Job Announcement

អ្នកបើកបរ

with The HALO Trust Cambodia

BTDC-ID: 40055
Closing Date:

Announcement Positions

Announcement Description

ហេ​ឡូ​ត្រា​ស្ត ជា​អង្គការ​បោស​សម្អាត​មីន​មនុស្សធម៌​ដ៏​ធំបំផុត​ក្នុង​ពិភពលោក​ បាន​និង​កំពុង​ធ្វើការ​បោស​សម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​លើ​ពិភពលោក​។ មាន​បុគ្គលិក​កំពុង​បម្រើ​ការ​ជាង​ ១៣,០០០ នាក់​ នៅ​ក្នុង​ប្រទេស​ចំនួន​ ៣២ និង​តំបន់​ដែល​បាន​និង​កំពុង​ជួយ​ដល់​គ្រួសារ​រាប់​លាន​នាក់​ត្រឡប់ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​ ដោយ​សុវត្ថិភាព​ ប៉ុន្តែ​នៅ​មានការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​បន្ត​។ អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ធ្វើការ​នៅ​ក្នុង​ប្រទេសកម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩១ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង​ ១០០០នាក់​ កំពុង​ធ្វើការ​ លើ​គម្រោង​បោស​សម្អាត​មីន​ និង​យុទ្ឋភ័ណ្ឌមិនទាន់​ផ្ទុះ​ នៅ​ភាគ​ខាងជើង​ ពាយ័ព្យ​ និង​ខាងកើត​នៃ​ប្រទេស​។

Announcement Positions

អ្នកបើកបរ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: $296
សង្ខេបមុខតំណែង

