Job Announcement

បុគ្គលិកផ្នែកលក់

with KCIG Distribution

BTDC-ID: 40329
Closing Date:

Announcement Positions

Announcement Description

KCIG Distribution គឺជា​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​កម្ពុជា​ ដែល​ផ្តោត​លើការនាំយក​ផលិតផល​មានគុណ​ភាព​ តម្លៃ​សមរម្យ​ និង​សេវាកម្ម​ទំនុក​ចិត្ត​ ទៅកាន់​អតិថិជន​ ដៃគូ​ពាណិជ្ជកម្ម​ អ្នក​លក់រាយ​ អ្នក​លក់​ដុំ​ និង​គ្រួសារ​ខ្មែរ​ ទូទាំង​ប្រទេស​។ យើង​ផ្តោត​លើ​ផលិតផល​ប្រភេទ​ FMCG ដូចជា​ ផលិតផល​ថែរក្សា​ផ្ទាល់ខ្លួន​ ផលិតផល​សម្អាត​ផ្ទះ​ ផលិតផល​សម្រាប់​បោក​គក់​ ផលិតផល​ម្ហូបអាហារ​ និង​ផលិតផល​ប្រើប្រាស់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ផ្សេង​ៗ។ ចក្ខុវិស័យ​របស់​ KCIG គឺ​ក្លាយ​ជា​ដៃគូ​ចែកចាយ​ដែល​មានទំនុក​ចិត្ត​ សម្រាប់​ម៉ាក​ផលិតផល​ និង​អាជីវកម្ម​នៅ​កម្ពុជា​។

Announcement Positions

បុគ្គលិកផ្នែកលក់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកទំនាក់ទំនង
  • ពេលវេលា:ការងារពេញម៉ោង, ការងារក្រៅម៉ោង
  • ប្រាក់ខែ: $200 - $450
សង្ខេបមុខតំណែង

មាន​អាយុ​ចាប់ពី​ 18 ឆ្នាំ​ឡើង​ទៅ​

ទីតាំង​ការងារ​: ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​

បេក្ខជន​ប្រុស​/ស្រី​ អាច​ដាក់ពាក្យ​បាន​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ចុះជួបអតិថិជន និងណែនាំផលិតផលរបស់ក្រុមហ៊ុន
  • ស្វែងរកអតិថិជនថ្មី និងថែរក្សាអតិថិជនចាស់
  • ជំរុញការលក់ឱ្យសម្រេចតាមគោលដៅប្រចាំខែ
  • ប្រមូលមតិយោបល់ពីទីផ្សារ និងរាយការណ៍ការងារលក់
  • ជួយគាំទ្រការដាក់តាំងផលិតផល និងសកម្មភាពទីផ្សារ
  • រក្សារូបភាពល្អរបស់ក្រុមហ៊ុននៅលើទីផ្សារ
អត្ថប្រយោជន៍:
  • ប្រាក់ខែគោល
  • Commission និង Bonus តាមលទ្ធផលការលក់
  • ឱកាសរីកចម្រើនជាមួយក្រុមហ៊ុន
  • មានការបណ្តុះបណ្តាល និងការគាំទ្រពីក្រុមហ៊ុន
  • បរិយាកាសការងារល្អ
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ផ្នែកលក់ ឬការងារ FMCG កាន់តែប្រសើរ
  • អាចចុះទីផ្សារ និងធ្វើដំណើរជួបអតិថិជនបាន
  • ស្គាល់តំបន់ទីផ្សារ ដេប៉ូ ហាងលក់ដុំ/លក់រាយ កាន់តែប្រសើរ
ជំនាញទន់
  • មានជំនាញទំនាក់ទំនងល្អ និងអាចចរចាជាមួយអតិថិជនបាន
  • មានភាពស្មោះត្រង់ ខិតខំ ប្រឹងប្រែង និងមានទំនួលខុសត្រូវខ្ពស់
  • មានអាកប្បកិរិយាល្អ សុភាពរាបសា និងចេះធ្វើការជាក្រុម
  • អាចចុះទីផ្សារ និងធ្វើដំណើរជួបអតិថិជនបាន
  • មានម៉ូតូផ្ទាល់ខ្លួន និងប័ណ្ណបើកបរកាន់តែប្រសើរ
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​ CV ឬទាក់ទង​មក​ KCIG Distribution តាម​រយះ​ Facebook Page ឬ តេឡេក្រាម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • #62, Street 10M, Bayab Village, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • KCIG Distribution
 
Phone
 
Email
 
Socials
 
Website