Procurement Ads

សេចក្តីជូនដំណឹង អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់សម្ភារៈ/ឧបករណ៍ ជី និងម៉ូតូរ៉ឺម៉កកង់បី សម្រាប់ការងារនៅស្ថានីយស្ពានអង្គរ និងមណ្ឌលបី និងសម្ភារៈកសិកម្មសម្រាប់កសិករដំណាំបន្លែ និងដំណាំកេរដំណែល

with Live and Learn Cambodia Organization

BTDC-ID: 40107
Closing Date:

Expected Outputs

Announcement Description

អង្គការ​រស់នៅ​ និង​សិក្សា​នៅ​កម្ពុជា​ (Live & Learn Cambodia) ជា​អង្គការ​ក្នុងស្រុក​ មិន​រក​ប្រាក់ចំណេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០០៥ និង​បាន​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០៥។ អង្គការ​ LLC មាន​គោលបំណង​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ លើក​កម្ពស់​ការ​អភិវឌ្ឍ​ និង​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព​ តាមរយៈ​ការអប់រំ​ និង​រៀនសូត្រ​។ ការងារ​អាទិភាព​របស់យើង​ គឺ​គាំទ្រ​ និង​ពង្រឹង​ចលនា​សហគមន៍​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​និរន្តរភាព​នៃ​បរិស្ថាន​និង​ជីវភាព​។

គម្រោង​គ្រប់គ្រង​ទឹក​អង្គរ​ដោយ​ប្រសិទ្ធ​ភាព​ និង​ចីរភាព​ ដើម្បី​ភាព​ធន់​ និង​ការប្រែប្រួល​អាកាសធាតុ​ និង​សង្គម​-សេដ្ឋកិច្ច​ “Angkor Water Resilience” បង្កើត​ឡើងក្នុ​ងគោលបំណង​ក្នុង​ការ​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ពីសម័យ​អង្គរ​ឲ្យ​មានដំណើរ​ការ​ឡើងវិញ​តាមរយៈ​ការ​ជួសជុល​ និង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធារា​សាស្រ្តនានា​ ដើម្បី​ជា​ជំនួយ​ដល់ការគ្រប់គ្រង​ទឹក​ក្នុង​ឧទ្យាន​អង្គរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជួយ​សម្រួល​ដល់ការស្រោច​ស្រព​ដំណាំ​កសិកម្ម​ និង​ការ​ជួយ​កាត់បន្ថយ​គ្រោះ​រាំង​ស្ងួត​ក៏ដូចជា​គ្រោះ​ទឹកជំនន់​នៅ​ក្នុង​តំបន់​ផង​ដែរ​។ លើស​ពីនេះទៅ​ទៀត​ គម្រោង​នេះ​មាន​សកម្មភាព​នៅ​ស្ថានីយ​បណ្តុះ​កូនឈើ​ចំនួន​២កន្លែង​ ដើម្បី​បណ្តុះ​ និង​ផ្គត់ផ្គង់​កូន​រុក្ខជាតិ​ដល់ការងា​រដាំ​ដើមឈើ​នៅ​តាម​មាត់​ប្រឡាយ​ដែល​បាន​ជួសជុល​ ការ​ដាំ​ដើមឈើ​ឡើងវិញ​នៅ​ក្នុង​ឧទ្យាន​អង្គរ​ និង​មាន​ផ្តល់ពូជ​ដំណាំ​បន្លែ​ ដំណាំ​កេរដំណែល​ និង​សម្ភារៈ​កសិកម្ម​ជូន​ដល់ក​សិក​រស​ម្រាប់​ដាំ​នៅ​ក្នុង​សួន​បន្លែ​លក្ខណៈ​គ្រួសារ​ផង​ដែរ​។ ក្រៅ​ការងារ​បណ្តុះ​និង​ដាំ​កូនឈើ​ ឬដំណាំ​ទាំងនេះ​ យើង​ក៏មាន​កម្មវិធី​ផលិត​នូវ​ជីកំប៉ុស​ និង​ដីស្រកីដូង​កិន​នៅ​តាម​ស្ថានីយ​បណ្តុះ​កូនឈើ​ទាំងពីរ​កន្លែង​ផង​ដែរ​។ ដោយ​ជីកំប៉ុស​បានផលិតឡើង​ដោយ​ការ​លាយ​ចូលគ្នា​នូវ​ស្លឹកឈើ​និង​មែកឈើ​ស្រស់​ ស្លឹកឈើ​ងាប់​ដែល​ជ្រុះ​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​ និង​លាមក​សត្វ​ ដែល​វា​ជួយ​ផ្តល់ជាសារធាតុ​ចិញ្ចឹម​ដូចជា​សារធាតុ​ដែក​ដល់​ដី​ដែល​បាន​បាត់បង់​។ រីឯ​ស្រកីដូង​នឹង​ត្រូវ​បាន​ប្រមូល​ពី​ហាង​ ឬភោជនីយដ្ឋាន​ក្នុង​តំបន់​អង្គរ​ រួច​យក​កិន​ឲ្យ​ម៉ត់​ ដោយ​ស្រកីដូង​កិន​នេះ​នឹង​ជួយ​រក្សា​សំណើម​នៅ​ក្នុង​ដី​ឲ្យបាន​យូរ​ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ ជាពិសេស​នៅ​រដូវប្រាំង​។

