Job Announcement

ជំនួយការព្រឹទ្ធបុរស

with University of Health Sciences
This job has already passed the closing date

BTDC-ID: 40320
Closing Date:

Announcement Positions

Announcement Description

 សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ គឺជា​សាកលវិទ្យាល័យ​បណ្តុះ​បណ្តាល​វិស័យ​សុខាភិបាល​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។ សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ត្រូវការ​ជ្រើសរើស​ បុគ្គលិក​ជាប់​កិច្ចសន្យា​ ចំនួន​ ០២រូប​ តួនាទី​ជា​ជំនួយ​ការ​ព្រឹទ្ធបុរស​ ឱ្យ​ចូល​បម្រើ​ការងារ​នៅ​មហាវិទ្យាល័យ​វេជ្ជ​សាស្រ្ត នៃ​សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ ដែល​មាន​ភារកិច្ច​ និង​ គុណវុឌ្ឍិ​ដូច​ខាងក្រោម​៖

Announcement Positions

ជំនួយការព្រឹទ្ធបុរស

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកសេវាកម្មនិងបដិសណ្ឋារ​កិច្ច, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកអភិវឌ្ឍន៍សង្គម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $500 - $803
សង្ខេបមុខតំណែង

មុខតំណែង​នេះ​សម្រាប់ាវិទ្យាល័យ​ឱសថ​សាស្រ្ត

មាន​អាយុ​ចាប់ពី​ ២៥ឆ្នាំ​ ដល់​ ៤៥ឆ្នាំ​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំ និងគ្រប់គ្រងឯកសាររដ្ឋបាល លិខិតផ្លូវការ ឯកសារ ទស្សនទាន (Concept Note) របាយការណ៍ និងកំណត់ ហេតុកិច្ចប្រជុំរបស់មហាវិទ្យាល័យ
  • ចូលរួមរៀបចំផែនការ តាមដាន និងវាយតម្លៃការអនុវត្ត ផែនការរបស់មហាវិទ្យាល័យ
  • សម្របសម្រួលកាលវិភាគការងារ កិច្ចប្រជុំ និងព្រឹត្តិការណ៍ ផ្សេងៗ របស់មហាវិទ្យាល័យ
  • តាមដានការអនុវត្តសេចក្តីសម្រេច និងការងារដែលត្រូវបាន ប្រគល់ជូន
  • សម្របសម្រួលទំនាក់ទំនងរវាងមហាវិទ្យាល័យ និងអង្គភាព ពាក់ព័ន្ធ
  • សម្របសម្រួលកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ
  • ទំនាក់ទំនង និងសហការជាមួយដៃគូ ស្ថាប័ន និងអង្គការ ជាតិ និងអន្តរជាតិ
  • សម្របសម្រួលការរៀបចំសិក្ខាសាលា សន្និសីទ និងទស្សនកិច្ចផ្សេងៗ
  • សម្របសម្រួលការរៀបចំពិធីការ និងទទួលបដិសណ្ឋារកិច្ច ភ្ញៀវជាតិ និងអន្តរជាតិ
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ មហាវិទ្យាល័យឱសថសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • គោរពតាមចាត់តាំងរបស់ ម.ឱ និង ស.វ.ស ។
អត្ថប្រយោជន៍:
  • ប្រាក់ឧបត្ថម្ភបន្ថែម ១០ % (ករណីមិនបង្រៀន)
  • ផ្តល់ជូនរបបសន្ដិសុខសង្គម (ប.ស.ស)
  • ច្បាប់រយៈពេលខ្លី ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ
  • ច្បាប់ប្រចាំឆ្នាំ ចំនួន ១៥ថ្ងៃ ក្នុង១ឆ្នាំ (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ច្បាប់ឈប់សម្រាកលំហែមាតុភាព
  • ថវិកាលើកទឹកចិត្តបន្ថែម សម្រាប់ករណីចំនួនច្បាប់ឈប់សម្រាកប្រចាំឆ្នាំ តិចជាងគោលការណ៍អនុញ្ញាត (សម្រាប់បុគ្គលិកដែលបានបម្រើការងារចាប់ពី១២ខែឡើងទៅ)
  • ថវិកាលើកទឹកចិត្ត ទិវាសិទ្ធិនារីអន្តរជាតិ (សម្រាប់នារី)
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
  • ថវិកាលើកទឹកចិត្ត ពិធីបុណ្យភ្ជុំបិណ្ឌ
  • ឱកាសក្នុងការបណ្តុះបណ្តាលបន្ត លើជំនាញផ្សេងៗ
  • ផលប្រយោជន៍ផ្សេងៗ ទៀតតាមការកំណត់ដោយ ស.វ.ស។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • អង់គ្លេស - យ៉ាងរលូន
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង រដ្ឋបាល ទំនាក់ទំនងអន្តរជាតិ ឱសថសាស្ត្រ ឬជំនាញពាក់ព័ន្ធនឹងវិស័យសុខាភិបាល
  • បរិញ្ញាបត្រជាន់ខ្ពស់ត្រូវបានផ្តល់អាទិភាព
ប្រវត្តិការងារ:
  • មានបទពិសោធន៍យ៉ាងតិចលើការងាររដ្ឋបាល កិច្ចការទំនាក់ទំនង អន្តរជាតិ ឬបដិសណ្ឋារកិច្ចរយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេស និង/ឬ ភាសាបារាំង បានល្អ ទាំងការអាន ការសរសេរ និងការនិយាយ
  • មានចំណេះដឹង និងបទពិសោធន៍លើកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ
  • មានជំនាញប្រើប្រាស់កម្មវិធី Microsoft Office (Word, Excel, PowerPoint) និងប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិក (Internet, Email, Telegram) បានល្អ
  • មានចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការងាររដ្ឋបាល និងទំនាក់ទំនង
  • បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការកំណត់ របស់ក្រសួងសុខាភិបាល។
ជំនាញទន់
  • មានជំនាញទំនាក់ទំនង ការរៀបចំ និងការសម្របសម្រួលការងារបានល្អ
  • មានអាកប្បកិរិយាល្អ សុភាពរាបសារ មានវិន័យ និងមានសមត្ថភាព ប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
  • ៩មានសមត្ថភាពដឹកនាំ មានទំនួលខុសត្រូវខ្ពស់ ស្មារតីការងារជាក្រុម គំនិត ផ្តួចផ្តើម និងជំនាញដោះស្រាយបញ្ហា
  • មានភាពស្មោះត្រង់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
 

