Job Announcement

បុគ្គលិកផ្នែកលក់

with iDE Cambodia

BTDC-ID: 39998
Closing Date:

Announcement Positions

Announcement Description

អង្គការ​អាយ​ឌីអ៊ី​ប្រចាំ​នៅ​ប្រទេសកម្ពុជា​កំពុង​អនុវត្ត​“គម្រោង​ស្រាវជ្រាវ​អនុវត្ត​អំពី​ការ​ចម្អិន​អាហារ​ស្អាត​”សាកល្បង​ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០២៤ដល់​ខែ​ធ្នូ​២០២៨នៅ​ក្នុង​ខេត្ត​កណ្ដាល​និង​ខេត្ត​កំពង់ស្ពឺ​។ដើម្បី​ពង្រឹង​និង​អនុវត្ត​គម្រោង​ស្រាវជ្រាវ​អនុវត្ត​អំពី​ការ​ចម្អិន​អាហារ​ស្អាត​របស់​អង្គការ​អាយ​ឌីអ៊ី​ប្រចាំ​នៅ​ប្រទេសកម្ពុជា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​។

អង្គការ​អាយ​ឌីអ៊ី​កំពុង​ជ្រើសរើស​នូវ​មុខតំណែង​ជា​ភ្នាក់ងារ​លក់​ចំនួន​០៦នាក់​ ដើម្បី​បំពេញ​ការងារ​នៅ​ស្រុក​គងពិសី​ ស្រុក​សំរោង​ទង​ ស្រុក​ច្បាម​ន ខេត្ត​កំពង់ស្ពឺ​និង​ស្រុក​កណ្តាល​ស្ទឹង​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​។

Announcement Positions

បុគ្គលិកផ្នែកលក់ (2 Positions)

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន
សង្ខេបមុខតំណែង

ពេលវេលា​: ការងារ​ពេញ​ម៉ោង​ (រយៈពេល​មួយ​ឆ្នាំ​ អាស្រ័យ​លើការអនុវត្ត​ជាក់​ស្តែង​)

កាលបរិច្ឆេទ​ចាប់​ផ្តើ​មដែល​រំពឹង​ទុក​គឺ​ថ្ងៃ​ទី​29 ខែ​មិថុនា​ ឆ្នាំ​ 2026

រាយការណ៍​ជូន​: ប្រធាន​លក់​

ករណីកិច្ច និងការទទួលខុសត្រូវ:
  • ធ្វើការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានសម្រាប់សកម្មភាពបើកភូមិ/ឃុំធ្វើបទបង្ហាញការលក់តាមផ្ទះ ឬជាក្រុមតូច ដើម្បីជំរុញលក់ចង្រ្កានអគ្គិសនីដល់អតិថិជន
  • រៀបចំផែនការការងារលក់ប្រចាំខែ និងត្រីមាស ហើយដាក់ជូនប្រធានលក់ថ្នាក់ស្រុកបញ្ជូនរបាយការណ៍លក់ភូមិទៅមេភូមិ និងផ្តល់ប្រាក់លើកទឹកចិត្ត និងរៀបចំផែនការលក់សម្រាប់ លើកក្រោយទៀត
  • បញ្ជូនរបាយការណ៍សកម្មភាពប្រចាំថ្ងៃនិងលទ្ធផលទៅប្រធានលក់
  • ចូលរួមកិច្ចប្រជុំការលក់ជាមួយប្រធានលក់ ដើម្បីផ្តល់ព័ត៌មានអំពីទិន្នន័យ លក់ គោលដៅ និងបញ្ហាប្រឈមផ្សេងៗ
  • បញ្ចូលព័ត៌មានអតិថិជនទៅក្នុងកម្មវិធីដេលបាន​កំណត់
  • ការងារផ្សេងៗទៀត ដែលប្រគល់ដោយ ប្រធានលក់
អត្ថប្រយោជន៍:
  • ប្រាក់បៀរត្សរ៍សម្រាប់មុខតំណែងនេះគឺបត់បែននិងចរចារបានហើយអត្ថប្រយោជន៍មានលក្ខណៈស្តង់ដារដោយផ្អែកលើគោលការណ៍របស់អង្គការ អាយ ឌី អ៊ី។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ប្រវត្តិការងារ:
  • មានបទពិសោធន៍ផ្នែកលក់យ៉ាងតិចរយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទន់
  • មានភាពក្លាហាន​ឆ្លាតវៃ និងពូកែទំនាក់ទំនងជាមួយអាជ្ញាធរ
  • មានភាពរួសរាយរាក់ទាក់និងការនិយាយស្ដីសមរម្យ
  • មានឆន្ទៈខ្ពស់ក្នុងការជួយដល់សហគមន៍ផ្នែកចង្រ្កាន​អគ្គិសនី​
  • អាចធ្វើការបានចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ​​និងពេលខ្លះ ចុងសប្តាហ៍
  • មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន(ម៉ូតូ)
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​(CV)មក​ការិយាល័យ​អង្គការ​អាយ​ឌីអ៊ី​ ឬបេក្ខជន​អាច​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​(CV)តាមរយៈ​អ៊ី​ម៉ែ​ល ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ព័ត៌មាន​បន្ថែម​អំពី​ការ​ជ្រើសរើស​បុគ្គលិក​ សូម​ទាក់ទង​មកកាន់​លេខ​ទូរសព្ទ​។

ស្រ្តីត្រូវ​បាន​លើកទឹកចិត្ត​សម្រាប់​មុខតំណែង​នេះ​

 

Contact Details

Office Address
  • PO Box 1577, House 97A, Street 19BT (Ta Phon), Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • iDE Cambodia
 
Phone
 
Email
 
Website