Job Announcement

អ្នកបើកបរ និងជំនួយការការិយាល័យ

with StudyBeyondBorders Organization

BTDC-ID: 40040
Closing Date:

Announcement Positions

Announcement Description

អង្គការ​សិក្សា​ឥត​ព្រំដែន​កម្ពុជា​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចុះបញ្ជី​ក្នុង​ប្រទេសកម្ពុជា​និង​អនុ​វត្ដគម្រោង​នៅ​តំបន់ជនបទ​ក្នុង​ខេត្ត​បាត់​ដំបង​ ខេត្ត​សៀមរាប​ និង​ខេត្ត​ឧត្តរមានជ័យ​។ អង្គការ​ទទួល​បានការ​គាំទ្រ​ពី​បណ្តា​អង្គការ​ដៃគូ​ដែល​បាន​ចុះបញ្ជី​ក្នុង​ការ​អភិវឌ្ឍ​រួម​មាន​ប្រទេស​អូស្រ្តាលី ចក្រភពអង់គ្លេស​ និង​ប្រទេស​អៀ​រឡ​ង់។

អង្គការ​សិក្សា​ឥត​ព្រំដែន​ធ្វើការ​នៅ​ក្នុង​វិស័យ​អប់រំ​ជាមួយ​រដ្ឋាភិបាល​កម្រិត​បឋមសិក្សា​ អង្គការ​ចាប់ដៃ​គូ​ជាមួយ​សាលារៀន​នៅ​ភាគ​ខាងជើង​នៃ​ប្រទេសកម្ពុជា​ ដើម្បី​ជំរុញ​កំណើន​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ និង​ថ្នាក់​ដឹង​នាំ​សាលា​។ ការ​ជំរុញ​ក្នុងស្រុក​ និង​ការចូលរួម​ពី​អន្តរជាតិ​ យើង​រួមបញ្ចូល​គ្នា​នូវ​ការស្រាវជ្រាវ​ដែល​គួរ​ឱ្យ​គោរព​ជាមួយនឹង​គតិ​តាម​បរិ​បទ​ដើម្បី​បង្កើត​ដំណោះស្រាយ​ពាក់ព័ន្ធ​ដែល​បង្កប់​នូវ​ភាពជា​ម្ចាស់​ដោយ​ផ្ទាល់​ជាមួយ​អ្នកអប់រំ​ក្នុងស្រុក​។ យើង​រួមគ្នា​បង្កើត​ភស្តុតាង​ ដើម្បី​ធានា​ថាសិស្សមាន​លទ្ធភាព​ទទួល​បាន​គុណភាព​ រួមបញ្ចូល​ការ​បង្រៀន​ និង​ការ​រៀន​ ដើម្បី​គាំទ្រ​ការ​បកប្រែ​នៃ​ការយល់​ដឹង​ផ្អែកលើ​ភស្តុតាង​ទៅ​ក្នុង​គោល​នយោបាយ​ និង​ការ​អនុវត្ត​តាមរយៈ​ការ​តស៊ូ​មតិ​។ នេះ​បម្រើ​ដើម្បី​ជំរុញ​ការ​ផ្លាស់​ប្តូរជា​ប្រព័ន្ធ​ ដោយ​ធានា​បាន​នូវ​អនាគត​ដ៏​ត្រចះត្រចង់​សម្រាប់​កុមារ​កម្ពុជា​ និង​សហគមន៍​របស់​ពួកគេ​។

កម្មវិធី​បរិ​វត្ត​អប់រំ​របស់យើង​ និង​គម្រោង​សម្ព័ន្ធ​ស្រាវជ្រាវ​ EPIC បង្កើត​ជា​គំនិត​ផ្តួច​ផ្តើ​មឈាន​មុខ​គេ​ ហើយ​ត្រូវ​បាន​គាំទ្រ​ដោយក្រុម​ការងារ​សេវាកម្ម​រួម​របស់យើង​ ដែល​អាច​ឱ្យ​ការងារ​ទាំងអស់​របស់យើង​បាន​សម្រេច​បាន​។ យើង​ស្វែងរក​ការ​បន្សាំ​នូវ​រាល់​ការងារ​របស់យើង​នៅ​ថ្នាក់​សាលា​ ស្រុក​ ខេត្ត​ និង​ថ្នាក់​ជាតិ​។

