គិលានុបដ្ឋា្កក-យិកា
- ប្រភេទការងារ: ផ្នែកសុខភាព/ការពិនិត្យពេទ្យ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មុខតំណែងនេះសម្រាប់វេនយប់
គិលានុបដ្ឋា្កក-យិកា មានទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំអ្នកជំងឺ ដោយមានការពន្យល់ពីរបៀបប្រើប្រាស់ថ្នាំ តាមវេជ្ជបញ្ជា និងការណែនាំរបស់វេជ្ជបណ្ឌិត។ គិលានុបដ្ឋា្កក-យិកា ត្រូវរៀបចំរបាយការណ៍ តាមដាន និងធ្វើ បច្ចុប្បន្នភាព ការស្តុកទុក ថ្នាំ/ប្រើប្រាស់ក្នុងឃ្លាំងគ្លីនិកវេជ្ជសាស្ត្រ ឲ្យបានត្រឹមត្រូវ។ លើសពីនេះ គិលានុបដ្ឋា្កក-យិកា ផ្តល់ការអប់រំ សុខភាព ដល់សហគមន៍ និងបុគ្គលិកពាក់ព័ន្ធ។
ធ្វើរបាយការណ៍ជូន ៖ មន្រ្តីផ្នែកសុខភាព
គ្រប់គ្រង ៖ គ្មាន
ទំនាក់ទំនង ៖ បុគ្គលិក CCF ទាំងអស់
អង្គការមូលនិធិកុមារកម្ពុជា គឺជាអង្គការមួយផ្តោតលើគុណតម្លៃ ដែលត្រូវបានរំពឹងថានឹងផ្តល់នូវ ភាពជាអ្នកដឹកនាំ សេចក្ដីសុចរិត ការទទួលខុសត្រូវ តម្លាភាព និងគណនេយ្យភាពនិងជាកន្លែងដែលបុគ្គលិកទទួលខុសត្រូវសម្រាប់ការ បង្ហាញនូវតម្លៃទាំងនេះតាមរយៈអាកប្បកិរិយាក្នុងការបំពេញការងារ។
វេនធ្វើការ៖ ៣ -៤ថ្ងៃ ក្នុងមួយសប្តាហ៍ (ឆ្លាស់វេន)។
- ស្វាគមន៍អ្នកជំងឺ ដែលមកទទួលសេវាព្យាបាលនៅគ្លីនិករបស់អង្គការមូលនិធិកុមារកម្ពុជា។
- រៀបចំអ្នកជំងឺសម្រាប់ការពិនិត្យដោយមានយកសញ្ញាជីវិត មុននឹងអ្នកជំងឺទៅជួបនឹងវេជ្ជបណ្ឌិតដើម្បីពិគ្រោះ ពិនិត្យ និងព្យាបាល។
- ផ្តល់ថ្នាំ និងការចាក់ថ្នាំដល់អ្នកជំងឺតាមការណែនាំរបស់វេជ្ជបណ្ឌិត។
- បញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យខាងក្រៅ ឬគ្លីនិកឯកជននៅពេលចាំបាច់។
- ត្រូវប្រាកដថាព័ត៌មាន/ប្រវត្តិរូប/កំណត់ត្រារបស់អ្នកជំងឺទាំងអស់ត្រូវបានរក្សាទុកជាសម្ងាត់ និងមិនត្រូវបានបង្ហាញដល់ បុគ្គលដែលមិនពាក់ព័ន្ធ។
- រៀបចំកំណត់ត្រាត្រឹមត្រូវ និងរបាយការណ៍ប្រចាំខែ ហើយផ្ញើទៅប្រធានផ្នែកថែទាំសុខភាព និងមន្ត្រីថែទាំសុខភាព។
- បំពេញកិច្ចការងារផ្សេងៗតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង។
- អង់គ្លេស - កម្រិតល្អត្រូវបានផ្តល់អាទិភាព
- បរិញ្ញាបត្រ
- បរិញ្ញាបត្ររង ផ្នែក ជំនាញពាក់ព័ន្ធ
- មានបទពិសោធន៍ជាគិលានុបដ្ឋាក-យិកា កាន់តែប្រសើរ
- អាចទំនាក់ទំនងជាភាសាអង់គ្លេសបានកាន់តែប្រសើរ
- មានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូទ័របានខ្លះកាន់តែប្រសើរ
- មានភាពឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ
- មានភាពស្មោះត្រង់ និងអាចផ្តល់សេចក្តីទុកចិត្តបាន
- មានគំនិតឆ្នៃប្រឌិត និងវិជ្ជាជីវៈដែលបង្ហាញពីគុណតំលៃរបស់អង្គការមូលនិធិកុមារកម្ពុជាក្នុងការងារជារៀងរាល់ថ្ងៃ។