សន្តិសុខ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកសន្តិសុខ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អត់បញ្ជាក់
មុខតំណែងនេះសម្រាប់យាមពេលយប់
ករណីកិច្ច និងការទទួលខុសត្រូវ:
- គោរពពេលវេលាធ្វើការអោយបានទាន់ពេលវេលាម៉ោងចូល ៦:០០ ល្ងាច ដល់ ម៉ោង ៦:០០ ព្រឹក។
- យាមការរិយាល័យ និងទ្រព្យសម្បិត្តដែលមាននៅក្នុង និងក្រៅការិយាល័យ ឱ្យមានសុវត្ថិភាព។
- ត្រូវបិទ និងបើកទ្វារ របងនៅពេលបុគលិក ឬ ភ្ញៀវចេញចូល។
- ត្រូវមានការគាក់ត្រាលើការចេញ និងចូលរបស់បុគ្គលិក និងភ្ញៀវដែលមកទំនាក់ទំនង។
- ត្រូវសួរពីគោលបំណងរបស់ភ្ញៀវដែលមានបំណងចូលជួបបុគ្គលិក និងត្រូវសុំការអនុញ្ញាតជាមុនសិន។
- ត្រូវដឹងពីគោលបំណងពិតប្រាកដរបស់ភ្ញៀវគ្រប់រូបនិងសុំការអនុញ្ញាត្តិពីប្រធានរបស់ខ្លួន មុននឹងអនុញ្ញាត្តិឲ្យភ្ញៀវ ចូលការិយាល័យ។
- បោសសំអាតក្រៅ ក្នុងការិយាល័យ។
- លាងសំអាតយានយន្ត ម៉ូតូរបស់សមាគម។
- ត្រូវរៀបចំម៉ូតូ និងសម្ភារៈផ្សេងៗទៀតអោយមានសណ្តាប់ធ្នាប់។
- .ត្រួតពិនិត្យមើលទឹកភ្លើងការិយាល័យ ដើម្បីធានាមានទឹក ប្រើប្រាស់ គ្រប់គ្រាន់។
- ជួយថតចម្លងឯកសារ និងកិច្ចការរដ្ឋបាលមួយចំនួនទៀតដែលតម្រូវដោយប្រធាន។
- ថែរក្សាសុវត្ថិភាពសន្តិសុខនៅបរិវេណការិយាល័យ។
- ត្រូវរាយកាណ៍ដល់ប្រធានគ្រប់គ្រងផ្ទាល់ បើអវត្តមានដោយមានការចាំបាច់ពេលណាមួយ ។
- អង្គុយ ឬនៅទីតាំងដែលឆាប់មើលឃើញ អំពីសកម្មភាពពីខាងក្រៅ ។
- ជួយការងារផ្សៗទៀតបើមានការសុំជំនួយ ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ជំនាញ និងចំណេះដឹង:
ជំនាញទន់
- ស្មោះត្រង់គោរពតួនាទី
- ឧស្សាព្យាយាម និងចេញជួយការងាររបស់បុគ្គលិក
- មានការប្រាស្រ័យទាក់ទងផ្ទៃក្នុងល្អរវាងក្រុមទាំងមូល