Announcement Positions

អ្នកបើកបរ និងជំនួយការការិយាល័យ

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកជំនួយការ, ផ្នែកបើកបរ/ដឹកជញ្ចូន
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ទទួលខុសត្រូវ​ចំពោះ​៖ ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មាន​វិទ្យា​និង​បរិក្ខារ​

ទីតាំង​៖ ការិយាល័យ​ស្រុក​ក្រឡាញ់​និង​តម្រូវ​អោយ​មានការ​ធ្វើដំណើរ​ទៅកាន់​តំបន់​គោលដៅ​ផ្សេងទៀត​ក្នុង​ខេត្ត​សៀមរាប​ បាត់​ដំបង​ និង​ខេត្ត​ឧត្តរមានជ័យ​

ប្រភេទ​ការងារ​៖ ពេញ​ម៉ោង​ (កិច្ចសន្យា​ការងារ​មិនមាន​កំណត់​ថេរ​វេលា​)

ថ្ងៃ​ចាប់​ផ្តើ​ម៖ ០១ កក្កដា​ ២០២៦

ទិដ្ឋភាព​ទូទៅ​នៃ​មុខតំណែង​

អ្នកបើក​បរ​ និង​ជំនួយ​ការ​ការិយាល័យ​ទទួលខុសត្រូវ​ក្នុង​ការ​ផ្តល់សេវាកម្ម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​ ទាន់ពេល​វេលា​ និង​គួរ​ឱ្យ​ទុកចិត្ត​សម្រាប់​បុគ្គលិក​ ភ្ញៀវ​ និង​សម្ភារៈ​របស់​អង្គការ​ ព្រមទាំង​ជួយ​ដល់​ប្រតិបត្តិការ​ការិយាល័យ​ជាប្រចាំ​ផង​ដែរ​។ តួនាទី​នេះ​តម្រូវ​ឱ្យ​ថែទាំ​យានជំនិះ​ និង​ធ្វើ​កំណត់​ត្រា​ធ្វើដំណើរ​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយ​ការងារ​រដ្ឋបាល​ការិយាល័យ​ត្រូវ​បាន​បញ្ចប់​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ការិយាល័យ​ដោយ​រលូន​។

ទំនួល​ខុសត្រូវ​ និង​ភារកិច្ច​សំខាន់​ៗដែល​ត្រូវ​បាន​ចាត់ចែង​ក្នុង​តួនាទី​នេះ​មានរាយ​ខាងក្រោម​ អ្នកបើក​បរ​ និង​ជំនួយ​ការ​ការិយាល័យ​ក៏​អាច​តម្រូវ​អោយ​រាយការណ៍​ប្រធាន​បទ​អន្តរ​វិស័យ​និង​បញ្ហា​អំឡុង​ពេល​មានអាសន្ន​ ដែល​អាច​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ការងារ​ប្រកបដោយ​ប្រសិទ្ធ​ភាព​របស់​អង្គការ​ និង​គម្រោង​។

ការងារ​នៅ​អង្គការ​ SBB Cambodia

ម៉ោង​ការងារ​ទូទៅ​ចំនួន​៤០ម៉ោង​ក្នុង​មួយ​សប្តាហ៍​។ សិទ្ធ​អនុញ្ញាត​រួម​មាន​ ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំចំនួន​ ១៨ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ​ និង​តាម​ការ​គណនា​នៃ​ម៉ោង​ធ្វើការ​ជាក់​ស្តែង​ ឬដែល​ត្រូវ​បាន​អនុម័ត​ជាមុន​។ ការ​ឈប់​សម្រាក​ឈឺ​រហូតដល់​ 10ថ្ងៃ​ និង​ថ្ងៃបុណ្យ​ឈប់​សម្រាក​កំណត់​ទៅតាម​ច្បាប់​ឈប់​សម្រាក​សាធារណៈ​។ ការងារ​ចុង​សប្តាហ៍​ម្តង​ម្កាល​អាច​ត្រូវ​បាន​តម្រូវ​នឹង​អាច​ទទួល​បាន​ពេល​ឈប់​សម្រាក​សងវិញ​ជា​ "ពេលវេលា​ឈប់​សម្រាក​ជំនួស​"។

