Job Announcement

អ្នកបើកបររថយន្ត

with Health Equity and Quality Improvement Project (H-EQIP) 2

BTDC-ID: 40558
Closing Date:

Announcement Positions

Announcement Description

គម្រោង​លើក​កម្ពស់​គុណភាព​ និង​សមធម៌​សុខាភិបាល​ ដំណាក់កាល​ទី​២ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​៖

Announcement Positions

អ្នកបើកបររថយន្ត

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

មុខតំណែង​នេះ​សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​គម្រោង​ (H-EQIP 2) នៃ​ក្រសួងសុខាភិបាល​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • គោរពយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំដែលបានកំណត់ដោយគម្រោង
  • បើកបរជូនមន្ត្រីរបស់ក្រសួង/គម្រោង ដើម្បីបំពេញភារកិច្ច និងចុះបេសកកម្មនៅតាមរាជធានី/ខេត្តគោលដៅ
  • បើកបរជូនក្រុមបេសកកម្មរបស់ដៃគូសុខាភិបាល ចុះបេសកកម្មនៅតាមរាជធានី/ខេត្តគោលដៅ
  • ចែកចាយ និងប្រមូលសំបុត្រ ឯកសារ និងសម្ភារផ្សេងៗទៀតរបស់គម្រោង នៅតាមកន្លែងកំណត់
  • កត់ត្រាការប្រើប្រាស់រថយន្ត ក្នុងសៀវភៅតាមដានការប្រើប្រាស់ ជាប្រចាំថ្ងៃ
  • ថែទាំរថយន្ត និងសម្អាតរថយន្តជាប្រចាំ និងរក្សាទុកដាក់រថយន្តទៅតាមទីកន្លែងដែលបានកំណត់ប្រកបដោយ សុវត្ថិភាព
  • ប្រចាំការ និងទទួលខុសត្រូវការងារតាមវេនដែលបានកំណត់
  • រាយការណ៍រាល់ឧបទ្ទវហេតុផ្សេងៗ និងស្ថានភាពនានាដែលកើតមានឡើងដោយចៃដន្យចំពោះរថយន្ត
  • ជួយកិច្ចការផ្សេងៗទៀត តាមតម្រូវការរបស់ប្រធានគ្រប់គ្រងគម្រោង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតល្អ
  • អង់គ្លេសត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
  • មានបទពិសោធន៍ជាអ្នកបើកបរយ៉ាងតិច នៅតាមស្ថាប័នរដ្ឋឯកជន ឬអង្គការមិនមែន រដ្ឋាភិបាលរយៈពេល 3 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • ចេះអាន និងសរសេរអក្សរខ្មែរ បានត្រឹមត្រូវ
  • មានប័ណ្ណបើកបរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារពាក់ព័ន្ធ ដែលមានសុពលភាព តាមច្បាប់
  • អាចបើកបរទៅតំបន់ឆ្ងាយៗ និងស្គាល់តំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជាច្បាស់លាស់
  • មានជំនាញក្នុងការងារជួសជុលជាមូលដ្ឋាន និងថែរក្សារថយន្ត ជាការប្រសើរ
  • អាចនិយាយភាសាអង់គ្លេសបានជាការប្រសើរ
ជំនាញទន់
  • មានកាយសម្បទាមាំមួន សុខភាពល្អ មានអាយុយ៉ាងច្រើនត្រឹម ៥៥ឆ្នាំ និងអាចធ្វើការងារទៅតាមពេលវេលាបត់បែនបាន
  • មានឥរិយាបថថ្លៃថ្នូរ និងទំនាក់ទំនងល្អជាមួយមន្ត្រី បុគ្គលិក និងអ្នករួមដំណើរ
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​ មាន​បិទ​រូបថត​(៤x៦)ផ្ទៃ​ពណ៍ស រួម​ជាមួយ​ប័ណ្ណ​បើកបរ​ និង​ឯកសារ​ពាក់ព័ន្ធ​ដែល​មាន​សុពលភាព​(ថត​ចម្លង​)មក​នាយកដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួងសុខាភិបាល​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • អ្នកបើកបរ
 

Contact Details

Office Address
  • The Ministry of Health, Procurement Unit, on Ground Floor, #80, Samdech Penn Nouth Blvd. (289), Sangkat Boeng Kak Ti Pir, Khan Tuol Kouk, Phnom Penh, Cambodia