អ្នកដេញថ្លៃដែលមានចំណាប់អារម្មណ៍ អាចស្នើសុំឯកសារដេញថ្លៃនៅទីស្នាក់ការកណ្តាលរបស់អង្គការមូលនិធិកុមារកម្ពុជាឬទាញយកនៅទីនេះ (ឯកសារដេញថ្លៃ) នៅរាងរាល់ម៉ោងធ្វើការ នៅផ្នែករដ្ឋបាល ឬទំនាក់ទំនងមកផ្នែកលទ្ធកម្ម សម្រាប់លក្ខខណ្ឌចូលរួមនិងព័ត៌មានបន្ថែម។ឯកសារដេញថ្លៃ ត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត និង ដាក់ជូនទៅ ការិយាល័យស្នាក់ការកណ្តាលដែលមាន អាស័យដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងដាក់ក្នុងស្រោមសំបុត្រ បិតជិត និងស្លាកពាក្យដេញថ្លៃ រថយន្ត។
ទីតាំងនិងថ្ងៃពិនិត្យរថយន្ត៖ ការត្រួតពិនិត្យរថយន្តនឹងធ្វើឡើងវេលាម៉ោង ៩:៣០ នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណតរថយន្តរបស់អង្គការ។
ថ្ងៃផុតកំណត់ទទួលពាក្យដេញថ្លៃ៖ ការដាក់ឯកសារដេញថ្លៃគឺមិនត្រូវលើស ម៉ោង២:០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅអាស័យដ្ឋានបង្ហាញខាងលើ។ពាក្យដេញថ្លៃនឹងត្រូវបើកនៅថ្ងៃដដែលវេលាម៉ោង ២:៣០ ដោយ គណៈកម្មាធិការដេញថ្លៃ។
ការវាយតំលៃ៖ នឹងត្រូវធ្វើឡើងយ៉ាងសុក្រិតដោយគណៈកម្មាធិការដេញថ្លៃ ហើយអ្នកដេញថ្លៃណាដែលឱ្យតម្លៃខ្ពស់ជាងគេ និងគ្រប់លក្ខខណ្ឌដេញថ្លៃ និងទទួលបានជោគជ័យនៃការដេញថ្លៃ។
សេចក្តីណែនាំនិងនិតិវិធីដេញថ្លៃ៖
ទីតាំងទទួលពាក្យដេញថ្លៃ និងថ្ងៃផុតកំណត់នៃការស្នើសុំឯកសារដេញថ្លៃត្រូវបញ្ជូនទៅទីតាំងដែលបានបញ្ជាក់ខាងលើ ដោយមិនត្រូវហួសពេលវេលាដែលកំណត់ក្នុងកថាខណ្ឌ១ និង ២ ។
ការបើកឯកសារដេញថ្លៃ៖ នឹងត្រូវឡើងដោយគណៈកម្មាធិការដេញថ្លៃ ដែលសមាសភាពដូចខាងក្រោម៖
- មន្រី្តលទ្ធកម្ម
- មន្រ្តីហិរញ្ញវត្ថុ
- មន្រ្តីរដ្ឋបាល
- មន្រ្តីបច្ចេកទេសយានយន្ត
ការវាយតម្លៃនិងការប្រៀបធៀបការដេញថ្លៃ៖ គណៈកម្មាធិការគឺជាអ្នកសំរេចឱ្យអ្នកដេញថ្លៃណាដែលបាន ដេញថ្លៃខ្ពស់បំផុតជាអ្នកឈ្នះក្នុងការដេញថ្លៃ។ក្នុងករណីដែលអ្នកដេញថ្លៃពីរនាក់ឬច្រើននាក់ដេញថ្លៃ តម្លៃដូចគ្នាលើរថយន្តតែមួយ អ្នកដេញថ្លៃទាំងអស់នឹងត្រូវបានណែនាំ នឹងស្នើដាច់តម្លៃម្តងទៀតតាមការណែនាំរបស់គណៈកម្មាធិការ។
លទ្ធផលដេញថ្លៃនឹងត្រូវប្រកាសឬជូនដំណឹងនៅ០១ថ្ងៃបន្ទាប់ ក្រោយពេលបើកពាក្យដេញថ្លៃ។