សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការជួសជុល អគារសិក្សា និងផ្គត់ផ្គង់គ្រឿងសង្ហារិម សម្រាប់គម្រោង សាលារៀនជំនាន់ថ្មី
- Career Category: Invitation for Bids
- Location: Pursat Province, Siemreap Province, Prey Veng Province
គម្រោង សាលារៀនជំនាន់ថ្មី នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនសំណង់, អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ដើម្បីជួសជុលអគារសិក្សា និងការផ្គត់ផ្គង់គ្រឿងសង្ហារិម នៅវិទ្យាល័យ ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់, អនុវិទ្យាល័យ អរញ្ញរង្សី ខេត្ត សៀមរាប និងវិទ្យាល័យ ព្រះអង្គឌួង ខេត្ត ព្រៃវែង ក្នុងឆ្នាំ២០២៦ នេះ។
ក្រុមហ៊ុនសំណង់, អ្នកម៉ៅការសំណង់ និងសហគ្រាស សិប្បកម្ម ទាំងអស់ដែលមានម្ចាស់តែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬម្ចាស់តែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។