Job Announcement

ទន្តពេទ្យ

with Angkor Hospital for Children

BTDC-ID: 40597
Closing Date:

Announcement Positions

Announcement Description

មន្ទីរពេទ្យ​កុមារ​អង្គរ​ (AHC) គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ដែល​ផ្តល់សេវា​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់កុមារ​ក្នុង​ខេត្ត​សៀមរាប​។ មន្ទីរពេទ្យ​កំពុង​ស្វែងរក​បុគ្គល​ដែល​មាន​ឆន្ទៈ​ខ្ពស់​ដើម្បី​បំពេញ​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

ទន្តពេទ្យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកសុខភាព/ការពិនិត្យពេទ្យ
  • ពេលវេលា:ការងារពេញម៉ោង, ការងារក្រៅម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ក្រោម​ការ​គ្រប់គ្រង​: ប្រធាន​ផ្នែក​

បេក្ខជន​ដែល​ទទួល​បាន​ជោគជ័យ​ នឹង​ក្លាយ​ជា​បុគ្គល​ដែល​មាន​ទឹកចិត្ត​ចង់​រៀនសូត្រ​ និង​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើការ​នៅ​មន្ទីរពេទ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ​។

ដោយសារ​បរិមាណ​ការងារ​នៅ​ផ្នែក​ធ្មេញ​មានការ​កើន​ឡើង​ តំណែង​ទន្ដពេទ្យ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ក្នុង​ផ្នែក​ធ្មេញ​របស់យើង​ ដែល​ផ្តល់ការ​ព្យាបាល​ជូន​អ្នកជំងឺ​ប្រហែល​ ៤០ នាក់​ក្នុងមួយថ្ងៃ​ និង​កម្មវិធី​ចុះមូលដ្ឋាន​ដែល​ពិនិត្យ​អ្នកជំងឺ​ប្រហែល​ ២០ នាក់​ក្នុង​មួយដង​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ផ្តល់ការព្យាបាលមាត់ធ្មេញយ៉ាងទូលំទូលាយដល់អ្នកជំងឺនៅ AHC និងទីតាំងចុះមូលដ្ឋាន។
  • លើកកម្ពស់ការយល់ដឹងអំពីសុខភាពមាត់ធ្មេញដល់អ្នកជំងឺ និងអ្នកថែទាំតាមរយៈការអប់រំសុខភាពមាត់ធ្មេញ។
  • ពង្រឹងសមត្ថភាពបុគ្គលិកក្នុងផ្នែកធ្មេញ ដោយការចែករំលែកចំណេះដឹង និងបទពិសោធន៍។
  • បំពេញការងារផ្សេងៗទៀតតាមការចាត់តាំងពីប្រធានផ្នែកធ្មេញ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេស - កម្រិតល្អ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • វេជ្ជបណ្ឌិត ឬឯកទេសធ្មេញ ឬកម្រិតខ្ពស់ជាងនេះ ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា។
  • ការចុះឈ្មោះ៖ ត្រូវតែចុះឈ្មោះក្នុងក្រុមប្រឹក្សាធ្មេញកម្ពុជា។
  • បទពិសោធន៍ការងារ៖ មិនចាំបាច់ ប៉ុន្តែបើមាននឹងត្រូវបានផ្តល់អាទិភាព។
  • មានទំនុកចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេសទាំងការសរសេរ និងការនិយាយកម្រិតអាជីព។
  • អាចបំពេញនីតិវិធីព្យាបាលដូចខាងក្រោមបានយ៉ាងស្ទាត់ជំនាញ៖ការព្យាបាលសរសៃប្រសាទធ្មេញ (Pulpotomy), ការដកធ្មេញ, ការប៉ះធ្មេញ (Filling), ការព្យាបាលឫសធ្មេញ (Root canal treatment), ការវះកាត់បើកខ្ទុះ (Incision and drainage), ការលាបថ្នាំការពារពុកធ្មេញ (Dental sealants)
  • ចេះភាសាអង់គ្លេស និងខ្មែរបានល្អ (សរសេរ / និយាយ / ស្ដាប់)។
  • ចេះប្រើប្រាស់កុំព្យូទ័រ។
ជំនាញទន់
  • មានភាពស្មោះត្រង់ និងអាចទុកចិត្តបាន។
  • មានសមត្ថភាពធ្វើការក្រោមសម្ពាធ ដោយសារចំនួនអ្នកជំងឺច្រើន។
  • មានឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ទីតាំងចុះមូលដ្ឋានជាមួយបុគ្គលិករបស់យើងម្ដងម្កាល។
  • មានចិត្តចង់រៀនសូត្រ និងចែករំលែកចំណេះដឹង និងបទពិសោធន៍។
  • . មានឆន្ទៈក្នុងការរៀនសូត្រ និងកែលម្អចំណេះដឹង។
  • មានភាពបត់បែនក្នុងម៉ោងធ្វើការ និងអាចធ្វើការវេនថ្ងៃ ឬវេនប្រចាំការបាន។
  • មានសមត្ថភាពកសាងទំនាក់ទំនងរវាងបុគ្គលបានល្អ។
  • អាចធ្វើការក្នុងបរិយាកាសក្រុមដែលមានការចូលរួមពីផ្នែកផ្សេងៗ និងអាចធ្វើការក្នុងផ្នែកណាមួយនៃមន្ទីរពេទ្យបាន។
  • មានភាពស្វាហាប់ និងឧស្សាហ៍ព្យាយាម។
  • មានភាពស្មោះត្រង់ និងសុចរិត។
 

How to Apply

ប្រសិនបើ​បេក្ខជន​បេ​ក្ខនារី​មាន​ចំណាប់អារម្មណ៍​លើ​មុខ​ដំណែង​ខាងលើ​សូម​ទាក់ទង​មក​ការិយាល័យ​ធនធានមនុស្ស​មន្ទីរពេទ្យ​កុមារ​ដើម្បី​យកពាក្យ​ស្នើសុំ​របស់​មន្ទីរពេទ្យ​ឬទាញ​យក​ទម្រង់​ពាក្យ​ រួម​ភ្ជាប់​ជាមួយនឹង​ប្រវត្តិរូប​សង្ខេប​ លិខិត​បញ្ជាក់​ការសិក្សា​ឬ សញ្ញាបត្រ​ដាក់​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ ឬ តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​:មានតែ​បេក្ខជន​ដែល​ត្រូវ​បាន​ជ្រើសរើស​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​សម្ភាស​។សម្រាប់​ពាក្យ​ដែល​ត្រូវ​បាន​ដាក់​ហើយនឹង​មិន​ត្រូវ​បាន​ប្រគល់​ជូន​វិញ​ទេ​។ បេក្ខជន​ដែល​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​ដាក់ពាក្យ​ធ្វើការ​របស់​មន្ទីរពេទ្យ​ មន្ទីរពេទ្យ​មិន​ទទួលយក​ឡើយ​។

មន្ទីរពេទ្យ​កុមារ​អង្គរ​មិន​លើកលែង​ចំពោះ​រាល់​គ្រប់​សកម្មភាព​រំលោភបំពាន​ ការ​កេងប្រវ័ញ្ច​ និង​ការបៀតបៀន​ផ្លូវ​ភេទ​លើកុមារ​។

 

Contact Details

Office Address
  • PO Box 50, Siem Reap, Tep Vong Road & Umchhay Street, Svay Dankum Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Angkor Hospital for Children
 
Phone
 
Email
 
Website