Job Announcement

អ្នកចៀរជ័រកៅស៊ូ

with Dau Tu Saigon-Binh Phuoc Co., Ltd

BTDC-ID: 40398
Closing Date:

Announcement Positions

Announcement Description

ក្រុមហ៊ុន​ដូវទឺសាយ​ហ្គន​ -ប៊ិញហ្វឿក (អេស ប៊ី​ ខេ​) គឺជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត​ ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា​ ដោយមាន​ការ​វិនិយោគ​ទុន​ពី​ប្រទេស​សិង្ហ​បិរី​ លើ​វិស័យ​ កសិ-ឧស្សាហកម្ម​ (ចម្ការ​កៅស៊ូ​ និង​ចម្ការ​ស្វាយចន្ទី​) នៅ​ក្នុង​ខេត្ត​ក្រចេះ​។ បច្ចុប្បន្ននេះ​ យើង​កំពុង​ស្វែងរក​កម្មករ​ចៀរ​ជ័រ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​មក​បំពេញ​ការងារ​ខាងក្រោម​៖

Announcement Positions

អ្នកចៀរជ័រកៅស៊ូ (100 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: កសិកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត្ថប្រយោជន៍ផ្សេងៗ
សង្ខេបមុខតំណែង

អាយុ​ចាប់ពី​១៨ឆ្នាំ​ឡើង​។

ប្រាក់ឈ្នួល​៖ សមរម្យ​តាម​ក្រសួង​ការ​ និង​អត្ថ​ប្រ​យោ​ជន័ផ្សេង​ៗ (រួម​ទាំង​ប្រាក់​លើកទឹកចិត្ត​អាស្រ័យ​តាម​បរិមាណ​ផលិតផល​)

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ធានាឱ្យបាននូវការចាប់ផ្តើមចៀរជ័រទាន់ពេលវេលា (តាមម៉ោងកំណត់របស់ក្រុមហ៊ុន)។
  • ធានាឱ្យបាននូវអនាម័យ និងភាពគ្រប់គ្រាន់នៃការប្រើប្រាស់សម្ភារៈចៀរជ័រ ដូចជា៖ កាំបិតចៀរជ័រ, ចានត្រងទឹកជ័រ, និងធុងប្រមូលទឹកជ័រជាដើម។
  • ត្រូវធានាថា គ្រប់ចានត្រងទឹកជ័រទាំងអស់មានភាពស្អាត និងត្រូវបានផ្កាប់ទុកមុនពេលចាប់ផ្តើមចៀរជ័រ។
  • ធានាឱ្យបានថា រាល់ការចៀរជ័រនៅលើដើមកៅស៊ូទាំងអស់ គឺត្រូវធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ និងមិនឱ្យមានដំបៅ (ខូចសាច់ឈើ) ឡើយ។
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់ចែងរបស់ប្រធានក្រុម ឬថ្នាក់ដឹកនាំ។
អត្ថប្រយោជន៍:
  • ប្រាក់ឈ្នួលសមរម្យ គិតជាប្រាក់ខែគោល និងអត្ថប្រយោជន៍អាស្រ័យលើទិន្នផល និងការខិតខំប្រឹងប្រែង។
  • កន្លែងស្នាក់នៅឥតគិតថ្លៃ។
  • ទឹក និងភ្លើងឥតគិតថ្លៃ។
  • ដីបង្កបង្កើនផល។
  • ការធានារ៉ាបរងផ្នែកសុខភាព (ប.ស.ស)។
  • មានពេទ្យប្រចាំការ។
  • ឡានពេទ្យ២៤ម៉ោង។
  • ផ្តល់អាទិភាពទទួលប្តី-ប្រពន្ធឱ្យធ្វើការជាមួយគ្នា។
  • មានកន្លែងមើលថែក្មេងៗ
  • និងអត្ថប្រយោជន៍ជាច្រើនទៀតស្រមតាមច្បាប់ការងារ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - កម្រិតមូលដ្ឋាន
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • គ្មាន ឬមានបទពិសោធន៍ក្នុងការចៀរជ័រកៅស៊ូ (ចេះប្រើកាំបិតចៀរជ័របានស្ទាត់ជំនាញ ចៀរបានលឿន និងមិនប៉ះពាល់ដល់សាច់ឈើ)។
  • មិនមានកម្រិតវប្បធម៌ ឬកម្រិតវប្បធម៌ទាប (ចេះអាន និងសរសេរអក្សរខ្មែរបានខ្លះៗ កាន់តែប្រសើរ)។
ជំនាញទន់
  • មានសុខភាពល្អមាំមួន មិនមានជំងឺប្រចាំកាយ។
  • អាចក្រោកធ្វើការនៅពេលយប់ជ្រៅ ឬព្រលឹមស្រាងៗបាន និងអាចធន់នឹងអាកាសធាតុប្រែប្រួល។
  • ឧស្សាហ៍ព្យាយាម ស្មោះត្រង់ និងមានទំនួលខុសត្រូវលើការងារ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ទាក់ទង​ ចុះឈ្មោះ​នៅ​ការិយាល័យ​ក្រុមហ៊ុន​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • A Loch Village, Kantuot Commune, Chetr Borei District, Kratie Province, Cambodia
 
Contact Name
  • Dau Tu Saigon-Binh Phuoc Co., Ltd
 
Phone
 
Email