Job Announcement

ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្មក្រោយការលក់ប្រចាំការនៅតាមតំបន់គោលដៅ

with iDE Cambodia

BTDC-ID: 40576
Closing Date:

Announcement Positions

Announcement Description

iDE គឺជា​អង្គការ​អន្តរជាតិ​មិនមែន​រដ្ឋាភិបាល​ និង​មិន​ស្វែងរក​ប្រាក់​កម្រៃ​ ដែល​មាន​បទពិសោធន៍​ជាង​ ៤០ ឆ្នាំ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ផ្អែកលើ​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​ចំនួន​ ១១ ក្នុង​គោលបំណង​ជួយ​ជំរុញ​សហគ្រិន​ ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​។ iDE ជឿជាក់​ថា​ទី​ផ្សារ​គឺជា​កម្លាំង​ចលក​រដ៏​មាន​ឥទ្ធិពល​ មួយ​ក្នុង​ការ​លើក​កម្ពស់​ ជីវភាព​ប្រជាជន​ឱ្យ​ចាក​ផុត​ពី​ភាព​ក្រីក្រ​។ យើង​បង្កើត​ការ​ផ្លាស់​ប្តូរនៅក្នុង​ទី​ផ្សារ​ដោយ​ការ​លើកទឹកចិត្ត​ ប្រជាជន​ដែល​មាន​ប្រាក់ចំណូល​ទាប​ឱ្យ​បង្កើត​ដំណោះស្រាយ​ដែល​អាច​ពង្រីក​វិសាលភាព​បាន​ និង​ដឹកនាំ​ ដោយ​ប្រជាជន​ក្នុង​មូលដ្ឋាន​ផ្ទាល់​ដែល​ដំណោះស្រាយ​ទាំងនោះ​ត្រូវ​បាន​ផ្ទេរ​ពី​ជំនាន់​មួយ​ទៅ​ ជំនាន់​មួយ​ និង​ផ្អែកលើ​ភាពជា​ដៃគូ​ដែល​ផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​។

iDE បាន​និង​កំពុង​ធ្វើសកម្មភាព​នៅ​ក្នុង​ប្រទេសកម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ១៩៩៤មក​ ដោយ​ផ្តោត​លើ​វិស័យ​កសិកម្ម​, និង​ភាព​ធន់​អាកាសធាតុ​, សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​, អនាម័យ​និង​ទឹក​ស្អាត​។ អង្គការ​ iDE កម្ពុជា​ គាំទ្រ​ដល់​សហគ្រិន​ និង​សហគ្រាស​សង្គម​ ព្រមទាំង​ជួយ​សម្របសម្រួល​ដល់ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​បន្ន និង​ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​តម្លៃ​ និង​គំរូ​អាជីវកម្ម​សម្រាប់​ផលិតផល​ និង​សេវាកម្ម​ដែល​មានត​ម្លៃ​សមរម្យ​នៅ​ក្នុង​ វិស័យ​គោលដៅ​របស់យើង​។ យើង​ក៏បាន​ដាក់បញ្ចូល​នូវ​ការស្រាវជ្រាវ​ និង​ការសាកល្បង​ដោយ​ជោគជ័យ​ លើ​ចង្ក្រាន​ចម្អិន​អាហារ​ស្អាត​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​ ដោយ​ផ្តោត​លើការកែច្នៃ​កាកសំណល់​ប្លាស្ទិក​ និង​សេដ្ឋកិច្ច​វិល​ជុំ​ផង​ដែរ​។ តាមរយៈ​វិធីសាស្ត្រ​តម្រង់​ទិសទី​ផ្សារ​ អង្គការ​ iDE កម្ពុជា​ បាន​ឈាន​ទៅដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ១,២ លាន​គ្រួសារ​ ឬស្មើនឹង​ប្រហែល​ ៦ លាន​នាក់​។

Announcement Positions

ភ្នាក់ងារដឹកជញ្ជូន និងសេវាកម្មក្រោយការលក់ប្រចាំការនៅតាមតំបន់គោលដៅ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

គម្រោង​ ឬផ្នែក​ : AIR-C3

រាយការណ៍​ជូន​: អ្នកគ្រប់គ្រង​ផ្នែក​លក់​

ទីតាំង​បំពេញ​ការងារ​ : ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់ស្ពឺ​ ហើយ​អាចមានការធ្វើដំណើរ​ម្តង​ម្កាល​មកកាន់​ការិយាល័យ​ក្រុង​ភ្នំពេញ​។