ដូច្នេះ​ ដើម្បី​គាំទ្រ​សកម្មភាព​ និង​ដំណើរការ​ការងារ​ទាំងអស់​នេះ​ យើង​មានត​ម្រូ​វការក្នុ​ងការ​ផ្គត់ផ្គង់​សម្ភារៈ​/ឧបករណ៍​ប្រើប្រាស់​ ជី​ ម៉ូតូ​រ៉ឺម៉ក​កង់​បី​ និង​សម្ភារៈ​កសិកម្ម​ ដើម្បី​ប្រើប្រាស់​ជាប្រចាំ​។

Expected Outputs

សេចក្តីជូនដំណឹង អញ្ជើញចូលរួមការដេញថ្លៃលើការផ្គត់ផ្គង់សម្ភារៈ/ឧបករណ៍ ជី និងម៉ូតូរ៉ឺម៉កកង់បី សម្រាប់ការងារនៅស្ថានីយស្ពានអង្គរ និងមណ្ឌលបី និងសម្ភារៈកសិកម្មសម្រាប់កសិករដំណាំបន្លែ និងដំណាំកេរដំណែល

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

សមាសធាតុ​សម្រាប់​ការងារ​ដេញថ្លៃ​៖

អញ្ជើញ​ចូលរួម​ការ​ដេញថ្លៃ​លើការផ្គត់ផ្គង់​សម្ភារៈ​/ឧបករណ៍​ ជី​ និង​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ សម្រាប់​ការងារ​នៅ​ស្ថានីយ​ស្ពាន​អង្គរ​ និង​មណ្ឌល​បី​ និង​សម្ភារៈ​កសិកម្ម​សម្រាប់​កសិករ​ដំណាំ​បន្លែ​ និង​ដំណាំ​កេរដំណែល​។

ប្រភេទ​លទ្ធកម្ម​៖ ការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​

ទីតាំង​៖

  1. សម្ភារៈ​ក្នុង​ឧប​សម្ព័ន្ធ​ I និង​ II នឹង​ត្រូវ​ដឹកជញ្ជូន​មកកាន់​ស្ថានីយ​បណ្តុះ​កូនឈើ​មណ្ឌល​បី​ ស្ថិត​ក្នុង​ភូមិ​មណ្ឌល​បី​ សង្កាត់​ស្ល​ក្រាម​ និង​ស្ថានីយ​ស្ពាន​អង្គរ​ ស្ថិត​ក្នុង​ភូមិ​ក្រ​វ៉ា​ន់ សង្កាត់​នគរធំ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។
  2. សម្ភារៈ​ក្នុង​ឧប​សម្ព័ន្ធ​ III និង​ IV នឹង​ត្រូវ​ដឹកជញ្ជូន​មកកាន់​ការិយាល័យ​គម្រោង​ ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង​ និង​ នៅ​ភូមិ​ពាម​ ឃុំ​ដូន​កែវ​ ស្រុក​ពួក​ ខេត្ត​សៀមរាប​។

ប្រភេទ​៖ សម្ភារៈ​ និង​ឧបករណ៍​ ដូច​បាន​ភ្ជាប់​មក​ជាមួយ​ឧប​សម្ព័ន្ធ​ខាងក្រោម​៖

  1. ឧប​សម្ព័ន្ធ​ I: សម្ភារៈ​/ឧបករណ៍​ និង​ជីប្រើប្រាស់​
  2. ឧប​សម្ព័ន្ធ​ II: ម៉ូតូ​រ៉ឺម៉ក​កង់​បី​
  3. ឧប​សម្ព័ន្ធ​ III: សម្ភារៈ​កសិកម្ម​
  4. ឧប​សម្ព័ន្ធ​ IV: គ្រាប់​ពូជ​ដំណាំ​

បញ្ជាក់​៖ អ្នកចូលរួម​ដេញថ្លៃ​អាច​ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​រាល់​សម្ភារៈ​/ទំនិញ​ទាំងអស់​ខាងក្រោម​ ឬសម្ភារៈ​/ទំនិញ​មួយ​ចំនួន​ដែល​មាន​ ឬតាម​ឧប​សម្ព័ន្ធ​ណាមួយ​ ដោយមាន​បញ្ជាក់​ប្រភេទ​ និង​ខ្នាត​ឱ្យ​បាន​ត្រឹមត្រូវ​ដែល​មាននៅ​ក្នុង​ឧប​សម្ព័ន្ធ​ទាំងនេះ​។