អង្គការ​ SBB Cambodia ប្តេជ្ញា​ការពារ​សុវត្តិភាព​កុមារ​ និង​ជន​ងាយ​រងគ្រោះ​។ បេក្ខជន​ដែល​ទទួល​បាន​ជោគជ័យ​នឹង​តម្រូវ​ឱ្យ​ផ្តល់លិខិត​បញ្ជាក់​កិរិយា​មាយា​ទ និង​ឯកសារ​យោង​នៃ​អ្នក​ធា​-នា​។ អ្នក​ក៏​នឹង​តម្រូវ​ឱ្យ​ស្នើសុំ​ចុះហត្ថលេខា​លើ​គោល​នយោបាយ​ការពារ​កុមារ​ និង​ជន​ងាយ​រងគ្រោះ​ ព្រមទាំង​គោល​នយោបាយ​ក្រម​សីលធម៌​។

អង្គការ​ SBB Cambodia ជា​អង្គការ​ដែល​ផ្តល់ឱកាស​ដល់​និយោ​ជិកស្មើ​ៗគ្នា​ដោយ​មិន​រើសអើង​ចំពោះ​និយោជិត​ ឬអ្នក​ដាក់ពាក្យ​ស្មើ​សុំ​ណាម្នាក់​ ដោយ​ប្រការ​ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ​ អាយុ​ ដើមកំណើត​ ជាតិ​ សាសនា​ និន្នាការ​ភេទ​ អត្តសញ្ញាណ​យេ​នឌ័រ ឬការ​បញ្ចេញមតិ​ ឋានៈ​ជា​អតីត​យុទ្ធជន​ និង​ពិការភាព​ ឬថ្នាក់​សហ​ព័ន្ធ​រដ្ឋ​ ឬប្រទេស​ក្នុង​តំបន់​ផ្សេង​ៗ ណាមួយ​ឡើយ​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ទំនួលខុសត្រូវទី១៖ ការគាំទ្រផ្នែកធ្វើដំណើរ​
  • ទទួលខុសត្រូវចំពោះការផ្តល់ជូននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាសម្រាប់បុគ្គលិក ភ្ញៀវ និងសម្ភារៈ។
  • គោរពច្បាប់ចរាចរណ៍ និងនីតិវិធីសុវត្ថិភាពរបស់អង្គភាពជានិច្ច។
  • ធានាសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរអំឡុងពេលធ្វើដំណើរ។
  • បង្កើនប្រសិទ្ធភាពឬការយកចិត្តទុកដាក់បន្ថែម នៅពេលធ្វើដំណើរឆ្លងកាត់ទីប្រជុំជន និងទិសដៅតាមខេត្ត។
  • ជួយក្នុងការរៀបចំភស្តុភារធ្វើដំណើរ។
  • ទំនួលខុសត្រូវទី២៖ ការថែទាំយានយន្ត
  • ធ្វើការត្រួតពិនិត្យយានយន្តជាប្រចាំ និងត្រួតពិនិត្យថែទាំមូលដ្ឋាន​(កម្រិតប្រេង ទឹក សម្ពាធកង់ និងអាគុយ) នៅលើយានជំនិះ
  • រក្សាយានជំនិះឱ្យស្អាត ចាក់បំពេញម៉ាសូត និងស្ថិតក្នុងលក្ខខណ្ឌល្អគ្រប់ពេល។
  • រាយការណ៍អំពីការជួសជុលគ្រឿងម៉ាស៊ីន ឬសេវាជួលជុលដែលបានគ្រោងទុក ឬគ្រោះថ្នាក់ដែលបានកើតឡើង ឬតម្រូវការថែទាំភ្លាមៗទៅកាន់អ្នកគ្រប់គ្រងផ្ទាល់។
  • រក្សានិងចុះក្នុងសៀវភៅកត់ត្រាយានយន្ត និងកំណត់ត្រាប្រេងឥន្ធនៈ ព្រមទាំងចំណាយថ្លៃប្រេងឱ្យបានត្រឹមត្រូវ។
  • ទំនួលខុសត្រូវទី៣៖ ជំនួយផ្នែករដ្ឋបាល​ និងផ្នែកគម្រោង
  • ជួយក្នុងការទុកដាក់ឯកសារ ការថតចម្លង ការស្កេន និងការរៀបចំឯកសារ សម្ភារៈសម្រាប់ការប្រជុំ ឬរៀបចំទីតាំងប្រជុំ និងសិក្ខាសាលា។
  • ទទួល ចែកចាយ និងបញ្ជូនឯកសារ ឬកញ្ចប់សម្ភារៈតាមតម្រូវការ។
  • គាំទ្រលទ្ធកម្ម និងដំណើរការទូទាត់ការចំណាយនៅពេលត្រូវបានចាត់ចែង។
  • ទំនាក់ទំនងល្អជាមួយបុគ្គលិក ឬអ្នកដំណើរដែលត្រូវទៅទទួល និងជូនត្រឡប់តាមកាលវិភាគដែលបានកំណត់។
  • បំពេញភារកិច្ចការិយាល័យផ្សេងៗ ដែលចាត់ចែងដោយអ្នកគ្រប់គ្រងផ្ទាល់ និង/ឬដោយក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - យ៉ាងរលូន
ប្រវត្តិការងារ:
  • មានបទពិសោធន៍យ៉ាងតិច ក្នុងការបើកបរ ជាពិសេសធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយ និងផ្លូវពិបាកៗដោយប្រើបច្ចេកទេសយានជំនិះ 4x4រយៈពេល ១ ទៅ ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • មានបណ្ណបើកបរកម្ពុជាដែលមានសុពលភាព និងយ៉ាងហោចណាស់ប្រភេទ ខ ដែលពុំធ្លាប់មាន គ្រោះថ្នាក់
  • ស្គាល់ផ្លូវក្នុងតំបន់ និងបទប្បញ្ញត្តិចរាចរណ៍
  • មានចំណេះដឹងមូលដ្ឋាននៃការថែទាំរថយន្ត (ឧ. ពិនិត្យធុងទឹក សម្ពាធសំបកកង់ និងការដោះស្រាយបញ្ហាជាមូលដ្ឋានសម្រាប់ម៉ាស៊ីនម៉ាស៊ូតទំនើប)
  • អាចអាន សរសេរ​ និងទំនាក់ទំនងជាភាសាខ្មែរ
  • មានចំណេះដឹងកុំព្យូទ័រជាមូលដ្ឋាន (ឬឆន្ទៈក្នុងការរៀន) ព្រមទាំងអាចអនុវត្តកិច្ចការការិយាល័យ
  • មានជំនាញបើកបរប្រកបដោយសុវត្ថិភាពនិងទំនួលខុសត្រូវ
  • មានទំនាក់ទំនងល្អ
  • មានជំនាញរៀបចំ និងគ្រប់គ្រងពេលវេលាបានល្អ
  • ជំនាញដោះស្រាយបញ្ហា និងការយកចិត្តទុកដាក់យ៉ាងលម្អិត
  • អាចអាន សរសេរ និង​ទំនាក់ទំនងជាភាសាអង់គ្លេស (មូលដ្ឋានឬមានកម្រិត)
ជំនាញទន់
  • ស្មោះត្រង់ និងគួរឱ្យទុកចិត្ត
  • មានការគោរព និងអាចធ្វើការបានយ៉ាងល្អជាមួយក្រុមការងារមកពីមជ្ឈដ្ឋានផ្សេងៗគ្នា
  • ការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសុវត្ថិភាព និងគោរពគោលនយោបាយរបស់អង្គការ
  • មានភាពរួសរាយរាក់ទាក់ និងសេវាកម្មអតិថិជនល្អ
  • ខន្តី និងអត់ធ្មត់ក្រោមសម្ពាធ ឬអំឡុងពេលមានអាសន្ន
 

