ទីប្រឹក្សាផ្នែកលក់ (ច្រើននាក់)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: ផ្អែកលើបទពិសោធន៍
ករណីកិច្ច និងការទទួលខុសត្រូវ:
- ធ្វើផែនការ និងអនុវត្តន៍យុទ្ធសាស្រ្តលក់និងទីផ្សារឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងការលក់ ប្រចាំខែនិងប្រចាំឆ្នាំទៅតាមផែនការរបស់ក្រុមហ៊ុនកំណត់
- ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ ក្នុងការលើកជាគម្រោងផែនការលក់ប្រចាំឆ្នាំ និងផ្តល់នូវការគាំទ្រដើម្បីឱ្យផែនការលក់ទទួលបានជោគជ័យ
- ដឹកនាំនិងបង្ហាត់បង្ហាញភ្នាក់ងារលក់តាមគោលដៅ ដើម្បីឱ្យការលក់មានប្រសិទ្ធិភាព
- រក្សាទំនាក់ទំនងឱ្យមានភាពជិតស្និទ្ធិជាមួយអតិថិជនចាស់ និងស្វែងរកអតិថិជនថ្មីៗ
- ដោះស្រាយបញ្ហាទូទៅដែលបានជួបប្រទះអោយល្អប្រសើរទាន់ពេលវេលានិងតាមគោលការណ៍ក្រុមហ៊ុន
- ធ្វើការវិភាគទៅលើលទ្ធផលនៃការលក់និងដំណោះស្រាយផ្សេងៗ ដើម្បីរាយការណ៍ជូនប្រធានគ្រប់គ្រង
- ធ្វើការតាមដានស្ថានភាពទីផ្សារ និងគូប្រកួតប្រជែង ដើម្បីឱ្យការលក់ទៅតាមការកំណត់
- ធ្វើការងារផ្សេងៗទៀតដោយពុំចាំបាច់បង្គាប់ដោយក្រុមហ៊ុន ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតល្អត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក ទីផ្សារ និងការលក់ ឬបញ្ញាបត្រដែលពាក់ព័ន្ធនិងការងារខាងលើនេះ
ប្រវត្តិការងារ:
- មិនមានបទពិសោធន៍ ឬ មានបទពិសោធន៍យ៉ាងតិចលើផ្នែកលក់រយៈពេល ១ ឆ្នាំត្រូវបានផ្តល់អាទិភាព
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹង Word, Excel , Power point និងកម្មវិធីគណនេយ្យផ្សេងៗទៀត
- ប្រសិនបើប្រើប្រាស់ភាសារអង់គ្លេសបានកាន់តែប្រសើរ។
ជំនាញទន់
- មានភាពរួសរាយ រាក់ទាក់ និងម៉ឺងម៉ាត់ចំពោះការបំពេញការងារទៅតាមតួនាទី និងការទទួលខុសត្រូវ
- មានភាពស្មោះត្រង់ និងប្តេជ្ញាចិត្តខ្ពស់រាល់ភារកិច្ច និងតួនាទីរបស់ខ្លួន