ប័ណ្ណ​បើកបរ​ C = គ - CE = ង

ទីតាំងៈ ខេត្ត​សៀមរាប​១-ចល័ត​តាម​បណ្ដា​ខេត្ត​

រាយការណ៍​ជូនៈ ប្រធាន​អ្នកបើក​បរ​

អ្នកបើក​បរ​ ត្រូវធ្វើ​ការ​ក្នុង​ផ្នែក​គ្រប់គ្រង​យានយន្ត​ និង​ដឹកជញ្ជូន​ របស់​អង្គការ​ហេ​ឡូ​ត្រា​ស្តកម្ពុជា​ ក្នុង​ការ​គាំទ្រ​ផ្ទាល់​ដល់ក​ម្មវិធី​ហេ​ឡូ​ត្រា​ស្តកម្ពុជា​។ អ្នកបើក​បរ​ត្រូវ​បាន​គ្រប់គ្រង​ ដោយ​ប្រធាន​ផ្នែក​បើកបរ​យានយន្ត​ នឹង​ផ្ដល់​នូវ​ជំនាញ​ព្រមទាំង​ជួយ​ដល់​បុគ្គលិក​ទីបញ្ជាការ​ និង​ការងារ​នៅ​ចម្ការ​មីន​ ដើម្បី​ទទួល​បាន​ផែនការ​ រៀបចំ​កាលវិភាគ​ដឹកជញ្ជូន​ បើកបរ​ និង​ដឹក​បុគ្គលិក​ សម្ភារៈ​ និង​ទំនិញ​ដោយ​ផ្អែកលើ​ការរៀបចំ​ដឹកជញ្ជូន​ ដើម្បី​បំពេញ​ការងារ​របស់​ អង្គការ​ហេ​ឡូ​ត្រា​ស្ត និង​មនុស្សធម៌​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ភារកិច្ចចម្បង
  • ការបើកបរ រថយន្តតូច រថយន្តធំ រថយន្តក្រុង និងរថយន្តមួយចំនួនទៀត អាស្រ័យលើកម្រិតរថយន្តទទួលបាន។
  • ពេលដឹកជញ្ជូនបុគ្គលិក លើដងផ្លូវប្រកបដោយសុវត្ថិភាព និងធានាថា បុគ្គលិកត្រូវប្រកាន់ខ្ជាប់នូវគោលកាណ៍ សុវត្ថិភាពមុនពេលចាកចេញនិងកំឡុងពេលកំពុងបើកបរ។
  • បំពេញភារកិច្ច និងសេវាដឹកជញ្ជូន ជាមួយនឹងការចែកចាយ និងជូនដំណឹងពីការទទួលបានទាន់ពេលវេលា។
  • រៀបចំបញ្ជីត្រួតពិនិត្យប្រចាំថ្ងៃ សម្រាប់រថយន្តដែលបានប្រគល់ឲ្យ មានដូចជា រ៉ឺម៉ក និងបរិក្ខារទាំងឡាយ ហើយប្រាកដថា សម្ភារៈទាំងនោះ ត្រូវគ្នាទៅនឹងស្តង់ដារដែលបានណែនាំ។
  • ធ្វើតាមការណែនាំ អំពីទីតាំង ផែនទីបង្ហាញផ្លូវ ដោយយោងទៅតាមច្បាប់ ឯកសារផ្សេងៗស្តីពីច្បាប់ចររាចរណ៍ ដែលបានអនុម័ត និងធ្វើបច្ចុប្បន្នភាព ហើយត្រូវធានាថា ឯកសារទាំងអស់នោះ ត្រូវបានថតចម្លងសម្រាប់យកប្រើការ។
  • ត្រួតពិនិត្យរថយន្តប្រចាំថ្ងៃ កាលវិភាគ និងផែនការសម្រាប់ការថែទាំបង្ការទុកជាមុន ដែលត្រូវធ្វើជាប្រចាំ។
  • ប្រមូល និងផ្ទុកសម្ភារៈដោះមីន និងសម្ភារៈផ្សេងៗទៀត ផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចងភ្ជាប់យ៉ាងជាប់ត្រឹមត្រូវទៅតាមការកំណត់បន្ទុកហើយបញ្ជូនស្របតាមផែនការការងារដែលបានចាត់តាំង។
  • មានទំនួលខុសត្រូវសម្រាប់ការថែទាំរថយន្តជាមូលដ្ឋាន ក្នុងអនុលោមតាមការអនុវត្តន៍ការងារ គោនយោបាយ និងដំណើរការដ៏មានសុវត្ថិភាពទាំងអស់។ ពិនិត្យបរិក្ខារដែលពាក់ព័ន្ធទាំងឡាយមុនពេលចាប់ផ្ដើមធ្វើដំណើរ។
  • បំពេញនិងផ្ទៀងផ្ទាត់កិច្ចការលើក្រដាសស្នាមឲ្យបានត្រឹមត្រូវ និងការកត់ត្រា ការធ្វើដំណើរ និងប្រេងនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃ។
  • ត្រូវថែរក្សារថយន្ត អង្គការហេឡូត្រាស្ត ឲ្យបានស្អាត និងមានរបៀបរៀបរយជានិច្ច។
  • ជូនដំណឹងទៅប្រធានគ្រប់គ្រង ពីសុពលភាពនៃឯកសារដែលពាក់ព័ន្ធនឹងការបើកបរ ដើម្បីមានផែនការធ្វើវាថ្មី។
  • ការអនុវត្តន៍តាម
  • កំណត់អត្តសញ្ញាណ កាត់បន្ថយ និងបង្កើនសុវត្ថិភាព តាមដងផ្លូវទាក់ទងហានិភ័យ និងរាយការណ៍ទាន់ពេលវេលា។
  • កត់ត្រាការធ្វើដំណើរទាំងអស់និងការប្រើប្រាស់ប្រេងនៅក្នុងសៀវភៅកំណត់ត្រាក្នុងបែបបទត្រូវតាមពេលវេលា។
  • ត្រូវធានាថា ឯកសារផ្លូវច្បាប់ទាំងអស់ត្រូវបានបន្តសុពលភាពឡើងវិញឲ្យបានទាន់ពេលវេលា និងមានសុពលភាពមុនពេលធ្វើដំណើរ ដូចជា ប័ណ្ណបើកបរ ធានារ៉ាប់រង ការឆែកអនុលោមតាមច្បាប់សុវត្ថិភាពរបស់រដ្ឋាភិបាល។
  • ភារកិច្ចបន្ថែម
  • ជាបុគ្គលិកត្រៀមបម្រុង សម្រាប់ផ្នែកភស្តុភារតាមតំបន់ ដើម្បីអនុវត្តការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងសម្ភារៈ។
  • ទំនាក់ទំនងជាមួយអ្នកបើកបរដទៃទៀត ពីការបែងចែកផែនការការងារប្រចាំថ្ងៃ និងកំណត់អត្តសញ្ញាណការបណ្ដុះបណ្ដាលដែលពាក់ព័ន្ធ។
  • ត្រូវជួយផ្នែកយានយន្ត ក្នុងការរៀបផែនការ ដឹកជញ្ជូនសម្រាប់ការប្រើប្រាស់រថយន្ត និងទំនិញឲ្យបានសមស្រប។
  • ត្រូវមានការទទួលខុសត្រូវការងារផ្សេងៗទៀត ដែលត្រូវបានចាត់ចែង ឬដាក់ឲ្យធ្វើដោយថ្នាក់ដឹកនាំ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ
  • អង់គ្លេស
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបទពិសោធន៍ជាអ្នកបើកបរ ដោយពេញចិត្តក្នុងបរិបទមនុស្សធម៌។
  • ធ្លាប់មានការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវ ជាការចាំបាច់។
  • មានមូលដ្ឋានគ្រឹះក្នុងការថែទាំរថយន្តនិងជំនាញជួសជុល។
  • មានចំណេះដឹងល្អ ផ្នែករថយន្តតូយ៉ូតា ឡែនគ្រីសសឺ ឡែនរ៉ូវើ និងប្រភេទរថយន្តដឹកទំនិញធុនធំ។
  • ចេះភាសាអង់គ្លេស សម្រាប់ការប្រាស្រ័យទាក់ទងផ្លូវការ កាន់តែល្អ។
  • ប័ណ្ណបើកបរ មានសុពលភាពជាមួយប្រភេទប័ណ្ណដែលពាក់ព័ន្ធ ជាការចាំបាច់។ រថយន្តធុនតូច រថយន្តក្រុង និងរថយន្តដឹកទំនិញធុនធំ។
  • មានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ ស្ថានភាពផ្លូវ និងបទប្បញ្ញត្តិអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល។
  • ធ្លាប់ស្គាល់ យល់ដឹងពីបរិស្ថានការងារ និងតំបន់ប្រតិបត្តិការរបស់អង្គការហេឡូត្រាស្ត។
  • ចេះអក្សរសាស្ត្រខ្មែរ និងលេខបានល្អ។
  • មានបទពិសោធន៍ ក្នុងការងារជាមួយអង្គការក្រៅរដ្ឋាភិបាល កាន់តែល្អ។
ជំនាញទន់
  • អាចធ្វើការដោយឯករាជ្យជាមួយនឹងការផ្ដួចផ្ដើមនិងស្វែងរកដំណោះស្រាយផ្សេងៗ។
  • អាចធ្វើការងារជាក្រុមយ៉ាងមានប្រសិទ្ធភាព។
  • មានសុខភាពល្អរឹងមាំ និងចេះបត់បែន។
  • មានឆន្ទៈ និងធ្វើការលើសម៉ោងក្នុងស្ថានភាពសម្ពាធការងារ កំឡុងពេលថ្ងៃសម្រាកបុណ្យជាតិ និងថ្ងៃចុងសប្ដាហ៍
 

