អ្នកថែទាំ
- ប្រភេទការងារ: ការថែទាំកុមារ, ផ្នែកគាំពារកុមារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ធ្វើរបាយការណ៍ជូន ៖ អ្នកសម្រប់សម្រួលអ្នកថែទាំកុមារ
ម៉ោងការងារ ៖ ២៤ ម៉ោង ក្នុងថ្ងៃ ៥ ថ្ងៃក្នុងមួយសប្តាហ៍ (ករណីមានការងារបន្ទាន់អាចសុំចេញពេលល្ងាចបាន និងត្រូវភ្ជាប់ហេតុផលនិងជូនដំណឹងមុនយ៉ាងតិច ២ថ្ងៃ នៃថ្ងៃធ្វើការ)
មុខងារទូទៅ
អ្នកថែទាំកុមារ គឺជាសមាជិករបស់ក្រុមអ្នកថែទាំកុមារ ដែលជាផ្នែកមួយនៃកម្មវិធីថែទាំជំនួស (មណ្ឌល) ។ អ្នកថែទាំកុមារមានការទទួល ខុសត្រូវផ្ទាល់លើការថែទាំកុមារា/កុមារីមួយក្រុម ការមើលថែ ការការពារ ការស្រឡាញ់ និងសកម្មភាពជាអាណាព្យាបាលផ្សេងៗទៀត។
- ការទទួលខុសត្រូវការងារ
- បង្រៀន អប់រំ ទូន្មាន អំពីបំណិនជីវិត សុខភាព អនាម័យ ការលូតលាស់រាងកាយ សិទ្ធិកុមារ ការថែទាំបរិស្ថាន និង ចំណេះដឹងផ្សេងៗ ដល់កុមារ។
- ដើរតួនាទីជាអាណាព្យាបាល ផ្តល់ការថែទាំ ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីបារម្មណ៍ ការការពារ ដោយមិនរើសអើង និងមិនលំអៀនដល់កុមារគ្រប់ៗគ្នា។
- ត្រូវប្រាកដថា កុមារទាំងអស់ អនុវត្ត តាមបទបញ្ជា និងការទទួលខុសត្រូវ របស់កុមារ ហើយត្រូវរាយការណ៍ជូន ប្រធានផ្នែក និង គណៈគ្រប់គ្រង់ ករណីមានបញ្ហា ឬមានការរំលោភបំពាន ផ្សេងៗ។
- ពិនិត្យ និងត្រូវប្រាកដថាកុមារក្នុងក្រុមគ្រួសារអ្នកមាន សម្ភារៈសម្រាប់គេង សម្ភារៈហូបចុក សម្ភារៈសិក្សា និងសម្ភារៈអនាម័យខ្លួនបា្រណគ្រប់គ្រាន់ គ្រប់ពេលវេលា បូករួមទាំងសម្ភារៈសង្រ្គោះបឋម ថ្នាំសង្គូវជាដើម។
- ត្រូវពិនិត្យការរៀបចំកន្លែងដេករបស់កុមារ ត្រូវតែបានស្អាត និងមានរបៀបរៀបរយគ្រប់ពេលវេលា។
- ត្រូវបែងចែកការងារសម្អាតប្រចាំថ្ងៃសម្រាប់កុមារទៅតាមអាយុ សមត្ថភាព និង ប្រាកដថាកុមារបានអនុវត្តន៍ទៅតាមតួនាទី ឲ្យបានស្អាតតាមកន្លែងរៀងៗខ្លួន។
- ត្រូវពិនិត្យមើលកុមារងូតទឹកសម្អាតខ្លួនឲ្យបានស្អាត ស្លៀកពាក់ឲ្យបានសមរម្យ គ្រប់ពេលវេលា។
