អ្នកសម្របសម្រួលផ្នែកកិច្ចការពារកុមារ
- ប្រភេទការងារ: ផ្នែកគាំពារកុមារ, ផ្នែកច្បាប់, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍សង្គម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: $300 - $350 អត្ថប្រយោជន៍ផ្សេងៗ
ត្រូវជាជនជាតិខ្មែរ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ល។
កន្លែងធ្វើការ៖ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
អ្នកសម្របសម្រួល គឺជាបុគ្គលិកពេញម៉ោងនៃគម្រោង រាយការណ៍ដោយផ្ទាល់ទៅប្រធានគម្រោង ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសម្របសម្រួលផ្នែកផ្សេងៗទៀត។
- សម្របសម្រួលបណ្តុះបណ្តាល ប្រជុំផ្សព្វផ្សាយ ឬយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីសិទ្ធកុមារ ការការពារកុមារ ជំនាញចិញ្ចឹមបីបាច់កុមារ ជាដើម។
- រៀបចំគោលការណ៍អនុវត្តក្នុងសាលារៀនទាក់ទងនឹងកិច្ចការពារកុមារ ការចំណាកស្រុក និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
- សម្របសម្រួលកិច្ចប្រជុំឆ្លុះបញ្ចាំងរបស់ក្រុមគោលដៅ ដើម្បីជម្រុញការអនុវត្តផែនការការងារ។
- សហការជាមួយគណៈគ្រប់គ្រងសាលា ក្រុមប្រឹក្សាយុវជន/កុមារ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
- ចូលរួមកិច្ចប្រជុំពាក់ព័ន្ធក្នុងវិស័យអប់រំដែលពាក់ព័ន្ធ។
- ជម្រុញឱ្យកុមារអាចចូលរួមលើកឡើងមតិយោបល់ បញ្ហា និងតម្រូវការរបស់ពួកគេដល់អ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតបដោះស្រាយ។
- រៀបចំផែនការការងារ ឯកសារមេរៀន និងឯកសារពាក់ព័ន្ធផ្សេងៗទៀតសម្រាប់ការអនុវត្តការងារ។
- មានការទទួលខុសត្រូវខ្ពស់ មានការផ្តួចផ្តើមក្នុងការពិភាក្សា និងឆ្លុះបញ្ចាំងជាមួយក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រនៃការអនុវត្តសកម្មភាពការងារ។
- ត្រូវធានាថារាល់ទិន្នន័យដែលពាក់ព័ន្ធ និងចាំបាច់ត្រូវបានប្រមូល ឬធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។
- ចូលរួមជួយបង្កើតប្រព័ន្ធត្រួតពិនិត្យ និងតាមដានដើម្បីវាយតម្លៃពីលទ្ធផលការងារ។
- បង្កើត និងរក្សាទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូនានា ដើម្បីបង្កើតនូវបរិយាកាសល្អ ក៏ដូចជា ការសហការល្អ ជាប្រយោជន៍ដល់ការអនុវត្តគម្រោង។
- ចូលរួមកិច្ចប្រជុំគម្រោង និងព្រឹត្តិការណ៍នានាដែលចាត់តាំងដោយគម្រោង។
- អនុវត្តការងារផ្សេងៗទៀត តាមការស្នើសូមរបស់ប្រធានគម្រោង។
- អង់គ្លេស - កម្រិតមធ្យម
- ខ្មែរ - យ៉ាងរលូន
- បរិញ្ញាបត្រ ផ្នែក ច្បាប់ សង្គមវិទ្យា ចិត្តវិទ្យា ឬសញ្ញាបត្រពាក់ព័ន្ធផ្សេងៗដែល មានតម្លៃស្មើ ឬយ៉ាងហោចមានសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ និងមានបំណងបន្តការសិក្សាយកបរិញ្ញាបត្រ។
- មានបទពិសោធន៍ខ្លះៗទាក់ទងនឹងការងារផ្នែកការពារកុមារ សិទ្ធិកុមារ។
- មានបទពិសោធន៍ខ្លះក្នុងការធ្វើការជាមួយសាលារៀន វត្តពុទ្ធសាសនា ឬក្រុមជំនុំគ្រីស្ទសាសនា។
- អាចប្រើប្រាស់កុំព្យូទ័របាន លើផ្នែកMicrosoft Word, Excel, power point, internet, and email។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានខ្លះៗ ព្រមទាំងស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ។
- មានទំនាក់ទំនងល្អ ចេះបត់បែនក្នុងពេលធ្វើការការ ចេះគ្រប់គ្រងការងារខ្លួនឯង និងចេះពិចារណាស៊ីជម្រៅ។
- មានការប្តេជ្ញា និងឆន្ទៈល្អ ក្នុងការធ្វើការជាមួយសហគមន៍ជនបទ។
- ចេះធ្វើការងារជាក្រុម និងអាចធ្វើការក្រោមសំពាធ និងឆ្លើយតបដោយភាពវៃឆ្លាត។
- មានសមត្ថភាពធ្វើការនៅតំបន់ដាច់ស្រយាល និងអាចប្រើប្រាស់ម៉ូតូបានយ៉ាងស្ទាត់ជំនាញ។
- គោរព និងអនុវត្តនូវគុណតម្លៃ និងគោលនយោបាយរបស់អង្គការសហការ។