Submission Requirements

សម្រាប់​អ្នក​/ក្រុមហ៊ុន​ដែល​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ គឺ​តម្រូវ​ឲ្យ​បំពេញ​ឯកសារ​ឲ្យបាន​ពេញលេញ​ក្នុង​ផ្នែក​នីមួយ​ៗដែល​តម្រូវ​ ដូច​មាន​បញ្ជាក់​លម្អិត​នៅ​ក្នុង​ ឯកសារ​ណែនាំ​ស្តីពី​ការចូលរួម​ដេញថ្លៃ​និង​សូម​បញ្ជាក់​ឲ្យបាន​ច្បាស់​នូវ​គម្រូ​ លក្ខណៈ​បច្ចេកទេស​(Specification) ខ្នាត​ប្រភេទ​ និង​តម្លៃ​ឯកតា​ និង​តម្លៃ​រួម​របស់​សម្ភារៈ​នីមួយ​ៗ ដោយ​បិទ​ឲ្យ​ជិត​រួច​ផ្ញើ​មក​ការិយាល័យ​អង្គការ​ Live & Learn ដែល​មាន​ទីតាំងនៅ​ក្នុង​មជ្ឈមណ្ឌល​អាជ្ញាធរ​ជាតិ​អប្សរា​ ក្នុង​ភូមិ​បង្កោង ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប​ព្រះរាជាណាចក្រកម្ពុជា​។ 

ទម្រង់​បែបបទ​ និង​ឯកសារ​ឧប​សម្ព័ន្ធ​ គឺ​មាន​ភ្ជាប់​មក​ជាមួយ​ ឬមាននៅ​ការិយាល័យ​គម្រោង​ដែល​បាន​បញ្ជាក់​ខាងលើ​ ឬស្នើសុំ​តាមរយៈ​អ៊ី​ម៉ែ​ល ឬលេខ​តេលេក្រាម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ដែល​ចូលរួម​ដាក់ពាក្យ​ស្នើសុំ​ដេញថ្លៃ​ត្រូវតែ​ភ្ជាប់​ឯកសារ​យោង​ពាក់ព័ន្ធ​នានា​ ដូចដែល​មាន​ចែង​លម្អិត​នៅ​ក្នុង​ឯកសារ​ណែនាំ​ស្តីពី​ការ​ចូល​លរួម​ដេញថ្លៃ​។ គណៈកម្មការ​លទ្ធកម្ម​ និង​ប្រតិបត្តិការ​ នឹង​បើក​ការប្រជុំ​នៅ​ក្រោយ​ថ្ងៃ​បិទ​បញ្ចប់​ទទួល​ឯកសារ​ដេញថ្លៃ​ និង​ធ្វើការ​សម្រេច​យក​អ្នក​ផ្គត់ផ្គង់​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​សមស្រប​ទៅតាម​លក្ខណៈ​វិនិច្ឆ័យ​របស់​គណៈកម្មការ​(មិន​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ខាង​អ្នក​/ក្រុមហ៊ុន​ផ្គត់ផ្គង់​នោះ​ទេ​)។

រាល់​ឯកសារ​ដែល​បាន​ដាក់​មក​ដើម្បី​ធ្វើការ​ដេញថ្លៃ​ទាំងឡាយ​នឹង​ត្រូវ​បាន​រក្សាទុក​ជា​ការសម្ងាត់​។

សម្រាប់​ពត៌មាន​បន្ថែម​ ទាក់ទង​នឹង​ការ​បំពេញ​ឯកសារ​ដេញថ្លៃ​ និង​ការ​ដាក់​ឯកសារ​ សូម​ធ្វើការ​ទាក់ទង​មកកាន់​៖

Attachment:
  • 1_1__Tender_Announcement_Materials_in_2_nurseries_and_agriculture
  • 1_1__Tender_Announcement_Materials_in_2_nurseries_and_agriculture
  • 1_2___Tender_Document_Materials_in_2_nurseries_and_agriculture
  • 1_2___Tender_Document_Materials_in_2_nurseries_and_agriculture
  • ១_ពាក្យស្នើសុំដេញថ្លៃផ្គត់ផ្គង់សម្ភារៈកសិកម្មដំណាំបន្លែ_និងដំណាំកេរដំណែល
  • Annex I for Nursery tool and materials
  • Annex II for Tricycle
  • Annex III material Agriculture
  • Annex IV Seeds
 

Contact Details

Office Address
  • APSARA Authority Center (មជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា), Bangkaong, Ampil Sangkat, Prasat Bakong District, Siemreap Province, Cambodia
 
Contact Name
  • វន មានសុខពិសី (ផ្នែករដ្ឋបាលទូទៅ)
  • រ៉ម វិចិត្រ (ផ្នែកសម្ភារៈ)
 
Phone
 
Email
 
Website