Procurement Ads

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសក្រុមហ៊ុនវាយតម្លៃបញ្ចប់គម្រោង

with Environmental and Health Education

BTDC-ID: 39883
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​អប់រំ​សុខភាព​ និង​បរិស្ថាន​ ហៅ​កាត់​ថា​កាត់​ (EHE) បាន​និង​កំពុង​អនុវត្តន៍​ គម្រោង​ អភិវឌ្ឍន៍​សេដ្ឋ​ កិច្ច​ របស់​សហគមន៍​ ជនជាតិ​ដើម​ភាគតិច​កួយ​ តាមរយៈ​លើក​កម្ពស់​សន្តិសុខ​ទឹក​ស្អាត​ដោយ​ប្រើប្រាស់​ថាមពល​ ពន្លឺព្រះអាទិត្យ​ និង​ពង្រឹង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ គំាទ្រមូលនិធិពី​ UNDP/GEF SGP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​មាន​រយៈពេល​ ១១ខែ​ ចាប់ពី​ខែ​សីហា​ ឆ្នាំ​២០២៥ រហូតដល់​ខែ​មិថុនា​ ឆ្នាំ​២០២៦។ គម្រោង​នេះ​អនុវត្ត​ជាមួយ​សហគមន៍​ចំនួន​២ នៅ​សហគមន៍​ព្រៃ​ ឈើ​ក្បាល​ខ្លា​ សហគមន៍​ព្រៃឈើ​អូរ​ដាស់​ស្គរ​ ដែល​មាន​ ៣ភូមិ​ តក្នុង​ឃុំ​សណ្តាន់​ និង​ឃុំ​មាន​រិទ្ធិ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ​។

គម្រោង​បាន​អនុវត្ត​រយៈពេល​១០ខែក​ន្លង​មកនេះ​ ហើយនឹង​បញ្ចប់​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០២៦ ខាងមុខ​។ ដូចនេះ​ គម្រោង​ធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ ឬនីតិបុគ្គល​ វាយ​តម្លៃ​បញ្ចប់​គម្រោង​ ក្នុង​គោលបំណង​ ធ្វើការ​វាយ​តម្លៃ​ទៅលើ​ប្រសិទ្ធ​ភាព​ និង​ឥទ្ធិពល​ដែល​ស្តែង​ចេញពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ ដើម្បី​កត់ត្រា​បទ​ ពិសោធន៍​ល្អ​ៗ ចងក្រង​ជាមេរៀន​ដែល​ ទទួល​បាន​ពី​ការ​អនុវត្ត​គម្រោង​និង​ ផ្តល់ជា​អនុសាសន៍​នានា​សម្រាប់​ជាគោល​គំនិត​ក្នុង​ការរៀបចំ​គម្រោង​ ដើម្បី​ទុក​អនុវត្ត​ ពេលក្រោយ​ៗទៀត​។

Expected Outputs

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសក្រុមហ៊ុនវាយតម្លៃបញ្ចប់គម្រោង

  • Career Category: Expression of Interest
  • Location: Kampong Thom Province
Summary

ការ​ពិព័ណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ ការ​វាយ​តម្លៃ​ទៅលើ​ឥទ្ធិពល​ផល​ប៉ះពាល់​ដែល​ស្ដែង​ចេញពី​ការ​អនុវត្ត​សកម្មភាព​នានា​របស់​គម្រោង​ត្រូវ​បាន​រៀបចំ​ទុកជា​មេរៀន​ និង​ផ្ដល់​ជា​អនុសាសន៍​សម្រាប់​ជាគោល​គំនិត​ក្នុង​ការ​អនុវត្ត​គម្រោង​ក្រោយ​ៗទៀត​ ។

លេខ​កូដគម្រោង​៖ KHM/SGP/OP7/Y5/CORE/IPAE/2025/04

តម្លៃ​ប៉ាន់ស្មាន​

ថវិកា​សម្រាប់​អ្នក​វាយ​តម្លៃ​គម្រោង​ = ១,៥០០ ដុល្លារ​បូក​ទាំង​ការ​បង់ពន្ធ​ ។ ចំពោះ​ការ​បង់ពន្ធ​អង្គការ​EHE ជា​អ្នក​កាត់​ពន្ធ​ទុក​។

Submission Requirements

ក្រុមហ៊ុន​ដែល​អាច​ដាក់ពាក្យ​៖ ប្រភេទ​ក្រុមហ៊ុន​ (ជា​នីតិបុគ្គល​ ឬរូបវន្តបុគ្គល​)

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​៖ ស្នាក់​អង្គការ​អប់រំ​សុខភាព​ និង​បរិស្ថាន​ (EHE) និង​តាមរយៈ​អន​ឡាញ

ទីតាំង​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​ (ផ្ទាល់​)៖ ស្នាក់​អង្គការ​អប់រំ​សុខភាព​ និង​បរិស្ថាន​ (EHE)

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួលពាក្យ​៖ ថ្ងៃ​ទី​22 ខែ​ឧសភា​ ឆ្នាំ​2026

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ថ្ងៃ​ទី​ 10 ខែ​មិថុនា​ ឆ្នាំ​2026 វេលា​ម៉ោង​ 17:00 នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ថ្ងៃ​ទី​ 11 ខែ​មិថុនា​ ឆ្នាំ​2026

ពេលវេលា​ប្រជុំ​សម្រេច​ជ្រើសរើស​ក្រុមហ៊ុន​៖ ម៉ោង​ 9:00នាទី​ព្រឹក​ ដល់ម៉ោង​ 11:00នាទី​ព្រឹក​

អង្គការ​អប់រំ​សុខភាព​ និង​បរិស្ថាន​ (EHE) សូម​គោរព​អញ្ជើញ​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​មាន​បទពិសោធន៍​វាយ​តម្លៃ​បញ្ចប់​គម្រោង​ ដែល​មាន​ចំណាប់អារម្មណ៍​ផ្ដល់​សេវា​នេះ​ សូម​ផ្ញើ​រលិខិត​ចំណាប់អារម្មណ៍​ គម្រោង​សង្ខេប​នៃ​ការ​វាយ​តម្លៃ​គម្រោង​ ប្រវត្តិរូប​ ព្រមទាំង​ឯកសារ​នៃ​បទពិសោធន៍​ ទៅកាន់​អាសយដ្ឋាន​ដូច​មាន​ខាងលើ​ ។ (មាន​ជូន​ភ្ជាប់​ល័ក្ខខ័ណ្ឌ​នៃ​ការងារ​ ចំនួន​ ០១ ច្បាប់​)

Attachment:
  • សេចក្តីប្រកាសជ្រើសរើសក្រុហ៊ុនវាយកម្លៃបញ្ចប់គម្រោង
 

Contact Details

Office Address
  • Kampong Thum, Kampong Roteh Sangkat, Stueng Saen Municipality, Kampong Thom Province, Cambodia
 
Contact Name
  • Evironmental and Health Education Organization (EHE)
 
Phone