Procurement Ads

សេចក្តីប្រកាស​ជ្រើសរើស​ក្រុមហ៊ុន/សហគ្រាស​​សម្រាប់​ការងារ​សាងសង់ ប្រព័ន្ធប្រមូលទឹកភ្លៀង

with RainWater Cambodia

BTDC-ID: 40670
Closing Date:

Expected Outputs

Announcement Description

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ជា​អង្គការ​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​  អព្យាក្រឹត្យ​ មិន​ប្រកាន់​ពូជសាសន៍​ មិន​ប្រកាន់​សាសនា​ មិន​បំរើ​គោល​នយោបាយ​គណៈបក្ស​ និង​បង្កើត​ឡើង​ដោយ​យោងទៅតាម​ស្ថានភាព​តម្រូវ​ការចាំបាច់​របស់​ប្រជាជន​នៅ​តាម​ជនបទ​ក៍ដូចជា​ស្របទៅតាម​ផែនការ​យុទ្ធ​សាស្រ្ត និង​គោលដៅ​អភិវឌ្ឍន៍​ ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។អង្គការ​ទឹកភ្លៀង​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០០៤ ដើម្បី​ចាប់​ផ្តើ​មអនុវត្ត​សកម្មភាព​អោយ​សម្រេច​បាន​នូវ​ទស្សនៈ​វិស័យ​របស់​ខ្លួន​។ អង្គការ​ទឹកភ្លៀង​កម្ពុជា​បាន​ទទួល​ពានរង្វាន់​ផ្នែកការ​អនុវត្ត​ល្អ​ពី​អង្គការ​ CCCក្នុង​ឆ្នាំ​២០០៩ដល់​២០១១។ នៅ​ឆ្នាំ​២០១៦ អង្គការ​ទឹកភ្លៀង​កម្ពុជា​បាន​ឈ្នះ​ពានរង្វាន់​ Energy globe ផ្នែកការ​រៀបចំ​ប្រព័ន្ធ​ប្រមូល​ទឹកភ្លៀង​នៅ​ជនបទ​ ពី​ប្រទេស​អូ​ទ្រី​ស។

អង្គការ​ទឹកភ្លៀង​កម្ពុជា​ (RWC) បាន​សហការ​ជាមួយ​សម្ព័ន្ធ​ប្រមូល​ទឹកភ្លៀង​អន្តរជាតិ​ (IRHA) ក្នុង​ការ​អនុវត្ត​គម្រោង​ “សហគមន៍​ទឹកភ្លៀង​ - ការ​ជម្រុញ​លើការប្រមូល​ទឹកភ្លៀង​ប្រើប្រាស់​ នៅ​តំបន់​ជួរភ្នំ​ក្រវាញ​នៃ​ឧទ្យាន​ជាតិ​ ភ្នំក្រវាញ​ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​ ប្រទេសកម្ពុជា​” ដែល​មាន​រយៈពេល​ ៣៦ខែ​ ចាប់ពី​ខែ​តុលា​ ឆ្នាំ​ ២០២៥ ដល់​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៨ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ Fédération Genevoise de Coopération (FGC)។

គម្រោង​នេះ​មាន​គោលបំណង​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​ ជាពិសេស​សហគមន៍​តំបន់​ដាច់ស្រយាល​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រភព​ទឹក​ និង​ការ​លើក​កម្ពស់​ការ​ប្រមូល​ទឹកភ្លៀង​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​។មួយវិញទៀត​គម្រោង​នឹង​កែ​លម្អ​ប្រភព​ទឹក​សុវត្ថិភាព​ ពង្រឹង​សមត្ថភាព​ ការយល់​ដឹង​ដល់​ជន​បង្គោល​មូលដ្ឋាន​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រមូល​ទឹកភ្លៀង​ បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ លើក​កម្ពស់​សុខភាព​សហគមន៍​ និង​ ចូលរួម​លើក​កម្ពស់​លើ​តំបន់​ការពារ​ធម្មជាតិ​ នៅ​តំបន់​ជួរភ្នំ​ក្រវាញ​។