- មើលថែអនាម័យកុមារប្រចាំថ្ងៃ ដូចជាជួយសម្អាតកុមារ និងបោកគត់សម្លៀកបំពាក់កុមារតូចៗ (ចាប់ពីអាយុ ០ ឆ្នាំទៅ ៦ឆ្នាំ កុមារពិការ កុមារឈឺ)។
- តាមដានការសិក្សារបស់កុមារ ត្រូវប្រាកដថាកុមារទៅរៀនឲ្យបានទៀងទាត់ ស្លៀកពាក់ឯកសណ្ឋានសាលា ធ្វើកិច្ចការងារ និង ដឹកនាំកុមារចូលរួមសកម្មភាពផ្សេងៗទាំងក្នុង និង ក្រៅមណ្ឌល។
- ត្រូវប្រាកដថាកុមារកុមារចូលរួមសកម្មភាពសិក្សាក្នុងមណ្ឌល រួមមាន ភាសា កីឡា សិល្បៈ កុំព្យូទ័រ តន្រ្តី របាំ ពលកម្ម កំសាន្ត និងការអប់រំបំណិនជីវិតផ្សេងៗទៀត។
- ត្រូវពិនិត្យនិងតាមដានសុខភាពកុមារ ថែទាំកុមារ និងនាំកុមារទៅមន្ទីរពេទ្យករណីមានការណែនាំពីវេជ្ជបណ្ឌិត។
- ត្រូវរៀបចំទុកដាក់ឯកសារកុមារឲ្យបានត្រឹមត្រូវ និងមានសុវត្តិភាព (ឯកសារសិក្សា ឯកសារពេទ្យ និង ឯកសារផ្សេងៗ)។
- ត្រូវញុំាអាហារជាមួយកុមារនៅក្នុងផ្ទះបាយរៀងរាល់ថ្ងៃ ប្រាកដថាកុមារញុំាអាហារបានទៀងទាត់ និង គ្រប់គ្រាន់ និងធានាថាចានឆ្នំាងតុអាហារត្រូវបានសម្អាតបានស្អាតបន្ទាប់ពីញុំារួចរាល់។
- ត្រូវប្រាកដថា កុមារចូលគេងតាមពេលវេលាដែលបានកំណត់ (កុមារតូចៗ ម៉ោង ៨ កន្លះយប់ និង កុមារធំៗ ម៉ោង ៩ កន្លះយប់)។ កុមារមិនអនុញ្ញាតឲ្យចេញពីបន្ទប់គេង ត្រូវគេងតាមបន្ទប់និងគ្រែរៀងៗខ្លួន ចាក់សោរបានត្រឹមត្រូវ និងមានបើកភ្លើងរាត្រីផងដែរ។
- រៀបចំប្រជុំប្រចាំរៀងរាល់សប្តាហ៍តាមក្រុមគ្រួសារនីមួយៗ អំពីការរស់នៅ ការសិក្សា អនាម័យ និង បញ្ហាផ្សេងៗ។ធ្វើរបាយការណ៍ជូនទៅប្រធានផ្នែក ទាំងបញ្ហា និង ដំណោះស្រាយ និងភាពជោគជ័យផ្សេងៗ។
- ត្រូវប្រជុំប្រចាំខែ ២ដងក្នុងមួយខែ និងរបាយការណ៍ជូនទៅប្រធានផ្នែក។
- ត្រូវដោះស្រាយ និងរាយការណ៍ ចំពោះកុមារមិនចូលរៀន មិនធ្វើកិច្ចការផ្ទះ មិនគោរពច្បាប់មណ្ឌល និងជួបជាមួយគ្រូៗជាដើម។
- ដឹកនាំកុមារលេងកំសាន្តទូទៅ មើលទូរទស្សន៍ លេងកីឡា ហែលទឹក និង សកម្មភាពផ្សេងៗតាមការចាត់ចែងរបស់ប្រធានផ្នែក។ មើលការខុសត្រូវកន្លែងកុមារតូចៗលេងកំសាន្ត (ប្រដាប់លេង)។