គោលបំណង​នៃ​មុខតំណែង​

ដោយ​រាយការណ៍​ផ្ទាល់​ជូន​អ្នកគ្រប់គ្រង​គម្រោង​ AIR-C3 និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្ទៃក្នុង​ និង​ខាងក្រៅ​ផ្សេងទៀត​ ភ្នាក់ងារ​ DPSA នឹង​គាំទ្រ​ដល់ក្រុមកា​រងា​រគម្រោង​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ នៃ​ការ​លក់​ចង្ក្រាន​អគ្គិសនី​ ដើម្បី​ធានា​បាន​នូវ​ការ​បំពេញ​ការ​លក់​ ការ​ដឹកជញ្ជូន​តាម​ការ​បញ្ជាទិញ​ ការដំឡើង​ និង​ការថែទាំ​ចង្ក្រាន​ឱ្យ​បាន​ ១០០%។ DPSA នឹង​ធ្វើការ​ជាមួយ​អ្នកគ្រប់គ្រង​គម្រោង​ និង​ក្រុម​ការងារ​ផ្នែក​លក់​ ក្នុង​ការ​តាមដាន​ការ​បញ្ជាទិញ​ និង​ក្នុង​ការ​ដឹកជញ្ជូន​ផលិតផល​ដែល​បាន​លក់​ទៅ​ឱ្យ​អតិថិជន​នៅ​តំបន់​ប្រកៀក​ ក្រុង​ក្នុង​ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់ស្ពឺ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​។

ទំនាក់ទំនង​

  • រាយការណ៍​ផ្ទាល់​ជូន​៖ ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​ AIR-C3
  • សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​តាម​ការចាំបាច់​។
ករណីកិច្ច និងការទទួលខុសត្រូវ:
  • ការដឹកជញ្ជូន ការដំឡើង និងការបំពេញតាមការបញ្ជាទិញ៖
  • ទទួលខុសត្រូវលើការត្រួតពិនិត្យសកម្មភាពបំពេញការបញ្ជាទិញប្រចាំថ្ងៃ រួមទាំងការដំណើរការការបញ្ជាទិញ ការរើសទំនិញ ការវេចខ្ចប់ ការដឹកជញ្ជូន និងការដំឡើង។
  • ធ្វើការជាមួយកម្មវិធីតាមដានផ្ទៃក្នុង ឬភស្តុភារតីថីយជន (ក្រុមហ៊ុនដឹកជញ្ជូនខាងក្រៅ) ប្រសិនបើចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការឃ្លាំង និងការបំពេញការបញ្ជាទិញ។
  • រួមគ្នាស្វែងរក និងតាមដានកម្រិតស្តុកទំនិញ ដើម្បីការពារកុំឱ្យដាច់ស្តុក និង/ឬស្តុកគាំង ។
  • គាំទ្រដល់ការអភិវឌ្ឍនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រងស្តុក ការគ្រប់គ្រងភស្តុភារ និងការបំពេញការបញ្ជាទិញដើម្បីសម្រេចបាននូវគោលដៅប្រតិបត្តិការ។
  • សម្របសម្រួលជាមួយក្រុមការងារហិរញ្ញវត្ថុលើការប្រមូលប្រាក់ថ្លៃទំនិញ បន្ទាប់ពីការបញ្ចប់ការ ដឹកជញ្ជូននៃការបញ្ជាទិញនីមួយៗ។
  • រាយការណ៍ប្រចាំសប្តាហ៍អំពីការបំពេញការបញ្ជាទិញជាច្រើន ការគ្រប់គ្រងស្តុក និងសូចនាករវាស់វែង លទ្ធផលការងារ (KPIs)។
  • ការផ្តល់សេវាកម្មក្រោយការលក់៖
  • ដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជនអំពីមុខងារផលិតផល ដោយធ្វើការផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់ផលិតផល ដើម្បីផ្តល់ដំណោះស្រាយត្រឹមត្រូវ និងមានប្រសិទ្ធភាព។
  • សម្របសម្រួលជាមួយក្រុមការងារផ្ទៃក្នុង ក្រុមលក់ និងអ្នកផ្គត់ផ្គង់ ដើម្បីបង្កើតនីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការផ្តល់សេវាកម្មក្រោយការលក់ ព្រមខាងធ្វើការជាមួយក្រុមការងារផ្ទៃក្នុងដើម្បីធ្វើបច្ចុប្បន្នភាព SOPs ក្រោយការលក់ជាបន្តបន្ទាប់។
  • ចាត់ចែងការងារផ្សេងទៀតដែលប្រគល់ជូនដោយប្រធានផ្នែកលក់
  • ការទទួលខុសត្រូវផ្សេងៗ៖
  • បំពេញភារកិច្ចផ្សេងទៀតដែលទាក់ទងនឹងគម្រោង និងប្រតិបត្តិការទូទៅរបស់អង្គការ iDE តាមតម្រូវការ។
អត្ថប្រយោជន៍:
  • ប្រាក់បៀវត្សរ៍សម្រាប់មុខតំណែងនេះ អាចចរចាបានផ្អែកលើបទពិសោធន៍ និងសមត្ថភាព។ អាត្ថប្រយោជន៍បន្ថែមផ្សេងៗទៀត គឺផ្អែកលើគោលនយោបាយរបស់អង្គការ iDE។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានប័ណ្ណបើកបរប្រភេទ ខ (Type B) និងអាចបើកបររថយន្តភីកអាប់ឬរថយន្តតូចបាន - (លក្ខខណ្ឌដាច់ខាត)
  • មានបទពិសោធន៍ច្បាស់លាស់ជាភ្នាក់ងារដឹកជញ្ជូន ឬអ្នកជំនាញបំពេញការបញ្ជាទិញ ឬក្នុងតួនាទីស្រដៀងគ្នា។
  • មានជំនាញរៀបចំខ្ពស់ និងការយកចិត្តទុកដាក់ល្អិតល្អន់លើព័ត៌មានលម្អិត។
  • មានជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឃ្លាំង និងបច្ចេកវិទ្យាពាក់ព័ន្ធ។
  • ប្រសិនបើមានចំណេះដឹងផ្នែក Microsoft Office និង/ឬភាសាអង់គ្លេស នឹងត្រូវទទួលបានអាទិភាព។
ជំនាញទន់
  • មានសមត្ថភាពធ្វើការក្នុងបរិយាកាសដែលមានល្បឿនលឿន និងបំពេញការងារទាន់ពេលវេលាកំណត់ ដែលតឹងតែង។
  • មានកម្លាំងកាយមាំមួន និងមានសមត្ថភាពលើក និងផ្លាស់ទីវត្ថុដែលមានទម្ងន់បង្គួរ (៥-១០ គីឡូក្រាម)។
  • មានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពក្នុងការសហការធ្វើការជាក្រុម។
  • មានផ្នត់គំនិតផ្តោតលើអតិថិជនជាចំបង និងមានលក្ខណៈសម្បត្តិស្មោះត្រង់ និងសុចរិតភាព។
 