How to Apply

សំណុំ​ឯកសារ​ពាក់ព័ន្ធ​ត្រូវ​ភ្ជាប់​មក​ជាមួយ​ការ​ដាក់ពាក្យ​៖

  • ពាក្យសុំ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​ស.វ.ស. ចំនួន​ ០១ច្បាប់​
  • សញ្ញាបត្រ​ ឬ ឯកសារ​ដែល​មានត​ម្លៃ​ស្មើ​ឆ្លើយតប​ក្នុង​គុណវុឌ្ឍិ​ខាងលើ​នេះ​ (ថត​ចម្លង​) ចំនួន​ ០១ច្បាប់​
  •  អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (ថត​ចម្លង​).. ចំនួន​ ០១ច្បាប់​
  • វិញ្ញាបនបត្រ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ឬ ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ  (បើ​សិន​មាន​) (ថត​ចម្លង​). ចំនួន​ ០១ច្បាប់​
  •  សេចក្ដីជូនដំណឹង​ជ្រើសរើស​បុគ្គលិក​ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ចំនួន​ ០១ច្បាប់​។

អំពី​ការ​ដាក់ពាក្យ​ និង​ទំនាក់ទំនង​ព័ត៌មាន​ផ្សេង​ៗ៖

  •  បេក្ខជន​ត្រូវ​រៀបចំ​ឯកសារ​ដាក់ពាក្យ​តាមរយៈ​ Emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

បញ្ជាក់​៖

  • សាកលវិទ្យាល័យ​វិទ្យា​សាស្រ្តសុខាភិបាល​ រក្សាសិទ្ធិ​ក្នុង​ការ​ធ្វើ​បញ្ជី​ឈ្មោះ​ជ្រើសរើស​បេក្ខជន​ (Short List) និង​ កំណត់​ថ្ងៃខែ​សម្ភាសន៍​ លើកពេល​កែប្រែ​ និង​ លុបចោល​ការ​ជ្រើសរើស​ក្នុង​ករណី​មាន​ភាព​មិន​ប្រក្រតី​។
Attachment:
  • ជំនួយការព្រឹទ្ធបុរស ម.វ.វ
  • ពាក្យសុំចូលបម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបា
 

Contact Details

Office Address
  • #73, Monivong Blvd, Sangkat Srah Chak, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • University of Health Science
 
Email
 
Website