ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ ជីកស្រះទឹកសហគមន៍
- Career Category: Invitation for Bids
- Location: Stung Treng Province, Ratanak Kiri Province
គោលបំណងនៃការអញ្ជើញ៖
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព កំពុងធ្វើការស្វែងរកក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ក្នុងការផ្ដល់សេវាកម្ម ជីកស្រះទឹកចំនួន០៤ ដែលមានបណ្តោយប្រវែង៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជំរៅ៤ម៉ែត្រ និងប្រើប្រាស់់ដីដែលបានពីការជីកស្រះរៀបចំជាភ្លឺព័ទ្ធជុំវិញស្រះចំនួន៣ម៉ែត្រកន្លះគិតពីមាត់ស្រះ
ធ្វើជើងទេរជំរេរ២ម៉ែត្រកន្លះគម្លាតចេញពីបាតស្រះខាងក្រោម ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងចំនួន២ស្រះ និងខេត្តរតនគីរីចំនួន២ស្រះ។
Eligibility
- ក្រុមហ៊ុនជីកស្រះទឹកសហគមន៍ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមដើម្បីដាក់ពាក្យដេញថ្លៃ៖
- ត្រូវមានវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្មពីក្រសួងពាណិជ្ជកម្ម
- ត្រូវមានប័ណ្ណប៉ាតង់ប្រកបអាជីវកម្មនិងវិញ្ញាបនប័ត្រចុះបញ្ជីពន្ធដារពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ត្រូវមានគ្រឿងចក្រគ្រប់គ្រាន់សម្រាប់ជីកស្រះទឹកសហគមន៍
- យល់ព្រមគោរពតាមគោលនយោបាយស្ដីពីការការពារកុមាររបស់អង្គការឌីភីអេ
- យល់ព្រមគោរពតាមច្បាប់ស្តីពីកម្រៃជើងសាររង្វាន់ និងសំណូកសូកប៉ាន់របស់អង្គការឌីភីអេ
- ត្រូវមានបទពិសោធន៍ក្នុងជីកស្រះទឹកសហគមន៍