ប្រធានក្រុមផលិតផល
បរិយាកាសមុខតំណែង
- ប្រភេទការងារ: កសិកម្ម, ផ្នែកកសិកម្ម - ការដាំដុះ, ផ្នែកផលិតកម្ម - ការផលិត
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អត់បញ្ជាក់
ប្រាក់ខែ៖ 500$ឡើងទៅ
មានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣៥ ឆ្នាំ។
ទីតាំងធ្វើការ៖ ការិយាល័យនៅ ភ្នំពេញ និង តាមខេត្ត
ករណីកិច្ច និងការទទួលខុសត្រូវ:
- ទំនាក់ទំនង និងប្រមូលឯកសារបច្ចេកទេសពីអ្នកផ្គត់ផ្គង់ ។
- រៀបចំ និងត្រួតពិនិត្យឯកសារនីតិវិធីសម្រាប់ស្នើសុំវិញ្ញាបនបត្រ/លិខិតអនុញ្ញាតផ្សេងៗ។
- អាចចុះបំពេញការងារតាមបណ្តាខេត្ត និងចេញទៅក្រសួង ឬស្ថាប័នពាក់ព័ន្ធ។
- ពិនិត្យភាពត្រឹមត្រូវ និងភាពពេញលេញនៃឯកសារមុនដាក់ស្នើ។
- សម្របសម្រួលការងារជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ។
- តាមដានដំណើរការស្នើសុំឯកសារ កាលបរិច្ឆេទសំខាន់ៗ និងស្ថានភាពឯកសារ ។
- រៀបចំប្រព័ន្ធរក្សាទុកឯកសារឱ្យមានរបៀបរៀបរយ និងងាយស្រួលស្វែងរក។
- រៀបចំរបាយការណ៍អំពីស្ថានភាពឯកសារ និងវិញ្ញាបនបត្រជិតផុតសុពលភាព។
- រក្សាការសម្ងាត់នៃឯកសារ និងព័ត៌មានសំខាន់របស់ក្រុមហ៊ុន ។
- បំពេញភារកិច្ចផ្សេងៗតាមការចាត់តាំងរបស់នាយកផ្នែក ។
អត្ថប្រយោជន៍:
- ប្រាក់បៀវត្សអាស្រ័យលើបទពិសោធន៍ និងសមត្ថភាព។
- មានការធានារ៉ាបរង(គ្រោះថ្នាក់ការងារ)។
- មាន ប ស ស។
- មានវគ្គបណ្តុះបណ្តាលបន្ថែម ។
- ទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក កសិកម្ម ឬសញ្ញាបត្រផ្សេងៗដែលមានតម្លៃស្មើ ។
ប្រវត្តិការងារ:
- ផ្តល់អាទិភាពចំពោះបេក្ខជនដែលមានបទពិសោធន៍ ក្នុងផ្នែកទីផ្សារ បច្ចេកទេស ឬ ការងារពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្មរយៈពេល ៣ ទៅ ៥ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានជំនាញប្រើប្រាស់កុំព្យូទ័រ និងកម្មវិធី Microsoft Office ។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ (និយាយ និងសរសេរ) ។
- មានចំណេះដឹងលើដំណាំ និងផលិតផលកសិកម្ម។
- មានបទពិសោធន៍ក្នុងការរៀបចំឯកសារស្នើសុំលិខិតអនុញ្ញាត និងវិញ្ញាបនបត្រពាក់ព័ន្ធពីស្ថាប័នរដ្ឋ។
ជំនាញទន់
- មានភាពអត់ធ្មត់ ម៉ត់ចត់ និងអាចគ្រប់គ្រងឯកសារច្រើនក្នុងពេលតែមួយ។
- មានសមត្ថភាពទំនាក់ទំនង សម្របសម្រួល និងដោះស្រាយបញ្ហា ។
- មានភាពស្មោះត្រង់ សុចរិត វិន័យ និងរក្សាការសម្ងាត់បានល្អ ។
- អាចធ្វើការជាក្រុម និងមានទំនួលខុសត្រូវខ្ពស់ ។