How to Apply

បេក្ខជន​ទាំងអស់​ត្រូវ​បញ្ជាក់​សេចក្តី​ធានាអះអាង​ក្នុង​លិខិត​ស្នើសុំ​ថា​៖ «ខ្ញុំ​ប្រកាស​ថា​ខ្ញុំ​មិនធ្លាប់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កេងប្រវ័ញ្ច​លើកុមារ​ ឬបទល្មើស​រំលោភបំពាន​ណាមួយ​ឡើយ​។ ការចោទប្រកាន់​មក​លើ​ខ្ញុំ​គឺ​…………ហើយ​……………លទ្ធផល​គឺ​………………….»។

ពាក្យ​ស្នើសុំ​តម្រូវ​ឲ្យ​ផ្ញើ​ទៅកាន់​ក្រុម​ធនធានមនុស្ស​របស់​អង្គការ​ SBB Cambodia ដោយ​ផ្ទាល់​ ឬតាមរយៈ​លេខ​ទំនាក់ទំនង​ ឬ មក​កា​នអ៉ីម៉េលដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • Driver & Admin Ass_EN_ JD_June 2026_FINAL
  • Driver & Admin Ass_JD_KH_June 2026_FINAL
 

Contact Details

Office Address
  • Pechchour Village, Kralanh Commune, Kralanh District, Siemreap Province, Cambodia
 
Contact Name
  • SeeBeyondBorders
 
Phone
 
Email
 
Website