Procurement Ads

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ ថេប្លេត

with KAFDOC

BTDC-ID: 40066
Closing Date:

Expected Outputs

Announcement Description

សមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ (ស.ខ.អ.ជ) បាន​បង្កើត​ឡើង​ដោយក្រុម​អតីត​ជនភៀសខ្លួន​ដែល​ធ្វើការ​ផ្នែក​អភិវឌ្ឍន៍​សហគមន៍​ និង​ក្រុម​សាស្ត្រាចារ្យ​ក្នុង​ខេត្ត​ក្រចេះ​ ដែល​បាន​ស្រាវជ្រាវ​ឃើញ​នូវ​តម្រូវ​ការចាំបាច់​របស់​ប្រជាកសិករ​ខ្មែរ​តាម​តំបន់ជនបទ​ក្នុង​ការ​លើកស្ទួយ​ជីវភាព​ និង​និរន្ត​ភាព​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ ។ ដូច្នេះ​ហើយ​ទើប​ក្រុម​អ្នក​អភិវឌ្ឍន៍​សហគមន៍​ បាន​ផ្តួច​ផ្តើ​មគំនិត​បង្កើត​ឱ្យ​មាន​សមាគម​នេះ​ឡើង​ដែល​មានឈ្មោះ​ថាៈសមាគម​ខ្មែរដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ​ ដែល​មាន​អក្សរ​កាត់​«ស.ខ.អ.ជ»និង​ជា​ភាសា​អង់គ្លេស​ថា​ Khmer Association For Development Of Country-side មាន​អក្សរ​កាត់​ KAFDOC ។ សមាគម​នេះ​ ជាស​មា​គម​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ និង​មិន​រក​ប្រាក់​កម្រៃ​ បម្រើ​សកម្មភាព​មនុស្សធម៌​ ហើយ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ថ្ងៃ​ទី​១៣ ខែ​ធ្នូ​ ឆ្នាំ​១៩៩៤។

អង្គការ​កា​ហ្វដុក​ សូម​អញ្ជើញ​ក្រុមហ៊ុន​ស្រប​ច្បាប់​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​ ថេប្លេត ដែល​មាន​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកផ្គត់ផ្គង់ ថេប្លេត

  • Career Category: Invitation for Bids
  • Location: Kratie Province
Summary

ផ្គត់ផ្គង់​ថេប្លេតចំនួន​៣៤០គ្រឿង​ ប្រភេទ​ Tablets (Huawei MatePad SE 11 WIFI 128GB|4GB Wifi Resolution FHD 1200 x 1920 pixels Free Screen Free Keyboard Free Case Cover. 1 Year Warranty in stock, the product delivered free delivery to office KAFDOC Kratie Province)

Submission Requirements

លោក​ លោកស្រី​ ដែល​មាន​ចំ​ណា​បអារ​ម្យចូលរួម​ ភ្ជាប់​មក​នូវ​ ឯកសារ​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ តារាង​សម្រង់​តម្លៃ​ នៃ​សម្ភារៈ​មកកាន់​អង្គការ​កា​ហ្វដុក​ ដែល​មាន​អាសយដ្ឋាន​ ដូច​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​ ត្រឹម​ម៉ោង​៥ល្ងាច​ ថ្ងៃ​ទី​១១ ខែ​មិថុនា​ ឆ្នាំ​២០២៦។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ ថេប្លេត សូម​ទាក់ទង​លោកស្រី​ ប៊ុន ស៊ូ​ហម តាមរយៈ​លេខទូរស័ព្ទ​ ដែល​បាន​ផ្ដល់​ជូន​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។

បញ្ជាក់​៖ អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស​ ត្រូវ​ពិភាក្សា​ជាមួយ​បុគ្គលិក​អង្គការ​កា​ហ្វដុក​ និង​អង្គការ​ឆា​លហ្វា​ន កម្ពុជា​ និង​ពិនិត្យ​លើកុងត្រា​ ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​សម្ភារៈ​ជួន​អង្គការ​ ។

 

Contact Details

Office Address
  • Ou Ruessei Ti Pir, Ou Ruessei Sangkat, Kracheh Municipality, Kratie Province, Cambodia
 
Contact Name
  • អង្គការ កាហ្វដុក
  • លោកស្រី ប៊ុន ស៊ូហម
 
Phone