អង្គការ​ទឹកភ្លៀង​កម្ពុជា​ សូម​ជូនដំណឹង​ ដល់​បណ្ដា​ក្រុមហ៊ុន​/សហគ្រាស​ និង​អ្នក​ម៉ៅការ​សាងសង់​ ទាំងអស់​ដែល​បាន​ចុះបញ្ជី​ និង​មិនបាន​ចុះបញ្ជី​ ឲ្យបាន​ជ្រាប​ថា​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ នឹង​ដាក់ឲ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​អ្នកទទួល​ ការងារ​សាងសង់​ប្រព័ន្ធ​ប្រមូល​ទឹកភ្លៀង​ នៅ​ក្នុង​សហគមន៍​គោលដៅ​ នៅ​ក្នុងស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​។

Expected Outputs

សេចក្តីប្រកាស​ជ្រើសរើស​ក្រុមហ៊ុន/សហគ្រាស​​សម្រាប់​ការងារ​សាងសង់ ប្រព័ន្ធប្រមូលទឹកភ្លៀង

  • Career Category: Invitation for Bids
  • Location: Pursat Province
Summary

គម្រោង​ “សហគមន៍​ទឹកភ្លៀង​ - ការ​ជម្រុញ​លើការប្រមូល​ទឹកភ្លៀង​ប្រើប្រាស់​ នៅ​តំបន់​ជួរភ្នំ​ក្រវាញ​នៃ​ឧទ្យាន​ជាតិ​ ភ្នំក្រវាញ​ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​

ព័ត៌មាន​ទូទៅ​នៃ​ការចូលរួម​

ប្រភេទ​ការងារ​

ប្រព័ន្ធ​ប្រមូល​ទឹកភ្លៀង​៖

  1. ពាង​យក្ស​ចំណុះ​ ៣០០០លីត្រ​ ចំនួន​ ៥០
  2. អាង​ត្រង​ទឹកភ្លៀង​ចំណុះ​ ៣៥,០០០លីត្រ​ ចំនួន​ ៤

ទីតាំង​៖ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​

រយៈពេល​៖ ៣ខែ​

Eligibility

  • ក្រុមហ៊ុន/សហគ្រាស ឬអ្នកម៉ៅការដែលមានបំណងចូលរួមដេញថ្លៃ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
  • មានបទពិសោធន៍លើការសាងសង់ ប្រព័ន្ធប្រមូលទឹកភ្លៀង អាងស្តុកទឹក ប្រព័ន្ធទឹកស្អាត ឬសំណង់ពាក់ព័ន្ធ
  • មានសមត្ថភាពបច្ចេកទេស ធនធានមនុស្ស សម្ភារៈ និងឧបករណ៍គ្រប់គ្រាន់សម្រាប់អនុវត្តការងារ
  • មានក្រុមការងារ/ជាងសំណង់ដែលមានជំនាញ អាចអនុវត្តការងារនៅតំបន់គោលដៅស្រុកវាលវែង ខេត្តពោធិ៍សាត់
  • ត្រូវដាក់ស្នើឯកសារដេញថ្លៃ រួមមាន៖ តារាងតម្លៃលម្អិត (BoQ) ផែនការសាងសង់ និងកាលវិភាគអនុវត្តការងារ
  • ត្រូវប្រើប្រាស់សម្ភារៈ និងបច្ចេកទេសដែលមានគុណភាព ស្របតាមលក្ខណៈបច្ចេកទេស និងស្តង់ដាររបស់គម្រោង
  • ត្រូវធានាការអនុវត្ត និងបញ្ចប់ការងារក្នុងរយៈពេល ៣ខែ តាមផែនការដែលបានព្រមព្រៀង
  • ត្រូវអនុញ្ញាតឲ្យអង្គការទឹកភ្លៀងកម្ពុជា ធ្វើការត្រួតពិនិត្យ និងតាមដានគុណភាពការងារគ្រប់ដំណាក់កាលសាងសង់
  • ត្រូវផ្តល់ការធានាគុណភាពការងារសាងសង់ បន្ទាប់ពីបញ្ចប់ការងារ ការធានាលើគុណភាពសំណង់ត្រូវមានសុពលភាពយ៉ាងតិច ៣ខែ
  • អាទិភាពក្នុងការជ្រើសរើស៖ ក្រុមហ៊ុន/សហគ្រាស ឬអ្នកម៉ៅការ ដែលមាន វិញ្ញាបនបត្របញ្ជាក់ការចូលរួមក្នុងវគ្គ បណ្តុះបណ្តាលលើផ្នែកបច្ចេកទេសប្រព័ន្ធប្រមូលទឹកភ្លៀង ជាមួយអង្គការទឹកភ្លៀងកម្ពុជា នឹងត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការវាយតម្លៃ និងជ្រើសរើស
  • ក្រុមហ៊ុនដែលបានជ្រើសរើសត្រូវអនុវត្តទៅតាមគោលការណ៍កិច្ចគាំពារសុវត្ថិភាព វិធានការការពារបរិស្ថាន​របស់ អង្គការទឹកភ្លៀងកម្ពុជា

