សេចក្តីជូនដំណឹងរើសរើសក្រុមហ៊ុន សាងសង់ជើងទម្រ តម្កល់ស៊ីទែនទឹកចំនួន២ ផ្គត់ផ្គង់ និងតម្លើង ឋាមពលសូឡា និងម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ
- Career Category: Invitation for Bids
- Location: Mondul Kiri Province
សកម្មភាពសំខាន់មួយគឺការផលិតទឹកសុទ្ធនៅក្នុងសហគមន៍ ដោយយើងខ្ញុំត្រូវការក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ដែលមានសមត្ថភាពផ្គត់ផ្គង់ និងផ្តល់សេវាកម្មដូចខាងក្រោម ៖
- សាងសង់ជើងទម្រកំពស់១.២០ម៉ែត្រ ធ្វើពីបេតុង ដែលអាចដាក់ស៊ីទែនទឹកចំណុះ១,០០០លីត្រចំនួន២។
- ផ្គត់ផ្គង់ និងតម្លើង ប្រព័ន្ធសូឡា និងម៉ូទ័រ សម្រាប់បូមទឹកពីស្ទឹងមានចម្ងាយ១០០ម៉ែត្រពីស្ថានីយ និងសម្រាប់ផលិតទឹកបរិសុទ្ធ១០០០លីត្រក្នុង១ម៉ោង។
- ផ្គត់ផ្គង់ និងតម្លើងម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ RO ផលិតផលអាមេរិក-ជប៉ុន ដែលអាចផលិតទឹកបរិសុទ្ធបានពី១០០០L ក្នុង១ម៉ោង។
- ផ្គត់ផ្គង់ និងតម្លើងស៊ីទែនទឹក ជ័រ H2O ចំនួន២ ដែលមានចំណុះ១០០០លីត្រ ។
ពិពណ៌នាអំពីលទ្ធផលរំពឹងទុកនៃកិច្ចសន្យាផ្តល់សេវាកម្ម សាងសង់ជើងទម្រស៊ីទែនទឹកដែលមានចំណុះ១០០០លីត្រ ក្នុងស៊ីទែននីមួយៗ ផ្គត់ផ្គង់ និងតម្លើងប្រព័ន្ធសូឡា សម្រាប់បូម និងផលិតទឹកបរិសុទ្ធដែលអាចបូមទឹកពីប្រភពទឹកស្ទឹងនៅជិតនោះ មានចំងាយប្រមាណ១០០ម៉ែត្រពីស្ថានីយ៍ (មានបន្ថែមអំពូលភ្លើងផងដែរ) ផ្គត់ផ្គង់ និងតម្លើងម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ (ផលិតផលអាមេរិក-ជប៉ុន) ដែលអាចផលិតទឹកបរិសុទ្ធបាន១០០០លីត្រ ក្នុង១ម៉ោង។
ទំហំទឹកប្រាក់ដាក់ដេញថ្លៃ (ដេញចុះ) មានចំនួនUSD13,545.45 (មួយម៉ឺន បីពាន់ ប្រាំរយសែសិបប្រាំដុល្លារ និងសែសិបប្រាំសេន)។
តម្លៃប៉ាន់ស្មានការសាងសង់ជើងស៊ីទែនធ្វើពីស៊ីម៉ង់ត៍ កម្ពស់១.២០ម៉ែត្រ សម្រាប់តម្កល់ស៊ីនទែនទឹកចំនួន២ ដែលមានចំណុះ១០០០លីត្រ ក្នុងស៊ីទែននីមួយៗ៖ USD1,638.00 ទឹកប្រាក់សរុបចំនួន (មួយពាន់ ប្រាំមួយរយ សាមសិបប្រាំបីដុល្លារអាមេរិក)
តម្លៃប៉ាន់ស្មានផ្ទាំងសូឡា និងម៉ូទ័រសម្រាប់ប្រើបូមទឹកចេញពីប្រភពទឹកដែលមានចម្ងាយ១០០ម៉ែត្រពីស្ថានីយ៍ និងសម្រាប់ប្រើក្នុងការផលិតទឹកបរិសុទ្ធបាន ១០០០លីត្រក្នុង១ម៉ោង) និងការតម្លើង៖ USD5,735.20 ទឹកប្រាក់សរុបចំនួន (ប្រាំពាន់ ប្រាំពីររយសាមសិបប្រាំដុល្លារ និងម្ភៃសេន)
តម្លៃប៉ាន់ស្មានម៉ាស៊ីនចម្រោះទឹកបរិសុទ្ធ និងការតម្លើង រួមទាំងទុយោ និងឧបករណ៍សម្រាប់តភ្ជាប់(ដែលមានសមត្ថភាពផលិតទឹកបរិសុទ្ធ បានចំនួន១០០០លីត្រក្នុង១ម៉ោង)៖ USD5,072.25 ទឹកប្រាក់សរុបចំនួន (ប្រាំពាន់ ចិតសិបពីរដុល្លារ និងម្ភៃប្រាំសេន)
តម្លៃប៉ាន់ស្មានស៊ីទែនទឹកដែលមានចំណុះ ១០០០លីត្រចំនួន២៖ USD1,100.00 ទឹកប្រាក់សរុបចំនួន (មួយពាន់ មួយរយ ដុល្លារអាមេរិក)