សេចក្ដីជូនដំណឹងស្ដីពីការប្រកាសចូលរួមដេញថ្លៃជាសាធារណៈ សម្រាប់ការងារ សាងសង់អគារសិក្សាថ្មី, ជួសជុលអគារសិក្សា, បន្ទប់ទឹកអនាម័យ, កន្លែងលាងដៃ និងបន្ទប់បណ្ណាល័យ
- Career Category: Invitation for Bids
- Location: Ratanak Kiri Province, Mondul Kiri Province, Kratie Province
Summary
គម្រោង “កុមារកម្ពុជារីករាយ” (HCC) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈសម្រាប់ការងារ សាងសង់អគារសិក្សាថ្មី, ជួសជុលអគារសិក្សា, បន្ទប់ទឹកអនាម័យ, កន្លែងលាងដៃ និងបន្ទប់បណ្ណាល័យ ក្នុងសាលារៀនគោលដៅចំនួន៖ ០៤ ស្ថិតក្នុងខេត្តចំនួន ០៣ រួមមាន៖
- ខេត្ត មណ្ឌលគិរី មានចំនួន៖ ០២ សាលា
- ខេត្ត រតនគិរី មានចំនួន៖ ០១ សាលា
- ខេត្ត ក្រចេះ មានចំនួន៖ ១សាលា
Eligibility
- លក្ខខណ្ឌសម្រាប់អ្នកចូលរួមដេញថ្លៃ
- ជាក្រុមហ៊ុន ដែលបានចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- ក្រុមហ៊ុន ដែលមានប្រភពតែមួយ ឬមានសម្ព័ន្ធភាពជាមួយគ្នា អាចដាក់សំណើបានតែមួយគត់។ ក្នុងករណីរកឃើញថាមានសម្ព័ន្ធភាពជាមួយគ្នា សំណើនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
- ក្រុមហ៊ុន ត្រូវមានសមត្ថភាពបញ្ចប់ការងារជួសជុលក្នុងរយៈពេលមិនឱ្យលើសពី ០៣ ខែ និងការសាងសង់ថ្មីមិនឱ្យលើសពី ០៥ ខែ (ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យា)។
- ក្រុមហ៊ុន អាចដាក់សំណើដេញថ្លៃសម្រាប់សាលារៀនជាច្រើន។
- ក្រុមហ៊ុន ដែលចូលរួមដេញថ្លៃសាងសង់អគារសិក្សាថ្មី និងកែលម្អអគារសិក្សាដែលឈ្នះការដេញថ្លៃនឹងផ្តល់ជូនកិច្ចសន្យាតែ ២សាលាប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់/ជួលជុលនិងបំពាក់គ្រឿងសង្ហារិមទៀតឡើយ