Procurement Ads

សេចក្តីប្រកាសចូលរួមដេញថ្លៃ ផ្ដត់ផ្គង់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់

with Improvement of the Disposal Capacity of Plastic Litter in Urban Provinces

BTDC-ID: 40053
Closing Date:

Expected Outputs

Announcement Description

ក្រសួង​បរិស្ថាន​ បាន​ទទួល​ថវិកា​ពី​ស្ថានទូត​ជប៉ុន​ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP) ដើម្បី​អនុវត្ត​ គម្រោង​ការ​ពង្រឹង​សមត្ថភាព​ដោះស្រាយ​សំណល់​ប្លាស្ទិក​នៅ​ទីប្រជុំជន​ ដែល​គម្រោង​នេះ​មាន​រយៈពេល​ចាប់ពី​ខែកុម្ភៈ​ ឆ្នំា២០២៥ ដល់​ខែ​មិថុនា​ ឆ្នំា២០២៧ នៅ​រាជធានី​ ខេត្ត​/ចំនួន​ប្រាំពីរ​ គឺ​ រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះ​សីហ​នុ​ ខេត្ត​សៀមរាប​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​កោះកុង​ ខេត្ត​កំពត​ និង​ខេត្ត​កែប​។ គម្រោង​នេះ​មាន​គោលបំណង​ ដើម្បី​បង្ការ​ និង​កាត់បន្ថយ​ឱ្យ​បានជា​អប្បបរមា​នូវ​ការ​បំពុល​ដោយ​សំណល់​ប្លាស្ទិក​នៅ​លើ​ដី​ និង​ក្នុង​សមុទ្រ​ តាមរយៈ​ការ​លើក​កម្ពស់​យុទ្ធសាស្ត្រ​កាត់បន្ថយ​ប្លាស្ទិក​ 5Rs។

Expected Outputs

សេចក្តីប្រកាសចូលរួមដេញថ្លៃ ផ្ដត់ផ្គង់ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់

  • Career Category: Invitation for Bids
  • Location: Phnom Penh, Preah Sihanouk Province, Siemreap Province, Tboung Khmum Province, Koh Kong Province, Kampot Province, Kep Province
Summary

ជា​ផ្នែក​មួយ​ក្នុង​ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារ​ប្លាស្ទិក​ គម្រោង​នឹង​ផ្តល់ជូន​ផង​ដែរ​នូវ​ធុង​ទឹក​ក្តៅ​ទឹក​ត្រជាក់​ខ្នាត​តូច​ជូន​ស្ថាប័ន​សាធារណៈ​ សាលារៀន​ និង​ទី​សាធារណៈ​ផ្សេង​ៗនៅ​តាម​បណ្តារា​ជធានី​ និង​ខេត្ត​ដែល​បាន​អនុវត្ត​គម្រោង​នេះ​។

Submission Requirements

លក្ខខណ្ឌ​ជ្រើសរើស​

  • ក្រុមហ៊ុន​ដែល​ដាក់​ដេញថ្លៃ​ត្រូវ​មាន​ឯកសារ​ចុះបញ្ជី​រពន្ធ​ដា​ត្រឹមត្រូវ​សម្រាប់​ធ្វើអាជីវកម្ម​ និង​នៅ​មាន​សុពលភាព​
  • ផ្ញើ​ឯកសារ​ដែល​បំពេញ​រួច​ តាមរយៈ​ Email ឬស្រោម​សំបុត្រ​បិទ​ជិត​
  • ត្រូវ​ទទួលយក​ការ​ទូទាត់​សាច់ប្រាក់​តាម​ធនាគារ​ និង​ទទួលយក​ការ​ទូទាត់​តាម​ដំណាក់កាល​

ឯកសារ​ភ្ជាប់​សម្រាប់​ដេញថ្លៃ​រួម​មាន​៖

  • គោលការណ៍​ណែនំាស្តីពី​ការ​ដេញថ្លៃ​
  • សម្រង់​តម្លៃ​ដែល​ភ្ជាប់​ជាមួយ​ រូបភាព​ ឬ រូបថត​ និង​ព័ត៌មាន​ដែល​ទាក់ទង​នឹង​សម្ភារៈ​ដេញថ្លៃ​ (ឧ. រូប​ធុង​ចម្រោះ​ទឹក​) សេវាកម្ម​ និង​ការ​ដឹកជញ្ជូន​
  • ប័ណ្ណ​ប៉ាត​ង់របស់ក្រុមហ៊ុន​អាជីវកម្ម​
  • លេខ​ទំនាក់ទំនង​ ឈ្មោះ​ក្រុមហ៊ុន​ និង​ទីតាំង​ក្រុមហ៊ុន​(អាសយដ្ឋាន​)
  • អត្តសញ្ញាណប័ណ្ណ​

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​អ្នក​ផ្គត់ផ្គង់​ ដែល​មានបំណង​ និង​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាក់ពាក្យ​ដេញថ្លៃ​ សូម​បំពេញ​ក្នុង​ឯកសារ​សំណើ​រស​ម្រង់​តម្លៃ​ដែល​បាន​ភ្ជាប់​ជូន​។ អ្នក​ដេញថ្លៃ​អាច​សម្រេច​ជ្រើសរើស​ផ្តល់សេវា​ផ្គត់ផ្គង់​ទំាងអស់​ខាងលើ​ ឬ ផ្នែក​ណាមួយ​បាន​។ សូម​ផ្ញើ​មក​មន្រ្តីបង្គោល​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់​ទនង។

ផុត​កំណត់​នៃ​ការ​ទទួលពាក្យ​ដេញថ្លៃ​ត្រឹម​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា​ ឆ្នាំ​២០២៦

Attachment:
  • Request for quotation-019-2026
 

Contact Details

Office Address
  • Ministry of Environment (MoE) Morodok Techo Building, Lot 503, Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Improvement of the Disposal Capacity of Plastic Litter in Urban Provinces
 
Phone
 
Email