មន្រ្តីប្រតិបត្តិការខេត្ត
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
អាយុចាប់ពី ២៧ ឆ្នាំ
នាយកដ្ឋាន:ផ្នែកប្រតិបត្តិការ
រាយការណ៍: ប្រធានប្រតិបត្តិការខេត្ត
ករណីកិច្ច និងការទទួលខុសត្រូវ:
- បេសកកម្មទី ១៖ ការគ្រប់គ្រងបណ្តាញសហគ្រិន
- ធានាថានៅគ្រប់ទីតាំងទាំងអស់មានការអនុវត្តបានល្អ និងស្របទៅតាមគោលការណ៍ណែនាំរបស់អង្គការ
- ចូលរួម និងដឹកនាំ ចុះជួយតម្រង់ទិសជារៀងរាល់ខែនៅតាមទីតាំងផ្ទាល់ដើម្បីពង្រឹងសមត្ថភាពសហគ្រិន អនុលោមតាម គោលការណ៍ណែនាំ
- រៀបចំ និងអនុវត្ត ការបណ្តុះបណ្តាលសហគ្រិនប្រចាំខែ
- វិភាគគន្លឹះសូចនាករ នៃការអនុវត្តការងារ របស់ស្ថានីយ និងផ្តល់ប្រឹក្សាដល់សហគ្រិន ដើម្បីធានាថាស្ថានីយ ផលិតទឹកពិសា មានដំណើរការកាន់តែប្រសើរឡើង
- ផ្តល់ប្រឹក្សយោបល់ លើការជម្រុញ និងពង្រីកការលក់របស់សហគ្រិន
- ធានាថា គោលការណ៍ណែនាំផ្នែកទីផ្សារត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវដោយសហគ្រិន
- បង្កើត និងធានាឱ្យមានទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ សាលារៀន និងសហគ្រិន
- ធានាឱ្យមានការគោរពតាម ស្តង់ដារនៃការកែច្នៃ/ចម្រោះទឹក អនាម័យ និងការរស់នៅស្អាត
- បេសកកម្មទី ២៖ ការប្រមូលទិន្នន័យ
- ប្រមូល និងបញ្ចូលទិន្នន័យ របស់ស្ថានីយទៅក្នុងកម្មវិធី ដែលបានកំណត់
- ផ្គត់ផ្គង់សម្ភារៈ សម្រាប់ការផលិតនៅតាមទីតាំង (ដូចជា៖ តម្រងចម្រោះ, សារធាតុសំអាតទឹក, ប្លាស្ទិកអ៊ុតគម្របប៊ីដុង, ប៊ីដុង...) និងសម្ភារៈផ្សព្វផ្សាយ (ដូចជា៖ ឡូហ្គោ, ខិត្តប័ណ្ណ, បដាផ្សព្វផ្សាយ...)
- ភារកិច្ចផ្សេងៗទៀត ដែលត្រូវបានចាត់តាំងដោយអ្នកគ្រប់គ្រង
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក លក់ ទីផ្សារ ឬគ្រប់គ្រងពាណិជ្ជកម្ម
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារជាមន្ត្រីសម្របសម្រួលចុះមូលដ្ឋាន ទីប្រឹក្សាឬមន្ត្រីផ្នែកលក់ និងទីផ្សាររយៈពេល 5 ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ប្រសិនបើមានបទពិសោធន៍ធ្លាប់ធ្វើជាគ្រូបណ្តុះបណ្តាល ពីមុនមក នឹងត្រូវទទួលបានអាទិភាព (+)
ជំនាញទន់
- មានជំនាញទំនាក់ទំនងល្អ (ជាពិសេសជាមួយអាជ្ញាធរមូលដ្ឋាន)
- មានក្រមសីលធម៌ខ្ពស់ក្នុងការបំពេញការងារ និងគុណតម្លៃច្បាស់លាស់
- អាចចុះបំពេញការងារតាមបណ្តាខេត្តបាន (៨០% នៃពេលវេលាការងារ)