Submission Requirements

ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃៈ

ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​សូម​ពិនិត្យមើល​កាលវិភាគ​ដូច​ខាងក្រោម​៖

  • ការ​ប្រគល់​និង​ទទួលពាក្យ​ដេញថ្លៃ​: ថ្ងៃ​ទី​២១ ខែក​ក្កដា​ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​៣ ខែ​សីហា​ ឆ្នាំ​២០២៦
  • ឯកសារ​ដេញថ្លៃ​អាច​ដាក់​នៅ​ការិយាល័យ​អង្គការ​ទឹកភ្លៀង​កម្ពុជា​
  • នៅ​ភ្នំពេញ​
  • ឬនៅ​ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ ឯកសារ​ដេញថ្លៃ​ ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃ​៖

សូម​ទំនាក់ទំនង​មកកាន់​អង្គការ​ទឹកភ្លៀង​កម្ពុជា​ នៅ​រាល់​ម៉ោង​ការងារ​តាមរយៈ​៖

សំរាប់​ការ​ទិញ​ឯកសារ​និង​ដាក់​ឯកសារ​ដេញថ្លៃ​តាមរយៈ​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ផុត​កំណត់​ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​៣ ខែ​សីហា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៥.០០ល្ងាច​

បញ្ជាក់​៖ សំណើ​ដេញថ្លៃ​ណាមួយ​ដែល​ដាក់​ក្រោយពេល​វេលា​ និង​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ សំណើ​ដេញថ្លៃ​នោះ​នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

Attachment:
  • 1-Call for RWH System contruction_IRHA-FGC-RWC-Last update-21-Jul-26
 

Contact Details

Office Address
  • Borey Piphup Thmey, House No. 96, Street 1, Kouk Khleang, Sangkat Kouk Khleang, Khan Sen Sok, Phnom Penh, Cambodia
  • Road 55, Kilometer 114, Pramaoy, Pramaoy Commune, Veal Veaeng District, Pursat Province, Cambodia
 
Contact Name
  • លោក សារឿន ភារ៉ា ប្រធានគម្រោង
  • លោក តេង​ ភារម្យ មន្ត្រីបច្ចេកទេស
  • កញ្ញា ចាន់ ចន្ទ្រា, មន្ត្រីរដ្ឋាបាលនិងហិរញ្ញវត្ថុ
  • លោក តុន ម៉េងទៀង៖មន្ត្រីរដ្ឋបាល និងទំនាក់ទំនង
 
Phone
 
Email