ការដាក់ពាក្យដេញថ្លៃ
សម្រាប់លោក លោកស្រីដែលចាប់អារម្មណ៍ក្នុងការដាក់សំណើរសុំនៃការដេញថ្លៃ អាចដាក់មកអង្គការ LLC តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។
ការទទួលពាក្យដាក់ដេញថ្លៃ
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យដេញថ្លៃនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៥ រសៀល។
ទម្រង់បែបបទ និងឯកសារឧបសម្ព័ន្ធ គឺមានភ្ជាប់មកជាមួយ ជាសេចក្តីប្រកាសស្តីពីការដេញថ្លៃ។
ក្រុមហ៊ុនផ្គត់ផ្គង់ដែលចូលរួមដាក់ពាក្យស្នើសុំដេញថ្លៃត្រូវតែ ភ្ជាប់ឯកសារយោងពាក់ព័ន្ធនានាដូចដែលមានចែងលម្អិតនៅក្នុងឯកសារណែនាំស្តីពីការចូលលរួមដេញថ្លៃ ។ គណៈកម្មការលទ្ធកម្ម នឹងបើកការប្រជុំនៅក្រោយថ្ងៃបិទបញ្ចប់ទទួលឯកសារដេញថ្លៃ និងធ្វើការសម្រេចយកអ្នកផ្គត់ផ្គង់ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់សមស្របទៅតាមលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មការ។
រាល់ឯកសារដែលបានដាក់មកដើម្បីធ្វើការដេញថ្លៃទាំងឡាយនឹងត្រូវបានរក្សាទុកជាការសម្ងាត់។
សម្រាប់ពត៌មានបន្ថែម ទាក់ទងនឹងការបំពេញឯកសារដេញថ្លៃ និងការដាក់ឯកសារ សូមធ្វើការទាក់ទងមកកាន់ ឈ្មោះ គម ណាវី ទាក់ទងនឹងពត៌មានផ្នែករដ្ឋបាលទូទៅ និង ឈ្មោះ ហ្វង ម៉ាក ទាក់ទងនឹងផ្នែកសម្ភារៈ តាមរយៈអ៊ីម៉ែល ដូចបានផ្ដល់ជូននៅក្នុងព័ត៌មានទំនាក់ទំនងលម្អិត។