ជំនួយការព្រឹទ្ធបុរស
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកអភិវឌ្ឍន៍សង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $500 - $803
មុខតំណែងនេះសម្រាប់ាវិទ្យាល័យឱសថសាស្រ្ត
មានអាយុចាប់ពី ២៥ឆ្នាំ ដល់ ៤៥ឆ្នាំ
ករណីកិច្ច និងការទទួលខុសត្រូវ:
- រៀបចំ និងគ្រប់គ្រងឯកសាររដ្ឋបាល លិខិតផ្លូវការ ឯកសារ ទស្សនទាន (Concept Note) របាយការណ៍ និងកំណត់ ហេតុកិច្ចប្រជុំរបស់មហាវិទ្យាល័យ
- ចូលរួមរៀបចំផែនការ តាមដាន និងវាយតម្លៃការអនុវត្ត ផែនការរបស់មហាវិទ្យាល័យ
- សម្របសម្រួលកាលវិភាគការងារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ ផ្សេងៗ របស់មហាវិទ្យាល័យ
- តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលត្រូវបាន ប្រគល់ជូន
- សម្របសម្រួលទំនាក់ទំនងរវាងមហាវិទ្យាល័យ និងអង្គភាព ពាក់ព័ន្ធ
- សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
- ទំនាក់ទំនង និងសហការជាមួយដៃគូ ស្ថាប័ន និងអង្គការ ជាតិ និងអន្តរជាតិ
- សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចផ្សេងៗ
- សម្របសម្រួលការរៀបចំពិធីការ និងទទួលបដិសណ្ឋារកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
- បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ មហាវិទ្យាល័យឱសថសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
- គោរពតាមចាត់តាំងរបស់ ម.ឱ និង ស.វ.ស ។
អត្ថប្រយោជន៍:
- ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
- ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
- ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
- ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ច្បាប់ឈប់សម្រាកលំហែមាតុភាព
- ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
- ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
- ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
- ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - យ៉ាងរលូន
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឱសថសាស្ត្រ ឬជំនាញពាក់ព័ន្ធនឹងវិស័យសុខាភិបាល
- បរិញ្ញាបត្រជាន់ខ្ពស់ត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
- មានបទពិសោធន៍យ៉ាងតិចលើការងាររដ្ឋបាល កិច្ចការទំនាក់ទំនង អន្តរជាតិ ឬបដិសណ្ឋារកិច្ចរយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និង/ឬ ភាសាបារាំង បានល្អ ទាំងការអាន ការសរសេរ និងការនិយាយ
- មានចំណេះដឹង និងបទពិសោធន៍លើកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ
- មានជំនាញប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) និងប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក (Internet, Email, Telegram) បានល្អ
- មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
- បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ជំនាញទន់
- មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលការងារបានល្អ
- មានអាកប្បកិរិយាល្អ សុភាពរាបសារ មានវិន័យ និងមានសមត្ថភាព ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
- ៩មានសមត្ថភាពដឹកនាំ មានទំនួលខុសត្រូវខ្ពស់ ស្មារតីការងារជាក្រុម គំនិត ផ្តួចផ្តើម និងជំនាញដោះស្រាយបញ្ហា
- មានភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