សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់ឧបករណ៍វាស់គំហើញ
- Career Category: Invitation for Bids
- Location: Phnom Penh
នាយកដ្នានសុខភាពសិក្សា នឹងដាក់ឱ្យមានការពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់បរិក្ខាពេទ្យ “ឧបករណ៍វាស់គំហើញ” ចំនួន ៨(ប្រាំបី)មុខ ស្មើនឹង ៣២គ្រឿង ព្រមទាំងដឹកជញ្ជូនដល់នាយកដ្នានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចពិគ្រោះថ្លៃនេះ នឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្ដ្រប្រកួតប្រជែងតម្លៃក្នុងស្រុក ក្រោមច្បាប់និងបទប្បញ្ញត្ដិនៃកិច្ចលទ្ធកម្ម សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនីតិវិធី នៃការគ្រប់គ្រងហិរញ្ញវត្ថុ-លទ្ធកម្មគម្រោង “KH25-01៖ ពង្រឹងសេវាថែទាំសុខភាពភ្នែក ដើម្បីទទួលបានសេវាគ្របដណ្ដប់ដ៏ទូលំទូលាយ និងប្រកបដោយបរិយាបន្ននៅកម្ពុជា (Strengthening Eye Health Services for Comprehensive and Inclusive Care in Cambodia)” ក្នុងវិស័យអប់រំ ឆ្នាំ២០២៥-២០២៧ គាំទ្រដោយមូលនិធិហ្វ្រេតហូឡូប្រចាំប្រទេសកម្ពុជា (The Fred Hollows Foundation, Cambodia) ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជំនួយឥតសំណងពីដៃគូអភិវឌ្ឍជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពភ្នែក និងស្តារគំហើញរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ ក្នុងវិស័យអប់រំ។