- សម្របសម្រួល ចាត់ចែងនិងប្រមូល ទូរស័ព្ទ កុំព្យួទ័រ ពីកុមារ តាមពេលវេលាកំណត់ និងទុកដាក់ឲ្យមានសុវត្តិភាព។
- រៀបចំបន្ទប់តាមក្រុមគ្រួសារខ្លួនឯងនីមួយ ឲ្យមានអនាម័យ និងសណ្តាប់ធ្នាប់។
- ការធ្វើរបាយការណ៍ និងការទទួលខុសត្រូវបន្ថែម
- ធ្វើរបាយការណ៍សរសេរប្រចាំខែ ប្រគល់ជូនប្រធានផ្នែក មិនឲ្យលើសថ្ងៃនៃដាច់ខែ។
- ធ្វើបញ្ជើសកម្មភាពប្រចាំថ្ងៃ រាយការណ៍រាល់បញ្ហារបស់កុមារ ការរស់នៅ ការសិក្សា សុខភាព និងបញ្ហាផ្សេងៗទៀត។
- រាយការណ៍ផ្ទាល់មាត់ជាប្រចាំ ចូលរួមបញ្ចេញមតិយោបល់ប្រជុំប្រចាំសប្តាហ៍ និងវេទិកាផ្សេងៗពេលចាំបាច់។
- រាយការណ៍ជាបន្ទាន់នូវឧប្បត្តិហេតុធ្ងន់ធ្ងរ រួមមានគ្រោះថ្នាក់ ជម្ងឺ របួសស្នាម សកម្មភាពផ្លូវភេទ ខុសប្រក្រតី ឬការរំលោភសេពសន្ទវៈ ការវាយតប់ បាក់បែកទ្រព្យសម្បត្តិ។ប្រសិនបើគណៈគ្រប់គ្រង មិននៅក្នុងមណ្ឌល ត្រូវទូរស័ព្ទពេលចាំបាច់។
- ត្រូវធ្វើការយ៉ាងជិតស្និតជាមួយដៃគូរ ក្នុងការចែករំលែកពត៌មាន និងបញ្ហាត្រូវតាមដាន បន្ទាប់មកពីឈប់សម្រាក។
- ត្រូវអនុវត្ត និងផ្សាព្វផ្សាយ ពីគោលនយោបាយរបស់អង្គការអរុណរះឲ្យបានខ្ជាប់ខ្ជួន។
- ការពារភាពឯកជនត្រូវរក្សាការសំងាត់របស់កុមារ រួមមានបញ្ហាសុខភាព និងពត៌មានសំខាន់ៗរបស់កុមារ។
- អនុវត្តការងារផ្សេងៗទៀត ដែលគណៈគ្រប់គ្រងចាត់ចែងនិងកំណត់ឲ្យ។
- ខ្មែរ - កម្រិតល្អ
- មានបទពិសោធន៍ក្នុងការថែទាំកុមារយ៉ាងតិចរយៈពេល ២ ឆ្នាំ
- ចេះអាននិងចេះសរសេរអក្សរខ្មែរ
- មានជំនាញថែទាំបីបាច់កុមារបែបវិជ្ជមាននិងមានជំនាញការអប់រំទូន្មាន និងការដោះស្រាយបញ្ហាផ្សេងៗ របស់កុមារ
- យល់ដឹងពីសិទ្ធនិងសេចក្តីត្រូវការរបស់កុមារ
- មានការតាំងចិត្តខ្ពស់ក្នងការគាំពារកុមារពីការរំលាភបំពានរាងកាយនិងផ្លូវភេទ
- ត្រូវតែជាអ្នកធ្វើការងារដែលមានភាពបត់បែនតាមពេលវេលា ហើយអាចមកបំរើការងារបានក្នុងពេលជូនដំណឹងដែលមានរយៈពេលខ្លី
- បេក្ខជនដែលរស់នៅក្នុងខេត្តកណ្តាល និង ក្រុងភ្នំពេញត្រូវបានផ្តល់អាទិភាព