How to Apply

បេក្ខជន​ ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​(មិន​ឲ្យលើស​ ២ទំព័រ​), លិខិត​ចំណាប់អារម្មណ៍​ (១ទំព័រ​), ភ្ជាប់​មក​ជាមួយ​ប័ណ្ណ​បើកបរ​ប្រភេទ​ C = គ - CE = ង និង​អត្តសញ្ញាណប័ណ្ណ​មាន​សុពលភាព​មកកាន់​ emailដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ដោយ​ដាក់​តួនាទី​ “ អ្នកបើក​បរ​ រថយន្ត​ មកកាន់​ ផ្នែក​ធនធានមនុស្ស​របស់​អង្គការ​ ហេ​ឡូ​ត្រា​ស្ត ក្នុង​ខេត្ត​សៀមរាប​។បេក្ខជន​/បេ​ក្ខនារី​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​នឹង​ត្រូវ​បាន​ទាក់ទង​ទៅ​សម្រាប់​ធ្វើការ​សម្ភាសន៍​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ស្មើ​ៗគ្នា​ ចំពោះ​បេក្ខជន​ទាំងឡាយ​ណា​ដែល​ដាក់ពាក្យ​ធ្វើការងារ​ ដោយ​មិន​ប្រកាន់​ ពូជសាសន៍​ អាយុ​ ពិការភាព​ ការ​កែ​ភេទ​ អាពាហ៍ពិពាហ៍​ ដៃគូ​រស្នេហា​ មានផ្ទៃពោះ​ ភាពជា​ម្ដាយ​ ពូជអម្បូរ​ ជំនឿ​សាសនា​ ភេទ​ ឬទំនោរ​ភេទ​។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្ដេជ្ញា និង​ទទួលយក​ ទាំង​វប្បធម៌​រួម​ និង​វប្បធម៌​ផ្សេង​ៗគ្នា​ ហើយ​ពួកយើង​ព្យាយាម​ស្វែងរក​ការ​ជ្រើសរើស​ ការ​អភិវឌ្ឍន៍​ និង​ថែរក្សា​ អ្នកមាន​ទេពកោសល្យ​បំផុត​ពី​បណ្ដុំ​បេក្ខជន​ផ្សេង​ៗ។

អង្គការ​ហេ​ឡូ​ត្រា​ស្ត បាន​ប្តេជ្ញា​ធានា​ថា​ ការ​ផ្តល់នូវ​សុវត្ថិភាព​ និង​បរិយាកាស​ទុកចិត្ត​បាន​ ដែល​ការពារ​ និង​លើក​កម្ពស់​សុខុមាលភាព​ ព្រមទាំង​អ្នកចូលរួម​ទំនាក់ទំនង​ ឬជា​ផ្នែក​មួយ​នៃ​អង្គការ​សប្បុរស​ធម៌​ ជាមួយនឹង​ការ​មិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ដែល​ប្រឈម​នឹង​រឿង​នេះ​។

Attachment:
  • Job Announcement for Driver-Class II
 

Contact Details

Office Address
  • No, street 6, Chey, Tuek Vil Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • The HALO Trust Cambodia
 
Email