How to Apply

បរិយាកាស​ចម្រុះ​ភាព​

iDE មាន​មោទនភាព​ចំពោះ​កម្លាំង​ពលកម្ម​ដែល​មាន​ទេពកោសល្យ​ និង​ចម្រុះ​របស់យើង​។ ជនជាតិភាគតិច​ ស្ត្រី​ និង​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ឱ្យ​ដាក់ពាក្យ​។ ការ​ជ្រើសរើស​បុគ្គលិក​ ការ​តំឡើង​តំណែង​ និង​ការ​ផ្តល់ប្រាក់ឈ្នួល​ដល់​បុគ្គលិក​ ត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​គិតពី​ពូជសាសន៍​ ពណ៌​សម្បុរ​ សាសនា​ ភេទ​ អត្តសញ្ញាណ​យេ​នឌ័រ ឬការ​បញ្ចេញមតិ​ និន្នាការ​ផ្លូវ​ភេទ​ សញ្ជាតិ​ ពិការភាព​ ឬអាយុ​ឡើយ​។

បរិយាកាស​ការងារ​បែប​គ្រួសារ​

iDE គឺ​លើស​ពី​កន្លែងធ្វើការ​ទៅទៀត​ យើង​គឺជា​គ្រួសារ​តែមួយ​។ យើង​គោរព​ គាំទ្រ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​គ្នា​ ទៅវិញទៅមក​។ យើង​មាន​គោលបំណង​ធ្វើ​ឱ្យ​មានតុល្យភាព​រវាង​បេសកកម្ម​របស់យើង​ ជាមួយនឹង​សុខភាព​ និង​សុខុមាលភាព​នៃ​ក្រុម​ការងារ​របស់យើង​ ហើយ​យើង​ខិតខំ​បង្កើត​បរិយាកាស​ការងារ​ដែល​ផ្តល់តម្លៃ​ និង​គាំទ្រ​ដល់​ជីវិត​ផ្ទាល់ខ្លួន​ និង​គ្រួសារ​របស់​អ្នក​។

របៀប​ដាក់ពាក្យ​

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) មកកាន់​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ មុន​ថ្ងៃ​ផុត​កំណត់​។

ពាក្យសុំ​ចូល​បំពេញ​ការងារ​នឹង​ត្រូវ​វាយ​តម្លៃ​ជាបន្តបន្ទាប់​ ។ អង្គការ​ iDE អាច​នឹង​បិទ​ការ​ទទួលពាក្យ​មុន​កាល​កំណត់​ ប្រសិនបើ​បេក្ខជន​ដែល​សមស្រប​ត្រូវ​បាន​រក​ឃើញ​។ ការ​ជ្រើសរើស​ចុងក្រោយ​នៃ​បេក្ខជន​ នឹង​ត្រូវ​ផ្អែកលើ​លទ្ធផល​នៃ​ការពិនិត្យ​ឯកសារ​យោង​ដែល​គួរ​ឱ្យ​ពេញចិត្ត​ និង​របាយការណ៍​ថ្កោលទោស​ព្រហ្មទណ្ឌ​ (លិខិត​បញ្ជាក់​ចរិតលក្ខណៈ​ពី​ប៉ូលីស ឬអាជ្ញាធរ​)។

*ការ​បន្ត​កិច្ចសន្យា​ថ្មី​ គឺ​អាស្រ័យ​លើការអនុម័ត​ថវិកា​ពី​ម្ចាស់​ជំនួយ​។

Attachment:
  • 2026-07_Field-Based Delivery and Post-Sale Service Agent - DPSA - JD
 

Contact Details

Office Address
  • PO Box 1577, House 97A, Street 19BT (Ta Phon), Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • iDE Cambodia
 
Phone
 
Email
 
Website