់​ព័ត៌មាន​អ្នក​ធានា​ ឬអ្នក​ផ្តល់ អនុសាសន៍​យ៉ាងតិច​ចំនួន​ រូប​ និង​លិខិត​ចំណាប់អារម្មណ៍​ (Cover Letter) ឱ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់​។

ពាក្យ​ស្នើសុំ​ត្រូវ​ដាក់​ជូន​តាមរយៈ​ទម្រង់​ដាក់​ពាក្យ​អន​ឡាញ

ពាក្យ​ស្នើសុំ​នឹង​ត្រូវ​បាន​ពិនិត្យ​ និង​វាយ​តម្លៃ​ភ្លាម​ៗនៃ​ការ​ទទួល​បាន​។ បេក្ខជន​ដែល​បានជា​ប់ក្នុង​បញ្ជី​សម្រិតសម្រាំង​ នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសន៍​មុន​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួលពាក្យ​ឬក្រោយ​ថ្ងៃ​ផុត​កំណត់​ការ​ដាក់ពាក្យ​ 1សប្ដា​ហ៍។

 

Contact Details

Office Address
  • Sangkat Preaek Lieb, Khan Chroy Changvar, Phnom Penh, Cambodia
 
Contact Name
  • Union of Kampuchea Modern Agricultural Community
 
Phone